អ្នកកាសែត​៨០​នាក់ ត្រូវបាន​សម្លាប់​នៅ​ទូទាំង​ពិភពលោក​នៅ​ឆ្នាំ​២០១៨

577
ចែករម្លែក

​ក្រុម​អ្នកឃ្លាំមើល​សារ​ព័ត​មានបាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​១៨​ខែធ្នូ​ថា ការ​ស្អប់​ដែល​បង្កឡើង​ដោយ ” អ្នកនយោបាយ​ដែល​គ្មាន​សីលធម៌ “​បានរួម​ចំណែក​ដល់​ការ​កើន​​ឡើង​នៃ​អំពើ​ឃាតកម្ម​លើ​ក្រុមអ្នកកាសែត​ច្រើន​នាក់​នៅ​ឆ្នាំ​២០១៨​។​

​អ្នកកាសែត​៨០​នាក់ ត្រូវបាន​សម្លាប់​នៅ​ទូទាំង​ពិភពលោក​រហូតមកដល់​ពេលនេះ​ក្នុង​ឆ្នាំ​២០១៨​ដោយ​អ្នកកាសែត​ចំនួន​៣៤៨​នាក់​ត្រូវបាន​ចាប់​ដាក់គុក និង​៦០​នាក់​ទៀត​ ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង​។​នេះ​បើ​យោងតាម​តួលេខ​ពី​អង្គការ​អ្នក​សែត​គ្មាន​ព្រំដែន​(RSF)​។​

​លោក​គ្រី​ស្តូប ដូ​ល័​រ ប្រធាន​អង្គការ​អ្នក​សែត​គ្មាន​ព្រំដែន​នេះ បាន​និយាយថា អំពើហិង្សា​លើ​អ្នកកាសែត​បាន​ឈានដល់​កម្រិត​ធ្ងន់ធ្ង​រដែ​ល​មិន​ធ្លាប់មាន​ពីមុនមក​នៅ​ឆ្នាំនេះ ​ហើយ​នៅពេលនេះ ស្ថានភាព​គឺ​អាក្រក់ ” ។​

​លោក​បាន​និយាយថា “​ការ​ស្អប់ខ្ពើម​អ្នកកាសែត​ពេលខ្លះ​ដែល​ត្រូវ​បានប្រកាស​យ៉ាង​ចំហ​ដោយ ក្រុម​អ្នកនយោបាយ​ក្រុម​មេដឹកនាំ​សាសនា និង​ក្រុម​ពាណិជ្ជករ​ដែល ដែល​គ្មាន​សីលធម៌ ត្រូវបាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នៅក្នុង​អំពើ​រំលោភ​ពាន​និង​ការកាប់សម្លាប់​កើនឡើង​ដ៏​ព្រួយបារម្ភ​នេះ​” ។​

​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ជា​ប្រទេស​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​អ្នក​សែត ដោយ​អ្នកកាសែត​១៥​នាក់​ត្រូវបាន​សម្លាប់ ហើយ​តាម​ពីក្រោយ​ប្រទេស​នេះ គឺ​ប្រទេស​ស៊ី​រី​ ដោយ​អ្នក​សែត​១១​នាក់​ត្រូវបាន​សម្លាប់ និង​ប្រទេស​ម៉ិ​ក​ស៊ិ​ក ដោយ​អ្នកកាសែត​៩​នាក់​ត្រូវបាន​សម្លាប់ ។ នៅ​ប្រទេស​ទាំងនេះ អ្នកកាសែត​ត្រូវបាន​សម្លាប់​ច្រើនជាង​​ប្រទេស​ដទៃទៀត នៅ​ទូទាំង​ពិភពលោក​៕ដោយ៖សុខា/sn


លោក​ចា​មា់ល់ ខា​សូ​ហ្គី អ្នកកាសែត អា​រ៉ា​ប៊ី​សា​អូឌីត នៅក្នុង​ចំណោម​អ្នកកាសែត​ច្រើន​នាក់​ដែល​ត្រូវបាន​សម្លាប់​នៅ​ឆ្នាំនេះ​ដោយសារ​សម្អប់​ពី​អ្នកនយោបាយ