7418
ចែករម្លែក

(​ព្រៃវែង​)៖​កាលពី​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០១៧​មាន​អ្នក​ប្រទះឃើញ​សាកសព​នារី​វ័យក្មេង​ស្លាប់​ស្អុយរលួយ​ក្នុងព្រៃ​នៅ​ចំណុច​ព្រៃ​ខាងកើត​ក្បាលស្ពាន​កំពង់​ពពិល​ថ្មី​ឃុំ​កំពង់​ពពិល​ស្រុក​ពារាំង​ខេត្តព្រៃវែង​។​ប៉ូលីស​បាន​បញ្ជាក់ថា​សាកសព​នេះ​គឺមាន​ឈ្មោះ​កញ្ញា​ហេង​គីម​ហួយ​ភេទ​ស្រី​អាយុ​១៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​វិហារ​សួរ​គ៌​ត្បូង​ឃុំ​វិហារ​សួរ​គ៌​ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល​។​

​នារី​នេះ​បាន​បាត់​ខ្លួន​ពី​ផ្ទះ​រយៈពេល​៤​ថ្ងៃ​ស្រាប់តែ​គេ​ឃើញ​សព​រលួយ​ស្អុយ​នៅក្នុង​ព្រៃ​នេះ​តែម្តង​។​ដូច្នេះ​សមត្ថកិច្ច​សន្និដ្ឋានថា​នេះ​ជា​ករណី​សំលាប់​ពី​កន្លែង​ផ្សេង​រួច​យក​សព​មក​ទម្លាក់ចោល​។​លោក​ពៅ​ជីវី​ស្នងការរង​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​បន្ថែមថា​នៅលើ​សាកសព​ឃើញ​មាន​ស្នាម​មុត​កាំបិត​ត្រង់​ពោះ​ចំនួន​៣​កន្លែង​និង​មាន​ស្នាម​រលាត់​របូត​ក្រចក​ម្រាមជើង​គឺអាច​នឹង​គេ​សម្លាប់​ពី​កន្លែង​ផ្សេង​​រួច​យក​សព​ដាក់​លើ​ម៉ូតូ​ដឹក​មក​ទុកចោល​នៅ​ចំណុច​ខាងលើ​។​

ក្រុមគ្រួសារ​សព​បាន​ប្រាប់​សមត្ថកិច្ច​ថា​នារី​រងគ្រោះ​បាន​បាត់​ខ្លួន​ពី​ផ្ទះ​តាំងពី​ថ្ងៃទី​៣០ ខែកក្កដា​ឆ្នាំ​២០១៧​មក​ម្លេះ​ជាមួយ​ម៉ូតូ​មួយគ្រឿង​។ ក្រោយពី​សមត្ថកិច្ច​ពិនិត្យ​រួច​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យក​​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕S/​ដោយ​៖​ចាន់ ថន​

​ប្រទះឃើញ​សព​នារី​វ័យក្មេង​ម្នាក់​ស្អុយរលួយ​ក្នុងព្រៃ​នៅ​ស្រុក​ពារាំង​