ប៉ូលិស​មី​យ៉ាន់​ម៉ា ចាប់​បាន​ថ្នាំញៀន​ជាង​១០​លាន​គ្រាប់​

411
ចែករម្លែក
  • 24
    Shares

អាជ្ញាធរ​មី​យ៉ាន់​ម៉ា បាន​ចាប់​បាន​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីនជាង​១០​លាន​គ្រាប់ ដែល​មាន​តំលៃ​១៣,៣​លាន​ដុល្លារ កាលពី​ចុង​សប្តាហ៍ នេះ​បើ​តាម​ប៉ូលិស​បាន​បញ្ជាក់​ប្រាប់​​កាលពី​ថ្ងៃ​ចន្ទ​ទី​៤​មីនា​។​

​មី​យ៉ាន់​ម៉ា​ត្រូវគេ​ជឿថា ជា​កន្លែង​ផលិត​ថ្នាំញៀន​ម៉ា​ទឹកកក​កំរិត​ខ្ពស់​(​ឬ​មេតំ​ហ្វេ​តា​មីន​ក្រាម​)​ធំ​បំផុត​ក្នុង​លោក ដោយ​គ្រាន់តែ​ថៃ​ចាប់បាន​ថ្នាំញៀន​នាំ​ចេញ​ពី​ប្រទេស​នេះ​​តំលៃ​៤៥​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៨​។​មេតំ​ហ្វេ​តា​មីន​ក្រាម​នេះ (​ម៉ា​ទឹកកក​)​ត្រូវ​បាន​លួច​នាំ​ចេញ​ពី​មី​យ៉ាន់​ម៉ា​តាម​បណ្តាញ​ដ៏​ស្មុគស្មាញ​ទៅ​កាន់​បណ្តា​ទីផ្សារ​ដ៏​ចំណេញ​កប់​ក្តោង ​រហូតដល់​ប្រទេស​ជប៉ុន កូរ៉េ​ខាងត្បូង​និង​អូស្ត្រាលី​។​

​ចំណែក​ថ្នាំ​គុណភាព​ទាប ដែល​គេ​ស្គាល់​ឈ្មោះ​ថា យ៉ាបា ត្រូវបាន​ផលិត​សំរាប់​ទីផ្សារ​ក្នុងស្រុក ព្រម​ទាំង​សហគមន៍​ញៀន​ថ្នាំ​ដ៏​ធំ​នៅ​ថៃ​និង​បង់​ក្លា​ដែស​។​

​បើ​តាម​សារព័ត៌មាន​រដ្ឋ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា មាន​ការបង្ក្រាប​ថ្នាំញៀន​២​ករណី​ផ្សេង​គ្នា​នៅ​ភាគ​ខាងលិច​ប្រទេស​កាលពី​ចុង​សប្តាហ៍ មួយ​នៅ​តំបន់​ម៉ាក​វ៉េ និង​មួយទៀត​​នៅ​មួង​ដ​រ ក្នុង​រដ្ឋ​រ៉ាក់​ឃីន​។​

​វរសេនីយ៍​ប៉ូលិស​លោក វិន កូកូ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌​មានបរ​ទេសថា​«​វា​ជា​ការ​ចាប់បាន​ធំ​បំផុត​នៅ​ឆ្នាំ​នេះ​នៅ​មី​យ៉ាន់​ម៉ា​និង​ក៏​ច្រើន​បំផុត​ប្រចាំ​តំបន់​មួង​ដរ​ក្នុង​រដ្ឋ​រ៉ា​ឃី​ន​៕ដោយ៖វាសនា

មី​យ៉ាន់​ម៉ា​ត្រូវគេ​ជឿថា ជា​កន្លែង​ផលិត​ថ្នាំញៀន​ម៉ា​ទឹកកក​ធំ​បំផុត​ក្នុង​លោក ដោយ​គ្រាន់តែឆ្នាំ២០១៨​ថៃ​ចាប់បាន​ថ្នាំញៀន​នាំ​ចេញ​ពី​ប្រទេស​នេះ​​តំលៃ​៤៥​លាន​ដុល្លារ​