​រថយន្ត​មួយគ្រឿង​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្ដាល​ឲ្យ​នារី​៣​នាក់​របួស​នៅ​ស្រុក​កណ្ដាលស្ទឹង​

1120
ចែករម្លែក

(​កណ្ដាល​)៖​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង​ដោយ​រថយន្ត​មួយគ្រឿង​បើក​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​នារី​៣​នាក់​រង​បួស​បាក់ជើង​និង​ស្រាល​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវ​លេខ​២០B​ចំណុច​ផ្លូវបំបែក​ជា​បួន​ភូមិ​ឈើ​នាង​ឃុំ​គោក​ត្រប់​ស្រុក​កណ្ដាលស្ទឹង​ខេត្តកណ្ដាល​កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧​។

​មន្ត្រីនគរបាល​ចរាច​រ​ស្រុក​កណ្តាលស្ទឹង បាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក​នីសា​ន់​បែន ពណ៌​ខៀវ ពាក់​ស្លាក​លេខ ចង្កូត​ស្ដាំ TK.0269 បើកបរ​ដោយ​ឈ្មោះ ម៊ុ​ត ចាន់​ធឿន ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ នៅ​ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​ចំណែក​ម៉ូតូ ម៉ា​កនិច ពណ៌​ស ពាក់​ស្លាក​លេខ កណ្ដាល​1P.4034 បើកបរ​ដោយ​ឈ្មោះ ប៉ុន​ឌី​
​កញ្ញា​ពេជ្រ ភេទ​ស្រី អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ព្រែករកា ឃុំ​ព្រែករកា ស្រុក​កណ្ដាលស្ទឹង​ខេត្តកណ្ដាល មាន​អ្នករួមដំណើរ ២​នាក់​(​ស្រី​) នៅ​ភូមិ​ឃុំ​ជាមួយគ្នា បើកបរ​ក្នុងទិសដៅ​ពី​លិច​មក​កើត​។​ចំណែក​អ្នកបើកបរ​រថយន្ត ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នាំមក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​។ ចំពោះ​ករណីនេះ សមត្ថកិច្ច​សន្និដ្ឋានថា​បង្កឡើង​ដោយ​រថយន្ត​ឆ្លងផ្លូវ​កៅស៊ូ​មិន​ប្រយ័ត្ន​៕S/​ដោយ​៖​ហូ​សាន់​

​រថយន្ត​មួយគ្រឿង​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្ដាល​ឲ្យ​នារី​៣​នាក់​របួស(រូប៖វ៉េបសាយ)