ប្រចាំថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៧

1719
ចែករម្លែក

ឆ្នាំជូត​

​ ​រាសី​ល្អជា​មធ្យម ។ ក្នុងថ្ងៃនេះ ទោះ​លោក​អ្នកធ្វើ​អ្វី​ក៏ដោយ​តែង​មានការ​ចម្រើន លូតលាស់ និង​មានជោគ ជ័យ​ត្រឡប់មកវិញ​ផង ។ ក្នុង​ពេលនេះ ដែរ លោកអ្នក​មាន​បញ្ហា​ក្នុង​ដំណើរ ជីវិត​បន្តិចបន្តួច​យាយី​ពិសេស​ការងារ ជួប​រឿង​ខ្វាយខ្វល់​ច្រើនតែ​យ៉ាងណា​ក៏​មិន​ជួប​ព្យុះភ្លៀង​ដែល រហូត​ស្រាយ​មិន​ចេញ​នោះដែរ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន ទាស់ខុស​អ្វី​ទេ តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិន​ចាញ់បោក​គេ ។
​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន ភាពស្រស់​ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា អ៊ីចឹង​ដែរ ៕

ឆ្នាំឆ្លូវ​

​ ​រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ លោកអ្នក​អាច​សម្រុក​ការងារ​តូចធំ​តែង​សម្រេច​មួយ ចំនួន​ធំ​មកវិញ​ផង ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ និង​ត្រឡប់មកវិញ ។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ប្រពៃ ៕

ឆ្នាំខាល​

​ ​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ ឃើញថា​ដំណើរ​ជីវិត​ងាយ​កើតឡើង​ណាស់​ពិសេស មិន​ងាយ​ចៀសផុត​ថែមទៀត ។ លោកអ្នក​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប ជាការ​ប្រសើរ​បំផុត​។ ក្រៅពីនេះ​បើ​មាន​កិច្ចការ​អ្វី​គប្បី​មានការ​ប្រញាប់​ឆាប់​បញ្ចប់​នាពេលនេះ ក៏​ប្រសើរ​ដែរ ពីព្រោះថា មិនត្រូវ​រែកពុន​ផល​លំបាក​ច្រើន​នា​ថ្ងៃ​ខាងមុខ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង ថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ជនខិលខូច​តាម​លួច​បន្លំ ឬ​បង្ករឿង​ដោយ​ប្រការ​ណាមួយ ។ ​ ​ ​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ មាន​ការងាយ​ផ្ទុះ​កំហឹង​ដាក់គ្នា​ណាស់​គប្បី​មានការ​ចេះ សម្រប​តាមចិត្ត​គ្នា​បន្តិច​ទើប​ប្រសើរ ៕

​ឆ្នាំថោះ​

​ រាសី​ល្អជា​មធ្យម ។ នៅថ្ងៃនេះ ដួង​រាសី​របស់លោក​អ្នកមាន​ការ​ចម្រើន​លូតលាស់​ជា សន្សឹមៗ​ទៅមុខ​ឥតមាន​អ្វី​ជា​ឧបសគ្គ​ធំដុំ​ក្នុងការ​ឆ្លងកាត់​នោះឡើយ ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​មានការ​លូតលាស់​យឺត ហើយ​ពិសេស​ងាយ​កើត​បញ្ហា​រកាំរកូស​ថែមទៀត ។ ក្រៅពីនេះ​បើ លោកអ្នក​ប្រកប​ជំនួញ​ទីជិត​ឆ្ងាយ​មានការ​ចម្រុងចម្រើន និង​មាន​ភាព​សុខដុម​ប្រពៃ​ណាស់ដែរ​។ ​ ​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​លូតលាស់​ទៅមុខ​ប្រពៃ ៕

​ឆ្នាំរោង​

​ ​រាសី​ល្អជា​មធ្យម ។ នៅថ្ងៃនេះ លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ចេះ មើលមុខ​ក្រោយ ពីព្រោះថា​ផល​អាក្រក់ នោះ​ងាយ​កើតឡើង​ជាង​សព្វមួយដង​ផង ។ លោកអ្នក​ទោះ​ធ្វើ​អ្វីៗ​ក៏ដោយ ត្រូវ​ចេះ​ប៉ាន់ប្រមាណ​ហើយ​ពុំ​ត្រូវ​លោភ លន់​ទេ​បើ​មិន​ដូច្នេះ​នឹង​ជួប​រឿង​សោកា​ជាក់​ជាពុំខាន ។ សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ហើយ ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តានតឹង​ផង​។
​ ​សម្រាប់​បញ្ហា​ស្នេហា​កំលោះ ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចាប់កំហុស ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​មាន​ច្រើន​នាពេលនេះ ៕

ឆ្នាំម្សាញ់​

​ ​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ដែល សំខាន់​និង​អាច​សម្រុក​បាន​ពេញទី​ហើយ ពីព្រោះថា​ផ្លែផ្កា​តែង​ងាយ​ហុច​មកវិញ​ផង​។ អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​វិញ​លោកអ្នក​កុំ​គប្បី​មាន​អំនួត​ក្អេងក្អាង​ឱ្យសោះ ព្រោះ​ទ្រព្យ​ដែល​បម្រុង​រត់​ចូល​បែរ ជា​អាច​រត់​ចេញទៅ​វិញទៀត​ផង ។ ការធ្វើដំណើរ​ឆ្ងាយ​ជិត មិន​ថា ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី តែងមាន​ភាព​សុខដុម​និង​ក្រុ​ក​មនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច ។​
​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រស់ស្រាយ និង​ផ្អែម​ដូច​ទឹកឃ្មុំ ៕

ឆ្នាំមមី​

​ ​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា ជួប​បញ្ហា​ចូលលុក លុយ​ច្រើន​បន្តិច ហេតុនេះ​គប្បី​ប្រយ័ត្នប្រយែង ។ ការរស់នៅ​លោកអ្នក​អាចមាន​ដំណឹង​មិន ល្អ​មក​ប៉ះទង្គិច​ផ្លូវចិត្ត​ច្រើន តែ​យ៉ាងណា​រឿងរ៉ាវ​ខ្លះ បើ​លោក​អ្នកធ្វើ​មិនដឹង មិនឮ​ទើប​ជាការ ប្រពៃ​បំផុត ។ ការប្រកប​ជំនួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ជួប​ផល​លំបាក​ច្រើន​ពិសេស​កើតរឿង​រ៉ាវ ប្រទាំង​ប្រទើស​មិនសូវ​ល្ហែល្ហើយ​ទៀតផង ។​
​ ​សេចក្តីស្នេហា​កំលោះ​ក្រមុំ លោកអ្នក​តោង​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​លុកលុយ​នាំ​កើត រឿង​ឈានដល់​ការបែកបាក់ ៕

ឆ្នាំមមែ​

​ ​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​បញ្ហា​អាក្រក់​ល្អ កំពុង​នៅ​លាយឡំ​គ្នា​ហេតុនេះ ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច ទើប​ពុំមាន​បញ្ហា ចោទឡើង ។ ការប្រកប​របរ​រក​ស៊ី​ជួញដូរ​ផល​កម្រៃ​ជួប​ការលំបាក​ផងដែរ​ហើយ​ពិសេស​ងាយ ជួប​ផល​ប៉ះទង្គិច​យាយី​ច្រើន​ថែមទៀត ។​
​ ​រីឯ​បញ្ហា​សេចក្តីស្នេហា កំលោះ ក្រមុំ​មានការ​ប្រឆាំង​និង​ប្រទាំង​ប្រទើស​ចំពោះ​គ្នាច្រើន ៕

​ឆ្នាំវក​

​ ​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​លោកអ្នក អាច​សម្រុក​ការងារ​តូចធំ​បាន ហើយ ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​គ្រាន់​គាប់ប្រសើរ ។
​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ក៏​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​គ្រាន់​ជាទី​កក់ក្តៅ​ផង ។​
​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ ក្រមុំ បើ​ចង់​ណែ​នាំឱ្យ​ចាស់ទុំ​បាន​ស្គាល់ ឬ​ចូល​ចែចូវ ជា​ឱកាសល្អ​ប្រពៃ​បំផុត ៕

​ឆ្នាំរកា​

​ ​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ ផ្តល់​ផ់ល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​រងារ​ទាក់ទង ប្រាក់កាស និង​កិច្ច ការងារ​សំខាន់​អ្វីមួយ​ផង​។ សម្រាប់​ពេលវេលា​ល្អ​របស់លោក​អ្នក​នៅ​ថ្ងៃ នេះ គឺ​ម៉ោង​៧:០០-១០:៥៩​នាទ ព្រឹក​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ប្រៀប​ដូច​បាន ទៅនឹង​ភ្លៀង​ធ្លាក់​មួយ​មេ​មេឃ​ស្រ​ទ្បះ ព្រោះ​អាច​កម្ចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា អហោសិកម្ម​អស់ ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាព ស្រស់ស្រាយ ប្រពៃ​ណាស់ ៕

ឆ្នាំច​

​ ​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ ដំណើរ​ជីវិត​មាន​ភាព​លូតលាស់ សន្សឹមៗ​ទៅមុខ​ហើយ ទោះ​ធ្វើ​អ្វី​ក៏ មាន​ភាព​សុខដុម​ដែរ ។ សម្រាប់​ការប្រកប​ការងារ បើ​មាន​ឧបសគ្គ​ហើយ​កាលពីមុន មក​ទទួលផល​លំបាក​ក្នុងការ​ដោះស្រាយ​ពេលនេះ​បើ​ព្យាយាម​ពុះពារ​ក៏​តែង​ហុច​ផ្លែផ្កា​ដូចជា​ទី​ពេញ ចិត្ត​ផងដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម​ម្ល៉ោះហើយ​ជា ឱកាសល្អ​ក្នុងការ​ពង្រីក មុខរបរ​ថ្មី ឬ​បណ្តាក់ទុន​បន្ថែម ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ ដូច​សមប្រកប ។​
​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី កំពុង​សុខដុម និង​មាន​ភាព​ផ្អែមល្ហែម​គួរសម ៕

ឆ្នាំកុរ​

​ ​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ ងាយ​កើតការ​ភ្លាំងភ្លាត់ និង​ជួប​បញ្ហា​ច្រើន​គប្បី​ប្រយ័ត្នប្រយែង ។ សម្រាប់​ពេលវេលា​មិនល្អ​នៅថ្ងៃនេះ​វិញ​គឺ​ម៉ោង ៩:០០-១០:៥៩​នាទី​ព្រឹក ពីព្រោះថា​ជា ពេលវេលា​ឆុង​ជាមួយ​ឆ្នាំម្សាញ់​ងាយ នាំ​កើតការ​វឹកវរ និង​ជួប បញ្ហា​មិនល្អ​ចំពោះមុខ​ច្រើន​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ជួប​បញ្ហា​ប្រទាំង​ប្រទើស និង​មាន​បញ្ហា​ជាមួយ​អតិថិជន ច្រើន​គប្បី​ប្រយ័ត្នប្រយែង ។​
​ ​អ្នក​ប្រកប​របរ​រកស៊ី​ជូ​ញ​ដូរ ងាយ​មាន​បញ្ហា​ជាមួយគ្នា​ណាស់​គប្បី អត់ធ្មត់​បន្តិច ទើប​គ្មាន​បញ្ហា​ចម្រូងចម្រាស​កើតឡើង ៕