យន្តហោះ​បំបាំងកាយ​ចិន​ហោះ​សម្តែង​ជូន​សាធារណជន​នៅ​ពិព័រណ៍​អាកាសចរណ៍​

196

យន្តហោះប្រយុទ្ធជំនាន់ទី៥របស់ចិនបានចូលរួមក្នុងការហោះសម្តែងសមត្ថភាពផ្សេងនៅក្នុងអាកាសនិងការប្រយុទ្ធរវាងយន្តហោះនៅក្នុងអាកាសនៅពិព័រណ៍អាកាសចរណ៍មួយនៅចិនកាលពីថ្ងៃអង្គារទី៦វិច្ឆិកា។

ម៉ាស៊ីនបាញ់ខ្យល់នៅត្រង់កន្ទុយដើរតួយ៉ាងសំខាន់ក្នុងការបញ្ចេញសមត្ថភាពក្នុងអាកាសសំរាប់យន្តហោះប្រយុទ្ធទំនើបJ-20 និងយន្តហោះហ្វឹកហាត់ J-10Bនៅក្នុងអំឡុងការតាំងពិព័រណ៍ប្រចាំឆ្នាំនៅក្រុងជូហៃ ប្រទេសចិន។

បើតាមសារព័ត៌មានAsia Timesរាយការណ៍កាលពីថ្ងៃពុធ យ៉ាងតិចមានយន្តហោះ J-20ចំនួន៣គ្រឿង និងJ-10Bជាច្រើនគ្រឿងដំណើរការដោយម៉ាស៊ីនបាញ់ខ្យល់ទាំងនេះបានហោះបង្ហាញសមត្ថភាព។

J-20របស់កងទ័ពរំដោះប្រជាជនក៏បានហោះបង្ហាញសមត្ថភាពកាលពី២ឆ្នាំមុន ក្នុងនាមជាយន្តហោះប្រយុទ្ធជំនាន់ទី៥របស់ចិននៅក្នុងពិព័រណ៍អាកាសចរណ៍នៅក្នុងទីក្រុងជូហៃដូចគ្នា។ការដាក់អោយប្រើយន្តហោះនេះមានន័យថា ចិនមានយន្តហោះដែលមានឯកទេសបច្ចេកទេសស្មើនឹងSu-57 របស់រុស្ស៊ីនិងF-22 ឬF-35របស់អាមេរិក។

យន្តហោះគ្មានមនុស្សបើករបស់ចិនធុន GJ-2ក៏បានហោះបង្ហាញនៅក្នុងពិព័រណ៍នេះផងដែរ៕ដោយ:វាសនា