ព្យុះ​ម៉ាង​ឃុ​ត​វាយប្រហារ​ហ្វីលីពីន ខណៈ​ចិន​និង​ហុងកុង​លុបចោល​ជើងហោះហើរ​រាប់រយ​

2815
ចែករម្លែក

ព្យុះទីហ្វុងធំបំផុតដែលវាយប្រហារហ្វីលីពីននៅឆ្នាំនេះ ឈ្មោះថា ម៉ាងឃុត(Mangkhut)បានបក់បោកកាត់ហ្វីលីពីនកាលពីថ្ងៃសៅរិ៍ ទី១៥កញ្ញា និងបានឆក់យកជីវិតមនុស្សទី១របស់វា ខណៈស្រ្តីម្នាក់ត្រូវទឹកបក់ចូលក្នុងសមុទ្រនៅឯនាយកោះតៃវ៉ាន់។

ក្រុមអ្នកស្វែងរកនិងអ្នកស្រុកហ្វីលីពីនកំពុងរើសម្អាតសម្រាមនិងវាយតំលៃការខូចខាតបង្កឡើងដោយព្យុះ

ម៉ាងឃុត បានបក់បោកកាត់ផ្នែកនៃកោះលូហ្សូន ពេលវាបានទៅដល់កោះនេះមុនព្រឹកព្រលឹម ដោយបោចបំផ្លាញដំបូងផ្ទះអាគារ រំលំដើមឈើនិងផ្តួលបង្គោលភ្លើង។

នៅពេលព្យុះខ្លាំងនេះចាកចេញពីកម្រងកោះអាស៊ីអាគ្នេយ៍នេះ និងសម្រុកទៅកាន់ហុងកុងនិងចិនខាងត្បូង ក្រុមស្វែងរកនិងសង្រ្គោះហ្វីលីពីនបានចាប់ផ្តើមវាយតំលៃការខូចខាត ការស្លាប់ ឬរបួសនៅបណ្តាខេត្តដែលរងផលប៉ះពាល់។

រដ្ឋមន្រ្តីសុខុមាលភាពសង្គម វៀជីនៀ អូរ៉ូហ្គោ បាននិយាយថា” យើងជឿថាការខូចខាតមានច្រើន”។

ព្យុះ ម៉ាងឃុត មានល្បឿន១៧០គីឡូម៉ែត្រក្នុង១ម៉ោង ពេលវាចាកចេញពីហ្វីលីពីន។វាត្រូវគេរំពឹងថានឹងទៅដល់ឆ្នេរខាងត្បូងចិនដែលមានមនុស្សរស់នៅច្រើននៅចុងសប្តាហ៍នេះ។ក្នុងពេលជាមួយគ្នា ក្រុមហ៊ុនអាកាសចរណ៍Cathay Pacificបាននិយាយថាខ្លួនរំពឹងថាជើងហោះហើរជាង៤០០អាចត្រូវលុបចោលនៅ៣ថ្ងៃខាងមុខ។

រដ្ឋាភិបាលហុងកុងបាននិយាយថាព្យុះម៉ាងឃុត នឹងបង្ក”ការគំរាមខ្លាំងបំផុតចំពោះតំបន់” ខណៈអ្នកស្រុកហុងកុងជាច្រើននិងនៅម៉ាកាវ បានបំរុងស្បៀងអាហារនិងគ្រឿងផ្គត់ផ្គង់ផ្សេងៗទុក។

ក្នុងពេលជាមួយគ្នា ឆ្កែជាង១៨ក្បាលនៅមណ្ឌលដំបូងប្រក់ស័ង្កសីមួយនៅហុងកុងត្រូវប្រធានមណ្ឌលអំពាវនាវរកអ្នកមានបទពិសោធន៍យកទៅមើលថែដោយខ្លាចមណ្ឌលរងការវាយប្រហារពីព្យុះ

មណ្ឌលដែរក្សាឆ្កែអនាថាមួយនៅហុងកុងក៏កំពុងអំពាវនាវរកអ្នកចិត្តធម៌ជួយយកឆ្កែខ្លះទៅមើលថែបណ្តោះអាសន្នដោយខ្លាចជម្រករបស់ឆ្កែជិត២០ក្បាលនេះត្រូវព្យុះវាយប្រហារ។ស្ថាបនិកនៃមណ្ឌលលោក កាដឺរីន ឡាំដេន បាននិយាយថាឆ្កែ១៨ក្បាលត្រូវការកន្លែងស្នាក់នៅមានសុវត្ថិភាព តែអ្នកយកទៅមើលថែត្រូវមានបទពិសោធន៍ខាងមើលថែទាំងសត្វ៕ដោយ៖វាសនា

បុគ្គលិកក្រុមឧតុនិយមហុងកុង បាននិយាយថាការព្យាករណ៍បង្ហាញថាព្យុះម៉ាងឃុតចាកចេញពីហ្វីលីពីននៅថ្ងៃសៅរិ៍ និងស្ថិតនៅចម្ងាយ១០០ទៅ២០០គីឡូម៉ែត្រពីហុងកុងនៅថ្ងៃអាទិត្យ