​រថយន្ត​ដឹក​ខ្យង​បែក​កង់​ក្រឡាប់​ផ្ងារជើង​របួសធ្ងន់​ស្រាល​២​នាក់​នៅ​ស្រុក​សន្ទុក​

1085
ចែករម្លែក

(​កំពង់ធំ​)៖​យុវជន​២​នាក់​ព្រូ​និង​តៃកុង​បើករថយន្ត​ដឹក​ខ្យង​ក្នុង​គោលបំណង​យកទៅលក់​នៅ​ព្រំប្រទល់​ប្រទេស​វៀតណាម​ចៃដន្យ​បែក​កង់​ក្រឡាប់​ផ្ងារជើង​បណ្តាលឱ្យ​តៃកុង​របួសធ្ងន់​និង​ព្រូ​របួសស្រាល ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត ឡើង​នៅ​ចំណុច ភូមិ ជ័យ​មង្គល ឃុំ​ជ្រាប់​ស្រុក​សន្ទុក ខេត្តកំពង់ធំ​កាលពីរ​សៀ​ល​ថ្ងៃទី​៣១​ខែ​កិ្ក​ដា​ឆ្នាំ​២០១៧ ។​

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​រថយន្ដ​នេះ​ក្រឡាប់​ខ្លួនឯង​អ្នកបើកបរ ឈ្មោះ ជុច សុខុន ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ​រស់នៅ​ភូមិ សាន​គរ​(​ខ​) ឃុំ សាន​គរ ស្រុក កំពង់ស្វាយ​ខេត្ត​កំពង​ធំ​របួសធ្ងន់ និង​អ្នក រួម​ដំណើរ ឈ្មោះ ភា រ៉េត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​ត្នោត​ឃុំ​ត្នោត​ស្រុក​កំពង់ស្វាយ​ខេត្តកំពង់ធំ​រងរបួស​ស្រាល​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​បញ្ជូន​ជនរងគ្រោះ ទៅ​មន្ទីរ ពេទ្យ ចំណែក រថយន្ដ ត្រូវ បាន​ស្ទូច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ស្រុក​សន្ទុក​៕S/​ដោយ​៖​ដំរី​ជាន់ខ្លា

​រថយន្ត​ដឹក​ខ្យង​បែក​កង់​ក្រឡាប់​ផ្ងារជើង​របួសធ្ងន់​ស្រាល​២​នាក់​នៅ​ស្រុក​សន្ទុក

#