2726
ចែករម្លែក

​ដោយ:គ្រញូង​/​បាត់ដំបង ៖ ​ក្រោយ​បោះឆ្នោត​ជ្រើសតាំង​តំ​​ណា​ង​រាស្ត្រ​អាណត្តិ​ទី​៦​ទទួលបាន​ជោគជ័យ​
​រួចមក​លោក​ឡោក ហ៊ួ​រ​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​សង្កែ​និង​ជា​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សម្ពោធ​ផ្លូវ​ក្រាល​ថ្ម​មិច​មួយ​ខ្សែ​ប្រវែង​៣.៥០០​ម៉ែត្រ​តាម​ពាក្យសន្យា​។​

កម្មវិធី​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១៧ ​ខែ​​វិច្ឆិកា ​ឆ្នាំ​២០១៨ ​នៅក្នុង​បរិវេណ​វត្ត​ជោតិក​ស្ថិត​​ក្នុងភូមិ​ស្វាយជ្រុំ​ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង​ដែល​ផ្លូវ​នេះ​អាចឲ្យប្រជា​ពល​​រដ្ឋ​៣​ភូមិ​ក្នុង​ឃុំ​២​មៃ​ស្រុកសង្កែខេត្ត​បាត់ដំបង បានធ្វើ​ដំណើរ​ទៅមក​បាន​ឆាប់រហ័ស​ពិសេស​សម្រាប់​ដឹក​កសិផល​ដែល​ផលិត​បាន​យកទៅលក់​នៅ​ទីផ្សារ​បាន​ទាន់ពេលវេលា​និង​សម្រាប់​សិ​ស្សាន​សិស្ស​ធ្វើដំណើរ​ទៅ​សាលារៀន​បាន​ទាន់​ម៉ោង​សិក្សា​។​

លោក ​ឡោក ហ៊ួ​រ​ តំណាងរាស្ត្រ​មណ្ឌល​បាត់​​ដំបង​និង​ជា​ប្រធាន​ក្រុមការងារ ចុះជួយ​ស្រុក​សង្កែ​និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​គណ​​បក្ស​ស្រុក ឃុំ ភូមិ និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត​ទើប​ធ្វើការ​ជួសជុល​ផ្លូវ​ដែល​ខូចខាត​ពិ​​បាក​ធ្វើដំណើរ​ដោយ​ក្រាល​គ្រួស​ថ្ម​មិច​ហើយ​ទៅ​ថ្ងៃ​អនាគត​នឹង​ក្រាល​កៅស៊ូ​ជំនួស​វិញ​។​

អ្នកតំណាងរាស្ត្រ​បាន​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដោយ​គូសបញ្ជាក់ថា រាជ​​រដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦​ថ្មី​នេះ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​ក្រឡាហោម​ស ខេង​អនុប្រធាន​គណ​​បក្ស ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្ត និង​ជា​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ តែងតែ​គិតគូរ​ពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​យើង​ជាប្រចាំ​នោះ​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​បាន​ចុះ​ពង្រឹង កសាង និង​អភិវឌ្ឍន៍​នៅតាម​មូលដ្ឋាន​លើ​គ្រប់​វិស័យ ដោយ​កសាងបាន​សមិទ្ធ​ផល​ជាច្រើន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទុកចិត្ត​និង​ចូលរួម​អបអរសាទរ​។​

លោក ​ឡោក ហ៊ួ​រ បា​ន​បញ្ជាក់ថា​ដើម្បី​ឆ្លើយ​​តប​ទៅនឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ក្នុង​​នាមអ្នកតំណាង​រាស្ត្រ បាន​ជួយ​ដោះស្រាយ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ ជាក់ស្តែង​យើង​បាន​ជួយ​ជួសជុល​ផ្លូវ​ក្រាល​គ្រួស​មិ​ក មាន​ប្រវែង​៣.៥០០​ម៉ែត្រ និង​ទទឹង​មាន​ប្រវែង​៣​ម៉ែត្រ​កន្លះ ដោយ​ធ្វើ​ចាប់ពី​ភូមិ​ជំនីក ឃុំ​អន្លង់​វិល​ដល់​ភូមិ​ស្វាយជ្រុំ​ឃុំ​អូរ​ដំបង​២​ស្រុក​សង្កែ​ធ្វើដំណើរ​ឆ្លងកាត់​៣​ភូមិ​គឺ​ភូមិ​ជំនីក ភូមិ​ស្វាយជ្រុំ និង​ភូមិ​អូរ​ដំបង​នៃ​ស្រុក​សង្កែ​ទុក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​តាម​តម្រូវការ​។​

ប្រជាពលរដ្ឋ​ទាំងអស់​មានចិត្ត​អបអរសាទរ​​សប្បាយរីករាយ និង​ថ្លែងអំណរគុណ​ជាខ្លាំងដល់អ្នកតំណាង​រាស្ត្រ ​ដែល​បានធ្វើ​ការជួស​​ជុល​ផ្លូវ​១​ខ្សែ​នេះ ធ្វើឱ្យ​ពួកគាត់​កាត់បន្ថយ​ការលំបាក​មួយចំនួនធំ ក្នុងការ​ធ្វើដំណើរ ឬ​ដឹក​កសិផល​មក​ទីផ្សារ​បាន​ឆាប់រហ័ស​ទាន់​ចិត្ត​៕B/