រុស្ស៊ី​ថា ការធ្វើ​សមយុទ្ធ​រួមជាមួយ​ចិន នឹង​បន្ត​ធ្វើជា​ទម្លាប់​ធម្មតា

733
ចែករម្លែក

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយនៅកាលពីថ្ងៃពុធទី១២កញ្ញាថា រុស្ស៊ីនិងចិនគ្រោងធ្វើសមយុទ្ធរួមគ្នាជាទៀងទាត់ដូចសមយុទ្ធដែលប្រព្រឹត្តទៅនៅសប្តាហ៍នេះ។

លោក Sergei Shoigu បាននិយាយដូចនេះ ខណៈដែលលោកនិងលោក Wei Fengheសមភាគីចិនរបស់លោក បានធ្វើទស្សនកិច្ចនៅតំបន់ធ្វើសមយុទ្ធTsugol នៅតំបន់ស៊ីបេរីជាកន្លែងដែលកងទ័ពរុស្ស៊ីនិងកងទ័ពចិនកំពុងធ្វើសមយុទ្ធរួមគ្នា ។

សមយុទ្ធដ៏ធំបំផុត ដែលមិនធ្លាប់ធ្វើពីមុនមកនេះ បានបង្ហាញទំនាក់ទំនងយោធាកាន់តែរីកចម្រើនរវាងរដ្ឋាភិបាលក្រុងម៉ូស្គូនិងរដ្ឋាភិបាលក្រុងប៉េកាំងចំពេលមានភាពតានតឹងជាមួយសហរដ្ឋអាមេរិក។

រុស្ស៊ីបញ្ជូនកងទ័ពជិត៣០០.០០០នាក់ ជាមួយនឹងយន្តហោះចំនួន១.០០០គ្រឿង និង រថក្រោះនិងរថពាស់ដែកចំនួន៣៦.០០០គ្រឿងហើយចិនបញ្ជូនកងទ័ពជិត៣.២០០នាក់រថពាសដែកចំនួន៩០០គ្រឿង និង យន្តហោះចំនួន៣០គ្រឿង ទៅចូលរួមធ្វើសមយុទ្ធរួមគ្នានេះ។ដោយ៖សុខា/sn

លោក Sergei Shoigu (រូបស្តាំ) និង លោក Wei Fengheបានធ្វើទស្សនកិច្ចនៅតំបន់ធ្វើសមយុទ្ធTsugol នៅតំបន់ស៊ីប៊ឺរីជាកន្លែងដែលកងទ័ពរុស្ស៊ីនិងកងទ័ពចិនធ្វើសមយុទ្ធរួមគ្នា នៅចុងសប្តាហ៍នេះ