អាហារ​១៥​មុខ​បង្ក​ជំងឺមហារីក ដែល​អ្នក​អាច​នឹង​ញ៉ាំ​វា​រាល់ថ្ងៃ​

777
ចែករម្លែក

វា​ជា​ការពិត​គួរឱ្យ​សោកស្តាយ ដែល​អាហារ​ឆ្ងាញ់​ភាគច្រើន គឺ​ផ្តល់​ផល​អាក្រក់​សម្រាប់ យើង​។ នោះ​គឺ ដោយសារតែ​អាហារ​ទាំងនោះ ត្រូវ បាន​ផលិតឡើង​ដោយ​បន្ថែម​រសជាតិ ដែល​យើង​ចង់​ញ៉ាំ​ខ្លាំង ដូចជា ស្ករ និង អំបិល ឱ្យដល់​កម្រិត​មួយ​មិនមែន​បែប​ធម្មជាតិ តទៅទៀត​។ ក្នុង​ករណីខ្លះ វា​ជា​អាហារ​វេច​ខ្ចប់​កែច្នៃ ដែល​បង្ក​ហានិភ័យ​ដល់​សុខភាព របស់​យើង​។

​កុំ​បណ្តែតបណ្តោយ​ឱ្យ​ក្រុមហ៊ុន ផលិត​អាហារ​ធំៗ​លើ​ពិភពលោក​លេងសើច​ជាមួយនឹង សុវត្ថិភាព​សុខភាព របស់​គ្រួសារ​អ្នក​! ឆែក​មើល​អាហារ​បង្ក​មហារីក​ទាំង​១៥​មុខ នៅ​ខាងក្រោម​នេះ ដើម្បី​បញ្ចៀស ឬ​ញ៉ាំ​វា​ក្នុង​បរិមាណ​តិចតួច​បំផុត​។
​ ​
១. ពោត​លីង​ក្នុង​ម៉ាស៊ីន ម៉ា​យ​ក្រូ​វេ​វ
​វា​បង្ក​មហារីក​តម្រងនោម មហារីក​ផ្លោក​នោម មហារីក​ថ្លើម មហារីក​លំពែង និង មហារីក​ពងស្វាស ដោយសារ​ជាតិគីមី​ឈ្មោះ PFOA ពេល​ដុត​ពោត​ក្តៅ​ខ្លាំង​ក្នុង​ម៉ាស៊ីន ម៉ា​យ​ក្រូ​វេ​វ​។


​ ​
២. សូ​ដា​
​សូ​ដា​ជាទូទៅ​មិនល្អ​ដល់​សុខភាព ទេ ដោយសារ​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ និង​ផ្ទុក​ជាតិគីមី​ជាច្រើន ដូចជា 4-MI ដែល បង្កើន​ហានិភ័យ​ក្នុង​ការកើត​ជំងឺ មហារីក​។


​ ​
៣. អាហារ​កំប៉ុង​
​កំប៉ុង​អាលុយមីញ៉ូម​ទាំងអស់ គឺ ផ្ទុក​ជាតិគីមី​បង្ក​មហារីក​ឈ្មោះ bisphenol-A ឬ BPA​។


​ ​
៤. ដំឡូងបារាំង​កំប៉ុង​
​ដំឡូងបារាំង​មិន​បង្កបញ្ហា​ទេ តែ​វិធីសាស្ត្រ​បំពង​ទេ​ជា​មូលហេតុ​បង្ក មហារីក​។ ដំឡូងបារាំង​កំប៉ុង គឺ​ដុត​កម្តៅ ខ្លាំង​សម្បើម​ណាស់ ដែលនាំឱ្យ​សរសៃ​ដំឡូង​បង្កើត​ជាតិគីមី ឈ្មោះ Acrylamide​។


​ ​
៥. សាច់​ក្រហម សាច់​អាំង ឬ សាច់​កំប៉ុង​កែច្នៃ​
​សាច់​ទាំងនេះ រួមមាន​ដូចជា សាច់គោ​អាំង ហាំ​បឺ​ហ្គ័​រ ហត់​ដក សាច់ ជ្រូក​បី​ជាន់ សាច់ក្រក និង​សាច់​ប៉ា​តេ ក្រហម​។ សាច់​កែច្នៃ​ទាំងនេះ​គឺ​បង្កបញ្ហា ព្រោះ​វា​ផ្ទុក​សារធាតុ​រក្សា​គុណភាព ឱ្យបាន​យូរ ដូចជា​សូ​ដ្យូ​ម​នីត្រាត ដែល បង្ក​មហារីក​។


​ ​
៦. ត្រី​ចិញ្ចឹម​
​ត្រី​ចិញ្ចឹម គឺ​ស៊ី​ចំណី​មិនមែន ធម្មជាតិ ដែល​ផ្ទុក​ទៅដោយ​ថ្នាំ​សម្លាប់ សត្វល្អិត ជាតិគីមី អង់​ទី​ប៊ី​អូ​ទិ​ក និង សារធាតុបង្កមហារីក​ជាច្រើន​ទៀត​។ មុននឹង​ទិញ​ត្រី​នេះ​ញ៉ាំ គួរពិនិត្យមើល ប្រភព​របស់​ត្រី​ថា​តើ​ចាប់ពី​ទឹកធម្មជាតិ ឬ​ចិញ្ចឹម​។


​ ​
៧. ប្រេង​អ៊ីដ្រូសែន​
​ប្រេង​ធម្មជាតិ​ស្តាប់ទៅ​ដូចជា ប្រេង​ផ្តល់​សុខភាព​ល្អ ប៉ុន្តែ​បញ្ហា​គឺ ត្រង់​ថា​វា​មិនអាច​ទាញ​ចេញ ពី​ប្រភព ធម្មជាតិ​បានទេ​។ ដំណើរការ​ទាញយក ជាតិគីមី គឺជា​អ្វីដែល​ធ្វើឱ្យ​វា​ក្លាយជា ប្រេង​អ៊ីដ្រូសែន បន្ទាប់មក​ប្រេង​ទាំង នោះ​នឹងធ្វើ​ឱ្យមាន​ពណ៌​ស្រស់ថ្លា​មើល ទៅ​ទាក់ទាញ​ចំពោះ​អ្នកប្រើប្រាស់ តែ​វា បង្ក​មហារីក​។


​ ​
៨. ម្សៅ​ស​
​ដំណើរការ​ចម្រាញ់ ដែល​បង្កើត បានជា​ម្សៅ​ស បាន​បំផ្លាញ​ជីវជាតិ​ចិញ្ចឹម ភាគច្រើនបំផុត ដែល​រកឃើញ​បែប ធម្មជាតិ​នៅក្នុង​អង្ករ​សម្រាប់ធ្វើ​ម្សៅ​។ ដើម្បី​ធ្វើឱ្យ​ម្សៅ​សបាន គឺ​ត្រូវ​ប្រើ​ឧស្ម័ន ក្ល​រី​ន ដែលជា​ជាតិគីមី​បង្ក​មហារីក​។

៩. បន្លែ​ផ្លែឈើ​ដែល​គេ​ចាក់ ថ្នាំ​ឱ្យ​ឆាប់​ធំ​
​បន្លែ​ផ្លែឈើ​ដែល​គេ​ចាក់​ថ្នាំ ឱ្យ​ឆាប់​ធំ គឺធ្វើឡើង​នៅ​មន្ទីរពិសោធន៍​ដើម្បីឱ្យ​វា​ធន់​នឹង​សត្វ ល្អិត​ចង្រៃ និង ទប់ទល់​នឹង​ការ​ខូច​ទ្រង់ទ្រាយ​ពេល ដឹកជញ្ជូន​។ រហូតមកទល់​ពេលនេះ មិនទាន់​មានការ​ធ្វើតេស្ត​ណាមួយ​ដើម្បី បង្ហាញថា អាហារ​ទាំងនេះ​មិន​ប៉ះពាល់ សុខភាព​មនុស្ស​នៅឡើយ​ទេ ប៉ុន្តែ​នៅ អាម៉េរិក និង​ប្រទេស​ដទៃទៀត​បាន​ហាម ឃាត់​អាហារ​របៀបនេះ​។


​ ​
១០. ទឹក​ស៊ី​រ៉ូ​មាន​ជាតិ​ផ្អែម​ខ្លាំង​
​ទឹក​ស៊ី​រ៉ូ​របៀបនេះ គឺ​អំណោយ ផល​ខ្លាំង​ដល់​ការលូតលាស់​របស់ កោសិកា​មហារីក ព្រោះ​ជំងឺមហារីក ចូលចិត្ត​របស់​ផ្អែម​។


​ ​
១១. មេ​ស្ករ
​មាន​ជាតិគីមី​ច្រើនណាស់​ផ្ទុក នៅក្នុង​មេ​ស្ករ ជាពិសេស​ជាតិគីមី​បង្ក មហារីក​ឈ្មោះ Aspartame​។​


​ ​
១២. គ្រឿង​ស្រវឹង​
​ការផឹក​គ្រឿង​ស្រវឹង​ក្នុង​កម្រិត មធ្យម គឺ​មិនមាន​បញ្ហា​នោះទេ ប៉ុន្តែ​បើ​ផឹក​ច្រើន​ហួស ប្រមាណ នឹង​បង្កើន ហានិភ័យ​ក្នុង​ការកើត​មហារីក​មាត់ មហារីក​បំពង់​អាហារ មហារីក​ថ្លើម មហារីក​ពោះវៀនធំ និង មហារីក សុដន់​។
​ ​
១៣. បន្លែ​ផ្លែឈើ​មិនមែនសរីរាង្គ​
​បន្លែ​ផ្លែឈើ​បាញ់ថ្នាំ​គីមី​សព្វថ្ងៃ គឺ​ផ្ទុក​ជាតិគីមី​ដូចជា​Atrazine, Thiodicarb និង Organophosphate​។ ជាតិគីមី Atrazine បង្កបញ្ហា​សុខភាព ធ្ងន់ធ្ងរ និង​ធ្វើឱ្យ​មនុស្ស​លែងមាន​កូន​។


​ ​
១៤. អាហារ​ជ្រក់​
​អាហារ​ជ្រក់​ភាគច្រើន គឺមាន បន្សំ​រវាង​នីត្រាត ឬ នី​ត្រី​ត អំបិល និង​ទឹកខ្មេះ ហើយ​ខ្លះទៀត ប្រហែលជា បន្ថែម​លក្ខណ៍​ពណ៌​។ ពិសា​អាហារ​ជ្រក់​រាល់ថ្ងៃ​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង មហារីកក្រពះ និង​មហារីក​ពោះវៀន​។


​ ​
១៥. ទឹក​ក្តៅ​
​ការផឹក​ទឹក​ក្តៅ​ញឹកញាប់​អាច បំផ្លាញ​បំពង់​អាហារ​របស់​អ្នក និង​បណ្តាលឱ្យ​កើត​មហារីក បំពង់​អាហារ​។ ទឹក​ក្តៅ​ដែល​ចាត់ទុក​គ្រោះថ្នាក់​គឺ​៦៥​អង្សា ៕ ប្រែ​សម្រួល​: កញ្ញា​ដា​លី​ស​