419

ឆ្នាំជូត​

​ ​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ លោក អ្នក​គិត​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ពិចារណា​ឱ្យ​គ្រប់​ជ្រុងជ្រោយ និង​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​តែង​សម ដូច​ប្រកប​ផង ។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម ដូច​សព្វមួយដង ។​
​ ​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ បើ​ទើបតែ​ស្គាល់គ្នា​ហើយ​ចង់​ទំនាក់ទំនង​តែងមាន​ភាព ជឿនលឿន​ទៅមុខ​គួរសម ៕

ឆ្នាំឆ្លូវ​

​ ​រាសី​ល្អជា​មធ្យម ។ នាពេលនេះ ដំណើរ​ជីវិត​របស់​លោកអ្នក​មិនឃើញ​មាន​អ្វី​ទទួលរង ការប៉ះទង្គិច​ពិតមែន ប៉ុន្តែ​បញ្ហា​ដែល​កើតឡើង​មួយចំនួន គឺ​ផ្តើម​ចេញមក​តែ​ពី​ខ្លួន​អ្នក​តែប៉ុណ្ណោះ ។ សម្រាប់​ថ្ងៃនេះ​វិញ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ ព្រោះ​ផល​ចំណូល​ប្រមូល​មកវិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ និង​ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ កម្លាំង​ឥតអំពើ​ថែមទៀត ។ ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​បន្តិច​។​
​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ ក្រមុំ​កុំ​សូវ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​តែ​កើត​ជម្លោះ​វិវាទ ប៉ុណ្ណោះ ៕

ឆ្នាំខាល​

​ ​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ​លោក អ្នកធ្វើ​អ្វី​ក៏ដោយ​ត្រូវមាន​ហេតុផល​ទើប​គ្មាន​ផល​មិនល្អ ណាមួយ​កើតឡើង ។ ការរស់នៅ​ងាយ​ជួប​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ជាមួយ​ក្រុមមនុស្ស​ណាស់​គ​ប្បី មានការ​ប្រយ័ត្នប្រយែង ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បង្កជម្លោះ ឬ​លោភលន់​អ្វី​ឡើយ បើ​ពុំ​នោះទេ ផល​អាក្រក់ៗ​អាច​នឹង​កើត​មានបាន​គ្រប់ពេល​ទាំងអស់ ។​
​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន ការ​ជឿនលឿន​ទៅមុខ​យឺត​ហើយ​ងាយ​ថយក្រោយ​ណាស់ ៕

​ឆ្នាំថោះ


​ ​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ពីព្រោះថា​ធ្វើ​អ្វី ងាយ​អូស​បន្លាយពេល និង​ពិសេស​នៅ​បង្ក​ជះឥទ្ធិពល​មិនល្អ​នៅពេល​ក្រោយ​ថែមទៀត ។ អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​វិញ ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា ផ្លូវគោក ផ្លូវទឹក ឬ​ផ្លូវអាកាស​ក្តី​មិនសូវ​សម​ដូច ប្រកប​ទេ ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់ ។
​ ​ការធ្វើដំណើរ​ក្នុងពេល​ព្រឹក ពុំមាន​អ្វី​ជា​ឧបសគ្គ​ទេ តែ​ពេល​ថ្ងៃ​បន្តិច​ឱ្យ​ប្រយ័ត្ន​ឧប្បត្តិហេតុ យាយី ៕

​ឆ្នាំរោង


​ ​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ​បើ លោក​អ្នកមាន​ពឹងពាក់ ឬ​ខ្ចី​អ្វីមួយ​ពី​អ្នកដទៃ​ឃើញថា មិនសូវ​សម្រេច​ដូច​គាប់​បំណង​ទេ ពីព្រោះថា​តែង​ខកបំណង​ច្រើនជាង ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​វិញ ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច​ហើយ​ពិសេស​លោកអ្នក​អាច​ជួប​ក្រុម មនុស្ស​បង្កបញ្ហា​ណាមួយ​ផង ដូចនេះ​ចូរ​ចេះ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​មិនអាច​ប្រើ​កំហឹង​ទល់​កំហល់​បានឡើយ ប្រយ័ត្ន​រឿង​តូច​ក្លាយជា​រឿង​ធំ ។​
​ ​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ បើសិន​មាន​ជម្លោះ​វិវាទ​ហើយ​មិន​គិតគូរ​ដោះស្រាយ​ឱ្យទាន់ ពេល​ប្រយ័ត្ន​ឈានដល់​ផ្លូវបំបែក ៕

​ឆ្នាំម្សាញ់


​ ​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់លោក​អ្នកងា​យ​ជួប​គ្រោះ​មិនល្អ​យាយី ផងដែរ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​មិនអាច​ធ្វេសប្រហែស​បានឡើយ ដើម្បី​ចៀសវាង​ដូច​ពាក្យចាស់​ថា ”​លិច​ទូក​កណ្តាលទន្លេ​”​។​ទាំង​ស្ត្រី​បុរស ក្នុង​ពេលនេះ ត្រូវ​តាំងចិត្ត​បំពេញ​កិច្ចការងារ​បើ​ពុំ​នោះទេ នឹង​ជួប​ស្ថានភាព​លំបាក​ជាក់​ជាពុំខាន​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ការលំបាក​ក្នុង ការរក​ផល​ចំណូល ឯ​ការចាយវាយ​ខ្ពស់​កំពុង​ឈាន​មកដល់​ទៀតហើយ ។​
​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី មាន ការប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា ៕

ឆ្នាំមមី​

​ ​រាសី​ល្អជា​មធ្យម ។ នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់លោក​អ្នកងា​យ​ជួប​គ្រោះ​មិនល្អ​យាយី ផងដែរ ម្ល៉ោះហើយ ទោះ​ធ្វើ​អ្វី​មិនអាច​ធ្វេសប្រហែស​បានឡើយ ដើម្បី​ចៀសវាង​ដូច​ពាក្យចាស់​ថា ”​លិច​ទូក​កណ្តាលទន្លេ​”​។ ទាំង​ស្ត្រី​បុរស​ក្នុង​ពេលនេះ​ត្រូវ​តាំងចិត្ត​បំពេញ​កិច្ចការងារ​បើ​ពុំ​នោះទេ នឹង​ជួប​ស្ថានភាព​លំបាក​ជាក់​ជាពុំខាន​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ជួប​ការលំបាក​ក្នុងការ រក​ផល​ចំណូល​ឯ​ការចាយវាយ​ខ្ពស់​កំពុង​ឈាន​មកដល់​ទៀតហើយ ។​
​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី មាន ការប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា ៕

ឆ្នាំមមែ​

​ ​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ ទំនង​ការងារ ឬ​ធ្វើ​ពិធី អ្វីមួយ​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ដោយសារ​ការប្រើ​ពាក្យ ឌឺដង​ឬ​ការបង្ក​បញ្ហា​ចំពោះ​គ្នា ណាមួយ ឡើង​។​
​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ មានការ​ថយក្រោយ​ច្រើនជាង​ការ​ជឿនលឿន​ទៅមុខ​ដូច្នេះ ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ ៕

​ឆ្នាំវក​

​ ​រាសី​ល្អជា​មធ្យម​។ ការប្រកប ការងារ​របស់លោក​អ្នក​នៅថ្ងៃនេះ​ជួប​នូវ​ភ័ព្វសំណាង​បន្តិច ពីព្រោះថា​តែង ត្រូវ​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់ និង​អាច​ប្រគល់​ការងារ​សំខាន់ៗ​ឱ្យធ្វើ​ថែមទៀត ផង ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង រយៈ​ពេលនេះ​មុននឹង​ចង់​ចុះ​ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន ច្បាស់លាស់​សិន មុន​អនុវត្តន៍​ជា​ក្រោយ​ទើប​អាច​ទទួល ផល​សម្រេច​ល្អ​។ ​ ​ ​
​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មិន ត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ដោយ​ពុំ​យក​ហេតុផល​ដាក់ខ្លួន ប្រយ័ត្ន​កើតរឿង ឈានដល់​ការបែកបាក់​នៅ​ថ្ងៃ​ណាមួយ ៕

ឆ្នាំរកា​

​ ​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ លោកអ្នក​ធ្វើ​អ្វី​តែងមាន​កំហុសឆ្គង​ច្រើន ហេតុនេះ​គប្បី​មាន ការប្រយ័ត្នប្រយែង ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ រក​ផល​កម្រៃ​ទោះ​មាន​ភាពជឿនលឿន ទៅមុខ​ក្តី​តែ​ក៏មាន​ភាព​ប្រទាំង​ប្រទើស មិន​ស្ទើរ​ដែរ​។ ក្រៅពីនេះ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​ឱ្យ​ប្រយ័ត្ន​ជួប គ្រោះ​ចាញ់បោក គេ​ថែមទៀត​។​
​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន ការប្រឆាំង និង​បង្កទំនាស់​គ្នាច្រើន​ម្ល៉ោះហើយ​ត្រូវ​ចេះ​សម្រប សម្រួល​គ្នា​ខ្លះ​ទើប​ប្រសើរ ៕

​ឆ្នាំច​

​ ​រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ រឿងរ៉ាវ​ឧបទ្រពចង្រៃ​បាន​ចៀស​ឆ្ងាយ​ហើយ​បញ្ហា​ល្អៗ​តែង ចូលមក​នាំឱ្យ​លោកអ្នក​សប្បាយចិត្ត​ផង​។ ក្រៅពីនេះ ក៏​តែង​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត រឿង​បំពេញការងារ ឬ​ធ្វើ​អាជីវកម្ម​អ្វីមួយ​ថែមទៀត ។ ចំពោះ​ថ្ងៃ​នេះដែរ​អ្នក​ប្រកបការងារ​រកស៊ី​ជួញ ដូរ​បើ​ចង់​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ ហើយ​ពិសេស​មាន​ភាព សុខដុម​គួរសម​។
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ ក្រមុំ​បើ​លោកអ្នក​ចង់​ផ្សះផ្សា​ជម្លោះ​វិវាទ​ឬ​មាន​ទំនាក់ ទំនង​ស្នេហា​ថ្មីថ្មោង ជា​ពេលវេលា​ល្អ​ប្រពៃ ៕

​ឆ្នាំកុរ​

​ ​រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ហេតុនេះ លោកអ្នក​អាច​សម្រុក ពេញទី​បាន​ហើយ ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មក វិញ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកបការងារ​រាជការ ឬ​ក្រុមហ៊ុន​ឯកជន បើ​លោក​អ្នកមាន​គម្រោង ឬ​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ពី ព្រោះ​ផ្លែផ្កា​ដែល​ទទួល បានមក​វិញ​គួរ​ជាទី​កក់ក្តៅ​។ អ្នក​អាជីវករ​មានការ​លូត លាស់​ទៅមុខ​គួរសម​ហើយ​ការរក​ផល កម្រៃ​ទៀតសោត​គ្រាន់​បាន​មួយ​កក់ក្តៅ​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មាន រៀប​អាពាហ៍ពិពាហ៍ ឬ​ចូល​ស្តីដណ្តឹង​ជា​ឱកាសល្អ​ប្រពៃ បំផុត ៕