ណា​សា​បាញ់​បង្ហោះ​ផ្កាយរណប​ដើម្បី​វាស់វែង​ការប្រែប្រួល​កម្រាស់​ទឹកកក​

3763
ចែករម្លែក
  • 10
    Shares

ផ្កាយរណបរបស់អង្គការណាសា(Nasa )មួយដែលផលិតឡើងសំរាប់វាស់វែងការប្រែប្រួលកំរាស់ ទំហំផ្ទាំងទឹកកក សមុទ្រទឹកកកនិងរុក្ខជាតិនៅលើភពផែនដី ត្រូវបានបាញ់បង្ហោះចូលក្នុងតារាវិថី។រ៉ុក្កែតDelta 2 មួយដែលដឹកផ្តាយរណបICESat-2 បានចេញដំណើរពីមូលដ្ឋានទ័ពអាកាសមួយនៅរដ្ឋកាលីហ្វ័រញ៉ានៅម៉ោង៦ព្រឹកថ្ងៃសៅរិ៍ទី១៥កញ្ញានិងឆ្ពោះទៅលើមហាសមុទ្រប៉ាស៊ីហ្វិក។

នាយកវិទ្យាសាស្រ្តអង្គការណាសា លោកម៉ៃឃើល ហ្រ្វេលីច និយាយថា បេសកកម្មនេះនឹងបង្កើនការយល់ដឹងថាតើផ្ទាំងទឹកកកនៃតំបន់ហ្គ្រីនលែននិងអង់តាកទិករួមចំណែកដល់កំណើនកំពស់ទឹកសមុទ្រយ៉ាងណា។

យោងតាមណាសា ការរលាយផ្ទាំងទឹកកកទាំងនោះនាំដល់ការឡើងទឹកសមុទ្រជាង១មីលីម៉ែត្រក្នុងមួយឆ្នាំ។

បេសកកម្មនេះបន្តពីការបញ្ជូនផ្កាយរណប វាយតំលៃទឹកកក ពពកនិងដី មួយដែលត្រូវបានដាក់ដំណើរការចាប់ពីឆ្នាំ២០០៣ដល់២០០៩។

ICESat-2នាំយកទៅនូវឧបករណ៍វាស់កំពស់ប្រើកាំរស្មីឡាសែមួយដើម្បីវាស់ឯកតាពន្លឺរវាងផ្កាយរណបនិងផ្ទៃផែនដី ដើម្បីអោយអ្នកវិទ្យាសាស្រ្តអាចវាស់វែងគណនាកំរាស់ផ្ទាំងទឹកកក សមុទ្រទឹកកក ព្រៃនិងបឹង។

ក្រៅពីទឹកកក ផ្កាយរណបនេះក៏វាស់ចុងឈើ ព្រិលនិងកំពស់ទឹកទន្លេ ដែលអាចជួយការសិក្សាស្រាវជ្រាវអំពីបរិមាណកាបោននៅក្នុងព្រៃ ការធ្វើផែការទប់ស្កាត់ទឹកជំនន់និងភាពរាំងស្ងួត រួមទាំងភ្លើងព្រៃ…៕ដោយ:វាសនា

ICESat2 ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃសៅរិ៍ ហើយវានឹងវាស់កំរាស់ផ្ទាំងទឹកកកនៅតំបន់ប៉ូលរបស់ផែនដីក្នុងចំណោមភារកិច្ចផ្សេងទៀតរបស់វា