​ពលរដ្ឋ​នាំគ្នា​សង់រោង​លើដី​ព្រៃកោងកាង​ដោយ​អះអាងថា​ការពារ​មិនឱ្យ​គេ​បំពាន​

572
ចែករម្លែក

​ដោយ បូកគោ​/​កំ​ពតៈ​ជាមួយនឹង​ប្រតិបត្តិ​ការចុះ​ល្បាត​ក្នុង​តំបន់ឆ្នេរ​សមុទ្រ​នៃ​ភូមិសាស្ត្រ​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ​កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពត​បាន​រកឃើញ​រូបភាព​ខណ្ឌ​ពុះ​ដី​ឡូ​តិ៍​រួច​បាញ់ថ្នាំ​ពណ៌​ហើយ​បែង​ចែកជា​លក្ខណៈ​មួយ​គ្រួសារៗ​។

​ប្រជាពលរដ្ឋ​អះអាងថា​ជាការ​រារាំង​ករណី​រំលោភបំពាន​ពី​អ្នកមានអំណាច​ឬ​ឈ្មួញ​ក្នុងដំណាក់កាល​ដីធ្លី​មាន ហាងឆេង​។ សមត្ថកិច្ច​បញ្ចាក់​ថា​ទង្វើ​ទាំងនេះ​ល្មើ​សនឹង​ផ្លូវច្បាប់​ដែល​ប៉ុនប៉ង​កាប់​កាប់​ដី​របស់​រដ្ឋ​។​​ប្រជាពលរដ្ឋ​សហគមន៍​ភូមិ​ច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ​រៀបរាប់ថា កន្លងមក​អ្នកមានអំណាច អ្នកមាន​លុយ​បាន​ចាក់ដី​លុប​ព្រៃកោងកាង​ជាច្រើន​កន្លែង ពិសេស​ក្នុង​ទឹកដី​ឃុំ​ព្រែក​ត្នោត​នេះ​តែម្តង ធ្វើឱ្យ​ពួកគាត់​បាត់បង់​កន្លែង​នេសាទ​ដែល​ត្រូវការ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​។

ថ្មីៗ​នេះ​ឃើញ​មានការ​ចាក់ដី​រំកិល​មកកាន់ តែ​កៀក​ផ្ទៃដី​សហគមន៍​រហូត​ស្ទើរ​បិទ​ផ្លូវទឹក​ទៅហើយ ទើប​ពួកគាត់​កើតការ​សង្ស័យថា​ដី​ព្រៃកោងកាង​ដែល​នៅ​សេសសល់​បន្តិចបន្តួច​នេះ​គេ​នឹង​ចាក់​រាលដាល​លុប​យក​ទៀត​មិន​ខាន​។ ដូច្នេះ​ពួកគាត់​ត្រូវតែ​នាំគ្នា​មក​ការពារ​ដើម្បី​កុំឱ្យ​បាត់បង់​។

​ប្រជាពលរដ្ឋ​បាន​ប្រាប់ឱ្យដឹង​ទៀតថា​នៅឯ​ក្បែរ​សមុទ្រ​មាន​អ្នក​មក​សង់​ខ្យូ​ស​កាន់កាប់​ដី​ជា​យូរ​មកហើយ​។ ដូច្នេះ​បើសិនជា​អាជ្ញាធរ​ចង់ឱ្យ​ពួកគាត់​រុះរើ​វិញ​លុះត្រា​អ្នកធ្វើ​មុន​ចាប់ផ្តើម​រុះរើ​មុន​សិន​។ ប្រហែលជា​អ្នក​ទាំង​នោះគេ​មិន​រុះ​ទេ ព្រោះ​ពួកគេ​ក៏​មិនមែន​ប្រជាជន​តូចតាច​ធម្មតា​ដែរ​។ តំណាង​ប្រជាពលរដ្ឋ​មួយរូប​បាន​បញ្ជាក់ថា​ការពិត​ពួកគាត់​មក​បោះបង្គោល​ធ្វើ​គម្រោង​ដូចជា​ផ្ទះ​នេះ​មិនមែន​មក​ចាប់ដី​ដើម្បី​បង្ខាំង​ព្រៃ​លិច​ទឹក​ទេ​។

​គ្រាន់តែ​ខ្លាច​គេ​ចាក់​លុប​ដូច​នៅ​ខាងកើត​ទៀត​ព្រោះ​កន្លែង​នេសាទ​នេះ​ចង្អៀត​ហើយ​។ បើសិនជា​គេ​ចាក់​លុប​ទៀត ពួកគាត់​អស់​កន្លែង​រកស៊ី​ហើយ​។ ដូច្នេះ​ត្រូវតែ​ធ្វើ​អ៊ីចឹង ហើយ​ពួកគាត់​ក៏​មិនទាន់បាន​កាប់​ព្រៃ​លិច​ទឹក​មួយ​ដើម​ណា​ដែរ​។ ការធ្វើ​បែបនេះ​ដើម្បី​ការពារ​ប៉ុណ្ណោះ មិនមែន​មក​ចាប់ដី​លក់​ឯណា​។ បើ​ចាប់​លក់​ក៏​មេភូមិ មេឃុំ​ដឹង​ដែរ តែ​ដី​នៅទីនេះ​មិនអាច​លក់បាន​ទេ​។

​ជុំវិញ​បញ្ហា​ទាំងនេះ លោ​កស សូ​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពត​បាន​មានប្រសាសន៍ថា​កន្លងទៅ​ដោយ​ឃើញ​មានការ​រំលោភ​សង់ផ្ទះ​ក្នុង​សហគមន៍​នេសាទ​ច​ង្ហោ​ន​ឃុំ​ព្រែក​ត្នោត​ស្រុក​ទឹកឈូ​ចំនួន​ប្រាំបី​គ្រួសារ​សមត្ថកិច្ច​បានឱ្យ​ពួកគាត់​ធ្វើ​កិច្ចសន្យា​កាលពី ខែមិថុនា ឆ្នាំ​២០១៨ ដោយ​តម្រូវឱ្យ​ពួកគាត់​រុះរើ​ខ្លួនឯង​។ ព្រោះតែ​មិន​អនុវត្តតាម​កិច្ចសន្យា ក្រោយមក​មន្ទីរ កសិកម្ម​ក៏បាន​ធ្វើ​សេចក្តីជូនដំណឹង​ឱ្យ​រុះរើ​កំណត់​ត្រឹម​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨​។

​លោកនាយ​ខណ្ឌ​បាន បញ្ជាក់ថា ផ្អែកលើ​ករណីនេះ ពេញ​ម​យ​យ​ថ្ងៃទី​៥ ខែវិច្ឆិកា សមត្ថកិច្ច​ចម្រុះ​ដោយមាន​ការចូលរួម​ពី​លោក​អភិបាលស្រុក​ទឹកឈូ​ផង​បាន​ចុះ​ល្បាត​តាម​ឆ្នេរសមុទ្រ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ព្រែក​ត្នោត​ស្រាប់តែ​ឃើញ​មាន​រូបភាព​នៃ​ការបាញ់​ថ្នាំ​ពណ៌​ព្រមទាំង​បោះបង្គោល​បែងចែក​ដី​ជា​លក្ខណៈ​មួយ​គ្រួសារៗ​និង​បោះបង្គោល​សង់រោង​ខ្យូ​ស​ជាច្រើន​លើ​ដែន​សហគមន៍​នេសាទ​ព្រែក​ត្នោត និង​សគម​ន៍​នេសាទ​ច​ង្ហោ​ន​។

ជាមួយ​ទង្វើ​បែបនេះ ប្រជាពលរដ្ឋ​បែរជា​អះអាង​ប្រាប់​លោក​ថា ព្រោះតែ​មានការ​ព្រួយបារម្ភ និង​ឃើញ​សភាព​ដី​នៅ​ខេត្តកំពត​ឡើងថ្លៃ​ធ្វើឱ្យ​ពួកគាត់​ខ្លាច​អ្នក​ខាងក្រៅ ឬ​អ្នកផ្សេង​មក​រំលោភ​យក​ដី​សហគម​ន៍ ទើប​នាំគ្នា​មក​ធ្វើ​រោង​ដើម្បី​ការពារ​ព្រៃកោងកាង​ទៅវិញ​។

លោ​កស សូ​រិ​ន បាន​បញ្ជាក់ថា​ទោះជា​បែបនេះ​ក្តី រូបភាព​បែប​ប៉ុនប៉ង​កាន់ កាប់​នោះ​ខុស​នឹង​ផ្លូវច្បាប់​ទាំងស្រុង​។ ប៉ុន្តែ​ក្រោយពេល​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពន្យល់​ណែនាំ​លម្អិត បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់​បាន​យល់ព្រម​ថា​នឹង​រុះរើ​ចេញ​វិញ​៕S/​

ពលរដ្ឋ​នាំគ្នា​សង់រោង​លើដី​ព្រៃកោងកាង​ដោយ​អះអាងថា​ការពារ​មិនឱ្យ​គេ​បំពាន​