​សមត្ថកិច្ច​ឃាត់​សង្ឃ​ក្លែងក្លាយ​ម្នាក់​និង​បក្ខពួក​ករណី​ឆបោក​លុយ​ប្រជាពលរដ្ឋ​ក្រុង​សៀមរាប​

902
ចែករម្លែក

​(​សៀមរាប​)៖​សមត្ថកិច្ច​បាន​ឃាត់​សង្ឃ​ក្លែងក្លាយ​ម្នាក់​និង​បក្ខពួក​ជា​អ្នករត់ម៉ូតូឌុប​ម្នា​ក់ក​រ​ណី​ឆបោក​លុយ​តាម​បណ្តឹង​របស់​ប្រជាពលរដ្ឋ ដោយបាន​រាយការណ៍​មក​ថា មាន​ព្រះសង្ឃ​មួយអង្គ​និង​អ្នករត់ម៉ូតូឌុប​ម្នាក់​បាន​ដើរ​បិណ្ឌបាត យកប្រាក់​ពី​ពលរដ្ឋ​ជាច្រើន​ដង​។ ដោយមាន​ការសង្ស័យ​ប្រជាពលរដ្ឋ សុំ​ឆែក​មើលឃើញ​ប្រើ​ព្រះ​ឆាយា​ទើប​ដឹងថា​ជា​សង្ឃ​ក្លែងក្លាយ ក៏​នាំគ្នា​ឃាត់ខ្លួន​ឲ្យ​នគរបាល​ចាត់ការ នៅ​ព្រឹក​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។​

​លោក​វរសេនីយ៍ត្រី នួន សក្តិ​ចំរើន​រិ​ទ្ធ អធិការរង​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប​បាន​ឲ្យ​ដឹងថា ដោយមាន​ការឯកភាព​ពី​លោក វរសេនីយ៍ឯក​ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប និង​ដោយមាន​ការណែនាំ​ពី​លោក​វរសេនីយ៍ឯក ភឹង ចិន្តា​រ៉េត ស្នងការ​ង​ទទួល​ផែន​ព្រហ្មទណ្ឌ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ជ្រាវ បានធ្វើ​ការឃាត់​ជនសង្ស័យ​និង​អ្នករត់ម៉ូតូឌុប​ម្នាក់ ពាក់​ព​ន្ធ័​ករណី​ឆបោក​។​

ក្នុង​នោះបាន​ប្រើប្រាស់​រូបភាព​គ្រោង​ស្បង់​ធ្វើជា​ព្រះសង្ឃ ដើរ​បិណ្ឌបាត យកប្រាក់​ពី បងប្អូន​ប្រជាពលរដ្ឋ ជាច្រើន​ដង​ហើយ​បែកការណ៍​ដល់​ពលរដ្ឋ សុំ​ពិនិត្យមើល​ព្រះ​ឆាយា ទើប​ដឹងថា​ប្រើ​ព្រះ​ឆាយា ក្លែងក្លាយ​ទើប​ឃាត់ទុក​ឲ្យ​សមត្ថកិច្ច​និង​មន្ត្រី​មន្ទី​ធម្មការ​និង​សាសនា​ចាត់​ការបន្ត​។​

​លោក​បន្តថា ប្រជាពលរដ្ឋ​ដែល​មក​រាយការណ៍​ឈ្មោះ​ហ​-​ហ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​រស់នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង ខេត្តសៀមរាប បាន​បំភ្លឺ​ជូន​សមត្ថកិច្ច​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០១៧ វេលា​ម៉ោង​៧​និង​៣០​នាទី ជនសង្ស័យ​ឈ្មោះ​ថៃ ថន ជា​អ្នកបើក​ម៉ូតូ​និង​បក្ខពួក​ឈ្មោះ​ភា​ង សា​ឯម (​ក្លែងខ្លួន​ធ្វើ​ព្រះសង្ឃ​)​បាននាំគ្នា​មក​ផ្ទះ​ឈ្មោះ អ​-​រ ភេទ​ស្រី អាយុ​៧១​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ដែល​ត្រូវជា​ម្តាយក្មេក​របស់ខ្លួន ដើម្បី​មក​បិណ្ឌបាត​ប្រាក់​ចំនួន​៣០០.០០០​រៀល​។​

​ខណៈនោះ​ឈ្មោះ​ហ​-​ហ​ក៏​មកដល់​ហើយក៏​សុំ​មើល​ឆាយា​ល័​ក្ខ ហើយ​ជនសង្ស័យ​ឈ្មោះ​ភា​ង សា​ឯម ក៏បាន​គេចខ្លួន​តែម្តង​រួមទាំង​បក្ខពួក​។ តែ ត្រូវ​ឈ្មោះ​ហ​-​ហ ស្រែក​ឲ្យ​ប្រជា​ការពារ​នៅក្បែរនោះ​ជួយ​ចាប់ ក៏​ឃាត់​បាន​ភ្លាមៗ រួច​សមត្ថកិច្ច​យើង​ក៏​យកមក​សួរ​នាំនៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ជ្រាវ​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បា​នគរបាល​ក្រុង​សៀមរាប កំពុង​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទាំងពីរ​នាក់ ទៅ​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕S/​ដោយ​៖​ហូ​សាន់

​សមត្ថកិច្ច​ឃាត់​សង្ឃ​ក្លែងក្លាយ​ម្នាក់​និង​បក្ខពួក​ករណី​ឆបោក​លុយ​ប្រជាពលរដ្ឋ(រូប៖វ៉េបសាយ)