កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ ថ្ងៃអាទិត្យ​ទី​២៨ ខែតុលា ឆ្នាំ​២០១៨

835
ចែករម្លែក

•ក្របខណ្ឌ English Premier League រដូវកាល ២០១៨/ ២០១៩

(20:30) Burnley vs Chelsea
(20:30) Crystal Palace vs Arsenal
(23:00) Manchester United vs Everton

គូល្អប្រចាំសប្តាហ៍
Manchester United vs Everton
ក្រុមម៉េនឆេស្ទ័រ យូណាយធីតចាប់ផ្តើមការប្រកួតចុងសប្តាហ៍ក្នុងចំណាត់ថ្នាក់ទី១០នៅលើតារាងក្របខណ្ឌព្រីមីញ៉េលីក ហើយពួកគេបាត់បង់៧ពិន្ទុក្នុងក្របខណ្ឌឆេមពានលីកផងដែរ។

ប្រាកដណាស់ ពួកគេមិនអាចធ្វើឲ្យមានគម្លាតឆ្ងាយជាងនេះទៀតទេ ហើយត្រូវតែពង្រឹងស្ថិតិដែលមកទល់ពេលនេះទើបនឹងឈ្នះ១ក្នុងចំណោម៧ប្រកួតចុងក្រោយក្នុងលីកនិងការប្រកួតដណ្តើមពានធម្មតា។ ជ័យជម្នះនេះកើតមានលើក្រុមបាតតារាងនៅក្របខណ្ឌព្រីមីញ៉េលីក។

ប្រសិនបើយូណាយធីតបរាជ័យមួយលើកទៀតនឹងបន្ថែមសម្ពាធលើលោក ចូសេ ម៉ូរីញ៉ូ (Jose Mourinho)កាន់តែខ្លាំងឡើង ហើយស្របពេលពួកគេត្រូវលេងនៅក្រៅទឹកដីជាមួយក្រុម Juventus ផងដែរ។ លទ្ធផលនេះនឹងធ្វើឲ្យម៉េនឆេស្ទ័រ ស៊ីធីកាន់តែនាំមុខឆ្ងាយ។ ក្រុមយូណាយធីតចាំបាច់ត្រូវតែឈ្នះការប្រកួតនេះបើមិនដូច្នេះទេ ពួកគេនឹងបញ្ចប់នៅពាក់កណ្តាលតារាងហើយ។

ទម្រង់លេងក្នុងទឹកដីរបស់យូណាយធីតទទួលបានជ័យជម្នះពីរលើកក្នុងលីក ស្មើ១និងចាញ់ក្រុម Tottenham ។ ពួកគេទើបនឹងចាញ់៣ក្នុងចំណោម៤០ប្រកួតចុងក្រោយក្នុងលីក ហើយមិនអាចបរាជ័យនៅទីនេះទៀតទេ។

ក្រុមភ្ញៀវ Everton ឈរពីលើយូណាយធីតពីរលេខ ប៉ុន្តែខុសត្រូវគ្នាតែ១ពិន្ទុប៉ុណ្ណោះ។ ក្រុម Everton មិនបានឈ្នះការប្រកួតណាមួយទេក្នុងចំណោមបួនប្រកួតចុងក្រោយក្រៅទឹកដីក្នុងជំនួបជាមួយក្រុមយូណាយធីតកន្លងមក ចាប់តាំងពីពួកគេយកជ័យជម្នះលើក្រុមយូណាយធីតនៅឆ្នាំ២០១៣នៅពហុកីឡា ដ្ឋាន Old Trafford ហើយជំនួប៧លើកចុងក្រោយរវាងក្រុមទាំងពីរ ក្រុម Everton មិនដែលឈ្នះទេនៅលើទឹកដី Old Trafford ។

ពួកគេឈ្នះបីប្រកួតចុងក្រោយក្នុងលីក ដោយយកឈ្នះក្រុម Fulham ក្នុងទឹកដី ឈ្នះក្រុម Leicester និងរកបាន២គ្រាប់ចុងម៉ោង ដើម្បីយកឈ្នះក្រុម Crystal Palace ក្នុងទឹកដីកាលពីចុងសប្តាហ៍មុន។

ទម្រង់លេងក្រៅទឹកដីមិនជាល្អប៉ុន្មានទេសម្រាប់ក្រុម Everton ដោយរកបាន៥ពិន្ទុឆ្លងកាត់៤ប្រកួតក្នុងលីកនៅរដូវកាលនេះ ហើយមានពេលមួយនោះ ពួកគេចាញ់៥ប្រកួតជាប់គ្នានៅក្រៅទឹកដី។ មើលទៅក្រុមម៉េនឆេស្ទ័រ យូណាយធីតសង្ឃឹមឈ្នះច្រើនក្នុងជំនួបនេះ៕
ទស្សន: Manchester United 1-1 Everton

•ក្របខណ្ឌអេស្ប៉ាញ La Liga រដូវកាល ២០១៨/ ២០១៩
(18:00) Getafe vs Real Betis
(21:15) Barcelona vs Real Madrid
(00:30) Alaves vs Villarreal
(02:45) Sevilla vs Huesca

គូល្អប្រចាំសប្តាហ៍
Barcelona vs Real Madrid
ក្រុម Barcelona មិនទាន់ឈានដល់កម្រិតល្អបំផុតដែលខ្លួនធ្លាប់ធ្វើបាននៅឡើយទេនៅរដូវកាលនេះ ប៉ុន្តែបើទោះបីជាពួកគេស្ថិតក្នុងស្ថានភាពបែបនេះក៏ដោយ ក៏ពួកគេអាចរកបានជ័យជម្នះ៨លើកក្នុង១២ប្រកួត។ ក្រុម Barcelona មានទម្រង់លេងក្នុងទឹកដីល្អដោយរកបានយ៉ាងហោចណាស់២គ្រាប់ក្នុងប្រកួតនីមួយៗចំណោម៧ប្រកួតចុងក្រោយ។

ក្នុង៥ប្រកួតក្នុងទឹកដីនៅក្របខណ្ឌ La Liga នៅរដូវកាលនេះ ក្រុម Barcelona រកបាន១៨គ្រាប់ ប៉ុន្តែពួកគេប្រាកដជាបារម្ភដោយសារបួនប្រកួតចុងក្រោយមិនអាចរក្សាបានឃ្លីនស៊ីត។ពួកគេរបូត៧គ្រាប់ក្នុង៤ប្រកួតចុងក្រោយ។

វារឹតតែអាក្រក់ជាងនេះទៅទៀតសម្រាប់ក្រុមភ្ញៀវ Real Madrid ដែលអាចរកបានជ័យជម្នះត្រឹម១ប្រកួតគត់ក្នុងចំណោម៦ប្រកួត ហើយមានលទ្ធភាពរកបានគ្រាប់បាល់ក្នុង២ប្រកួតចំណោមការប្រកួតនេះ ហើយពួកគេក៏អាចរក្សាបានឃ្លីនស៊ីតត្រឹម១ប្រកួតផងដែរ។

ក្រុម Real Madrid នឹងនឹកឃើញដល់ភាពអស្ចារ្យរបស់កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) ស្របពេលទម្រង់លេងរបស់ក្រុម Real Madrid បច្ចុប្បន្ននេះ មិនសូវទាក់ទាញដូចឆ្នាំកន្លងទៅ។

សម្រាប់ក្រុម Real Madrid មានផលលំបាកច្រើននៅពេលប្រកួតក្រៅទឹកដី។ ក្នុង៤ប្រកួតចុងក្រោយ ពួកគេមិនបានឈ្នះការប្រកួតណាមួយទេ ហើយបីប្រកួតកន្លងទៅ ពួកគេមិនអាចរកបានគ្រាប់បាល់សោះ។

ពួកគេមិនអាចរក្សាបានឃ្លីនស៊ីតសម្រាប់ការប្រកួតក្រៅទឹកដីនៅក្របខណ្ឌ La Liga និងក្នុងវគ្គ១៦ក្រុមចុងក្រោយ ប៉ុន្តែ Barcelona ក៏មិនជាល្អខ្លាំងណាស់ដែរ ពួកគេរក្សាបានឃ្លីនស៊ីត៥លើកក្នុង១៥ប្រកួតក្នុងទឹកដី។

ក្រុម Real Madrid ឈ្នះ១ប្រកួតក្នុងចំណោម៥ប្រកួតជាមួយក្រុម Barcelona នៅក្របខណ្ឌ La Liga ។ Real Madrid មានស្ថិតិឈ្នះ៣ក្នុងជំនួប១០លើកចុងក្រោយនៅគ្រប់ក្របខណ្ឌប្រកួត។ ក្រុម Barcelona មានស្ថិតិឈ្នះ៥ក្នុងចំណោម១០ប្រកួត។ ប្រាកដណាស់ ការប្រកួតនេះពិតជាពិបាកទស្សទាយមុន ហើយចាំមើលថា តើក្រុមណាអាចធ្វើបានល្អជាង៕
ទស្សន: Barcelona 2-2 Real Madrid

•ក្របខណ្ឌអ៊ីតាលី Serie A រដូវកាល ២០១៨/ ២០១៩
(18:30) Sassuolo vs Bologna
(21:00) Cagliari vs Chievo
(21:00) Genoa vs Udinese
(21:00) Spal vs Frosinone
(00:00) AC Milan vs Sampdoria
(02:30) Napoli vs Roma

គូល្អប្រចាំសប្តាហ៍
Napoli vs Roma

ការប្រកួតនេះប្រាកដជាមានការទាត់បាល់បញ្ចូលទីគ្នាច្រើនគ្រាប់។ ក្រុម Roma រកបានយ៉ាងហោចណាស់២គ្រាប់ក្នុងមួយប្រកួតចំណោម៦ប្រកួតចុងក្រោយ។

ពួកគេកំពុងស្តាទម្រង់លេងដ៏អន់របស់ខ្លួនឡើងវិញ ហើយការប្រកួតចាញ់ក្រុម SPAL ដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងប្រកួតចុងក្រោយរបស់ខ្លួនអាចបញ្ជាក់ថា ពួកគេនៅមិនទាន់អាចរំដោះខ្លួនចេញពីស្ថានភាពត្រដាបត្រដួសនេះនៅឡើយទេ។ នៅពេលនេះ ពួកគេត្រូវសាកល្បងសមត្ថភាពរបស់ខ្លួនជាមួយគូប្រជែងដែលស្ថិតក្នុងចំណាត់ថ្នាក់កំពូលគឺក្រុម Napoli ដែលឈរនៅលេខរៀងទី២ ដោយចាញ់ក្រុមកំពូលតារាង Juventus ត្រឹមតែ៤ពិន្ទុប៉ុណ្ណោះ។

ក្រុម Napoli មិនទាន់ស្គាល់ពាក្យថា ចាញ់នៅឡើយទេក្នុងបួនប្រកួតចុងក្រោយដែលក្នុងនោះ ពួកគេឈ្នះ៣ប្រកួត ហើយរក្សាបានឃ្លីនស៊ីត៣ប្រកួត។ ពួកគេរកបាន២គ្រាប់ក្នុងប្រកួតនីមួយៗចំណោម៣ប្រកួតចុងក្រោយ។

ចំណោម៩ប្រកួតរបស់ខ្លួននៅក្របខណ្ឌ Serie A ក្រុម Napoli ចាញ់២ប្រកួត។ ពួកគេចាញ់ត្រឹម១ប្រកួតប៉ុណ្ណោះ និងរក្សាបានឃ្លីនស៊ីត៦លើក។

តាមពិត ពួកគេខកខានមិនបានរកគ្រាប់បាល់ទេក្នុង១ប្រកួតប៉ុណ្ណោះនៅក្របខណ្ឌ Serie A នៅរដូវកាលនេះ ពួកគេរកបានគ្រាប់បាល់១២គ្រាប់ក្នុង៥ប្រកួតចុងក្រោយក្នុងលីក។ ពួកគេមិនទាន់ស្គាល់ពាក្យថា ចាញ់នៅឡើយទេក្នុងចំណោម៩ប្រកួតចុងក្រោយក្នុងទឹកដីនៅក្របខណ្ឌ Serie A ។

ឈានជើងចូលរួមការប្រកួតនេះ ក្រុម Roma មិនទាន់យកឈ្នះក្រុមណាមួយដែលឈរនៅលើពួកគេនៅឡើយទេ។ ពួកគេអាចរកបានជ័យជម្នះ១លើកលើក្រុម Empoli ក្នុងប្រកួតចុងក្រោយ ដោយបញ្ចប់ស្ថិតិចាញ់២ប្រកួតជាប់គ្នា។

ជំនួប៥លើកចុងក្រោយ ក្រុម Roma អាចយកឈ្នះក្រុម Napoli ៣លើក ប៉ុន្តែសម្រាប់ជំនួបលើកនេះ ពួកគេបង្ហាញមុខក្នុងឋានៈជាក្រុមខ្សោយមួយប៉ុណ្ណោះ។ ចាំមើលថា តើក្រុម Roma អាចទប់ជាមួយក្រុម Napoli បានប៉ុណ្ណា៕
ទស្សន: Napoli 2-1 Roma

•ក្របខណ្ឌបារាំង League 1 រដូវកាល ២០១៨/ ២០១៩
(21:00) Rennes vs Stade de Reims
(23:00) Bordeaux vs Nice
(03:00) Marseille vs Paris Saint Germain

គូល្អប្រចាំសប្តាហ៍
Marseille vs Paris Saint Germain

ក្រុម PSG មាន៨ពិន្ទុនាំមុខគេនៅលើតារាងក្របខណ្ឌ Ligue 1 បន្ទាប់ពីឈ្នះទាំង១០ប្រកួតនៅរដូវកាលនេះ។ ពួកគេចាញ់ត្រឹម១ប្រកួតប៉ុណ្ណោះក្នុងចំណោម២៦ចុងក្រោយក្នុងលីក ហើយវាពិតជាពិបាកក្នុងការរកក្រុមណាមួយដែលអាចតាមទាន់ពួកគេនៅ Ligue 1 នៅរដូវកាលនេះ។

ប៉ុន្តែពួកគេធ្វើមិនសូវបានល្អទេនៅក្របខណ្ឌឆេមពានលីក ដោយរកបាន៤ពិន្ទុឆ្លងកាត់បីប្រកួតដំបូង ប៉ុន្តែការប្រកួតក្នុងលីកគឺជារឿងផ្សេង។

ពួកគេរកបានគ្រាប់បាល់យ៉ាងហោចណាស់៣គ្រាប់នៅគ្រប់ការប្រកួតក្នុងលីកទាំងអស់ ហើយយ៉ាងហោចណាស់២គ្រាប់ក្នុងក្របខណ្ឌឆេមពានលីក ដោយរកបានគ្រាប់បាល់សរុប៤៧គ្រាប់ក្នុង១៣ប្រកួត។ ក្រុម PSG មិនទាន់ចាញ់
នៅឡើយទេក្នុង១២ប្រកួតចុងក្រោយក្នុងលីក ហើយពួកគេមានស្ថិតិឈ្នះ៤និងស្មើ១ឆ្លងកាត់៥ប្រកួតនៅលើទឹកដីរបស់ក្រុម Marseille ។

ក្រុមម្ចាស់ផ្ទះស្ថិតនៅលេខរៀងទី៤លើតារាងនិងមានគម្លាតពីក្រុម PSG រហូតដល់១១ពិន្ទុ។ ក្រុម Marseille ចាញ់ក្រុម Lazio ៣-០ កាលពីថ្ងៃព្រហស្បតិ៍នៅក្របខណ្ឌ Europa League ប៉ុន្តែពួកគេឈ្នះ២ប្រកួតចុងក្រោយក្នុងលីកដោយយកឈ្នះក្រុម Caen និងក្រុម Nice និងរក្សាឃ្លីនស៊ីតបាន២លើក។

ស្ថិតិនេះគឺជារឿងល្អមួយសម្រាប់ពួកគេ ខណៈក្រុម Marseille របូត១៦គ្រាប់ក្នុងលីកនៅរដូវកាលនេះ។ ពួកគេឈ្នះ៧ក្នុងចំណោម៨ប្រកួតចុងក្រោយក្នុងលីក ប៉ុន្តែវាពិតជាពិបាកនៅពេលជួបជាមួយគូប្រកួតខ្លាំងដូចជា PSG ៕
ទស្សន: Marseille1-3 Paris Saint Germain

•ក្របខណ្ឌ Bundesliga រដូវកាល ២០១៨/ ២០១៩
(19:30) Nurnberg vs Frankfurt
(21:30) RB Leipzig vs Schalke 04
(00:00) Werder Bremen vs Leverkusen

ដោយ៖សូនី