ចិញ្ចឹម​ក្រពើ​ទម្ងន់​២០០​គីឡូក្រាម​នៅក្នុង​ផ្ទះ​ដោយ​ងូតទឹក កក់​សាប៊ូ​ដុះធ្មេញ​អោយ​

367

រូបភាពដ៏ភ្ញាក់ផ្អើលបានលេចឡើងនៅគ្រួសារឥណ្ឌូនេស៊ីមួយ ដែលចិញ្ចឹមសត្វក្រពើធំទម្ងន់ដល់ទៅ២០០គីឡូក្រាមនៅក្នុងផ្ទះតែម្តង។ម្ចាស់ផ្ទះ ថែមទាំងងូតទឹក កក់សាប៊ូនិងដុះធ្មេញអោយសត្វអាចស៊ីមនុស្សជាអាហារនេះថែមទៀត។

សត្វចិញ្ចឹមដ៏ធំនេះមានឈ្មោះ កូចេក ។វាស៊ីត្រី១,៥គីឡូក្នុងមួយថ្ងៃ និងបានក្លាយជាតារាអ៊ិនធឺណិតក្រោយពីត្រូវបានស្វាគមន៍ចូលក្នុងគ្រួសារលោកអ៊ីវ៉ាន ជាសត្វចិញ្ចឹម។

មូហាម៉ាត អ៊ីវ៉ា អាយុ៤១ឆ្នាំ បានទិញក្រពើនេះកាលពីវាទើបកើត មកពីអ្នកនេសាទម្នាក់ដែលចាប់វាបានកាលពីឆ្នាំ១៩៩៧។អស់ពេលជាង២០ឆ្នាំ កូចេក បានធំធាត់រីកមាឌធំជាងម្ចាស់និងល្បីនៅក្នុងកោះជ្វាខាងលិច។

មូហាម៉ាតបានអះអាងថា សត្វចិញ្ចឹមអាយុ២១ឆ្នាំរបស់គាត់សាំងបំផុតនិងមិនដែលវាយប្រហារគាត់និងមនុស្សផ្សេងទេ។ពេលគាត់ទិញវាមក វាមានប្រវែង០,២៥ម៉ែត្រនិងត្រូវបានចិញ្ចឹមនៅក្នុងអាងទឹកធុនល្មមមួយ។វាស៊ីត្រីអស់១,៥ទៅ៥គីឡូក្នុងមួយថ្ងៃនៅពេលឥឡូវ។

ភ្ញៀវមកមើលវាឥឡូវមកតាំងពីអាមេរិក អូស្រ្តាលីនិងអឺរ៉ុប។ក្រពើនេះមើលទៅគួរអោយខ្លាច តែតាមពិតវាចូលចិត្តមនុស្ស។

មូហាម៉ាត ចាត់ទុកក្រពើនេះជាសមាជិកគ្រួសាររបស់លោក និងលោកគិតថាក្រពើនេះចាត់ទុកលោកជាឪពុករបស់វា៕ដោយ៖វាសនា