កញ្ញា​វេ​នេ​ស៊ុយ​អេ​ឡា ឈ្នះ​តំណែង​បវរកញ្ញា​អន្តរជាតិ​ឆ្នាំ​២០១៨

400
ចែករម្លែក

ការប្រឡងបវរកញ្ញាអន្តរជាតិត្រូវបានរៀបចំធ្វើនៅក្រុងតូក្យូ ប្រទេសជប៉ុនជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៦០ និងនៅតែជាការប្រឡងបវរកញ្ញាធំបំផុតទី៤នៅក្នុងលោក។

ក្នុងការប្រឡងឆ្នាំនេះ អ្នកបង្ហាញម៉ូតវេនេស៊ុយអេឡា នាងMariem Velazco អាយុ២០ឆ្នាំ បានឈ្នះតំណែងកញ្ញាឯក ដោយចូលជំនួសតំណែងនាងKevin Lillianaមកពីឥណ្ឌូនេស៊ី។

បេក្ខនារីមកពីអាហ្រ្វិកខាងត្បូង រ៉ូម៉ានី និងកូឡុំប៊ី ជាប់លេខ២ លេខ៣និងលេខ៤៕ដោយ:វាសនា