ថ្ងៃទី ២២ ខែ សីហា ២០១៧

1111
ចែករម្លែក

ឆ្នាំជូត​

​ ​រាសី​ស្រុតចុះ ។ ក្នុងថ្ងៃនេះ ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព រដិបរដុប​ច្រើន ដូចនេះ​បើ​ចង់​ធ្វើ​អ្វីមួយ តែង​ជួប​បញ្ហាលំបាក​លុកលុយ​យាយី ច្រើន ។ ក្នុងថ្ងៃនេះ​ដែរ ដួង​រាសី​មិនល្អ ប្រសើរ​ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​មិន ឆ្លើយតប​ដូច​ជាទី​ពេញចិត្ត​នោះឡើយ ។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ជួប​ភាព ស្ងប់ស្ងាត់​អតិថិជន​បន្តិច​តែ​យ៉ាងណា ការប្រកប​របរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី សុខក្សេមក្សាន្ត​ដូច​សព្វមួយដង ។ ​ ​ ​
​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ ក្រមុំ​មានការ​ប្រឆាំង​គ្នា​ព្រោះតែ​មានការ​ប្រចែប្រច័ណ្ឌ លុកលុយ​ក្នុង​អារម្មណ៍​ច្រើន ៕

ឆ្នាំឆ្លូវ​

​ ​រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ លោកអ្នក​អាច​សម្រុក​ការងារ​ពេញទី​បាន​ហើយ និង​ត្រូវ បំពេញការងារ​ណា ដែល​សំខាន់​កាន់តែ​ប្រសើរ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ កម្រើក​គួរសម​ឡើងវិញ ហើយ​ផល​ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ផង ។ ការធ្វើដំណើរ ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង ។​
​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស ស្រី​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង តែង​ជោគជ័យ​សម​ដូច​ប្រកប ៕

​ឆ្នាំខាល​

​ ​រាសី​ល្អជា​មធ្យម ។ ក្នុងថ្ងៃនេះ ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​ដូចនេះ មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទេ ពីព្រោះ​ងាយ កើត​បញ្ហា​ចំពោះមុខ​ត្រូវ​រ៉ាប់រង​ណាស់ ។ ការរស់នៅ​ឱ្យ​លោកអ្នក​ប្រយ័ត្ន​សត្រូវ​ប៉ង​អាក្រក់​ដោយ​ប្រការ​ណាមួយ ។ ចំពោះ​លោកអ្នក​ដែល ប្រកប​របរ​រកស៊ី​ជួញដូរ​ហាក់​ទទួលរង សម្ពាធ​ផ្លូវ​ចិត្តច្រើន​ហើយ​ពិសេស​បើ​យក​អារម្មណ៍​មោហៈ ទោសៈ​ដាក់ខ្លួន ផង​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណា មួយ​រក​នឹកស្មាន​មិន​ដល់ ។​
​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស ស្រី​មានដំណើរ​ទៅមុខ​យឺត​តែ​ការ​ថយក្រោយ​នោះ​ឆាប់ រហ័ស​ណាស់ ៕

ឆ្នាំថោះ​

​ ​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ​ដួង រាសី​ធ្លាក់​ស្រុតចុះ​ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​ជួបតែ ភាព​រកាំរកូស និង​មាន​រឿងរ៉ាវ​អាក្រក់​រត់​ចូល​ច្រើនជាង​ល្អ ។ ការប្រកប​ការងារ​ត្រូវ​ប្រយ័ត្ន ប្រយែង​ហើយ​ទោះ​ធ្វើ​អ្វីៗ ក៏​តោង​ប្រយ័ត្ន ពីព្រោះថា​ក្រុមមនុស្ស​ចាំតែ​ព្យាបាទ​យាយី​ប៉ុណ្ណោះ ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ពុំនោះ បើ​ជួប រឿង​ស៊យ​អស់ប្រាក់​កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​ពុំខាន ។​
​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ ពោះម៉ាយ មេម៉ាយ​ក្តី​កុំ​ចង់​ទុំ​មុន​ស្រគាល ពីព្រោះថា បើ​ជួប​បញ្ហា​ហើយ​ពិតជា​មិន​ងាយ​ស្រាយ​ចេញ​ឡើយ ៕

​ឆ្នាំរោង​

​ ​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ជោគ​មានជ័យ​ហើយ​ទោះ ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​ដែរ ។ ក្រៅពីនេះ ការប្រកប​ការងារ​ក៏​តែង​ត្រូវបាន​ចៅ ហ្វា​យ​នាយ​អាណិត​ស្រឡាញ់​លែង​ចាប់​ថ្នាំងថ្នាក់​ច្រើន​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មានការ​រីក លូតលាស់​គួរសម​ម្ល៉ោះ ហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន តែង​ហុច​មកវិញ​ដូច​សមប្រកប ។​
​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស ស្រី​មានការ​ជឿនលឿន​ទៅមុខ និង​កំពុង​ស្រស់ស្រាយ ប្រពៃ​ណាស់ដែរ ៕

​ឆ្នាំម្សាញ់


​ ​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់លោក​អ្នក​កើត​រឿងរ៉ាវ​មិនល្អ​យាយី ហើយ​ពិសេស​អាចមាន​ជម្លោះ​វិវាទ​ថែមទៀត ។ ប៉ុន្តែ​យ៉ាងណា បើ​លោក​អ្នកមាន​ការប្រកប​ការងារ គឺ​តែង​មិនមាន​បញ្ហា​យាយី​ច្រើន​ឡើយ គឺមាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច ។ ចំណែក​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ហើយ​បើ​ចង់​បើក​របរ​ថ្មីៗ​ក៏​តែង​កើត ផល​មកវិញ​ច្រើន​ដែរ ។​
​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន ការចាប់​កំហុស ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា និង​ភាព​រឹង​មានៈ មាន​ច្រើន​រៀងៗ​ខ្លួន ៕

​ឆ្នាំមមី​

​ ​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ​ដួង រាសី​បាន​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​បើ​មានការ​ប្រកប ការងារ​ចូរ​ប្រយ័ត្ន​មានការ​ខូចខាត ឬ​បាត់បង់​ដោយ​ប្រការ​ណាមួយ ។ ចំពោះ​ការរស់នៅ​បើ​លោក អ្នកធ្វើ​អ្វីមួយ​ហើយ​ជួប​បញ្ហា​កុំ​គប្បី​កង្វល់ ពីព្រោះថា ផល​ល្អៗ​តែង​ហុច​ឱ្យ​នៅពេល​ក្រោយ​វិញ ជាក់​ជាពុំខាន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​ចេះ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់ និង​សម្រេចចិត្ត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ ពិតជា​គាប់​ដូច​បំណង ។​
​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស ស្រី​បើ​មានការ​ជឿនលឿន​ទៅមុខ​ខ្លាំង​ឯការ​ថយក្រោយ​វិញ នោះ​ក៏​ខ្លាំង​ដែរ ៕

ឆ្នាំមមែ​

​ ​រាសី​ល្អជា​មធ្យម ។ ក្នុងថ្ងៃនេះ ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការរីកលូតលាស់ សន្សឹមៗ ហើយ​មិន​អាចធ្វើ​អ្វី​ដោយ​ប្រញាប់ប្រញាល់ ឬ​តក់ក្រហល់​មិន​មើលមុខ​ក្រោយ​ឡើយ បើ​ពុំ នោះទេ​នឹង​ជួប​ក្តី​ខកបំណង​ពុំខាន​។ ការ រស់នៅក្នុង​ផ្ទះសម្បែង ឬ​ក្រៅ​ផ្ទះ​ក្តី​ស្ត្រី​តែង​ជួប​រឿង សៅហ្មង​ច្រើន ដូចនេះ​ឱ្យ​ប្រយ័ត្ន​មានរឿង​រ៉ាវ​កើតឡើង​ដោយសារ​ពាក្យសម្តី​ណាមួយ ។ អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច ។ ការធ្វើដំណើរ ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច សព្វមួយដង ។​
​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុង​ការចូល និយាយ​ដល់​ចាស់ទុំ​បំផុត ៕

ឆ្នាំវក​

​ ​រាសី​ខ្ពស់ត្រដែត ។ យីអ៊ុន របស់​លោកអ្នក​ថ្ងៃនេះ​បាន​ផ្លាស់ប្តូរ​មក​ល្អ​ប្រពៃ​ម្ល៉ោះហើយ បើ​ចង់​សម្រុក​កិច្ចការ​អ្វីមួយ ជា​ឱកាសល្អ​ណាស់​ព្រោះ តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់ ។ សម្រាប់ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ជួញ ទីជិត​ឆ្ងាយ​មិន​ថា ផ្លូវទឹក​ផ្លូវអាកាស ផ្លូវគោក​ក្តី​តែង​ហុច​ផ្លែផ្កា និង​ប្រមូល​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ ហើយក៏​មាន​ភាព​សុខដុម​គួរ​ជាទី​រីករាយ ។ ​ ​ ​
​រីឯ​បញ្ហា​ស្នេហា​កំលោះ ក្រមុំ បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត ដូច​សេចក្តីប្រាថ្នា ៕

​ឆ្នាំរកា​

​ ​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ លោកអ្នក​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង ពីព្រោះថា ងាយ​កើត បញ្ហា​និង​កើត​នូវ​រឿងរ៉ាវ​រកាំចិត្ត​ច្រើនជាង​សព្វមួយដង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មាន ការហូរ​ចេញ និង​ហូរ​ចូល​មិន​ទៀងទាត់ ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ និង​យកទៅ​លេង ល្បែងស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។​
​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស ស្រី បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន ច្បាស់លាស់​ទើប​មិន​សោកស្តាយ​នៅពេល​ក្រោយ ៕

​ឆ្នាំច​

​ ​រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ មិន​ថា បញ្ហា​តូចធំ​ទេ​គឺ​បាន​ធូរស្បើយ​ហើយ​ធ្វើ​អ្វី​ក៏​តែង​ជឿន លឿន​ទៅមុខ​សន្សឹមៗ​ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ ។ ការរស់នៅ​ជួប​ភាព​សុខដុម ដូច​សព្វមួយដង​។​
​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស ស្រី​បើ​ពុំទាន់​មាន​គូគាប់​ពេលនេះ​ជា ឱកាសល្អ​ក្នុងការ​ស្វែង រក​ផងដែរ ៕

​ឆ្នាំកុរ​

​ ​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ រីកចម្រើន​លូតលាស់ សន្សឹមៗ​ទៅមុខ ជានិច្ច​តែ​យ៉ាងណា​បញ្ហា​យាយី​នោះ​ក៏មាន​ចំពោះមុខ​ច្រើន​ផង ។ ការរស់នៅ​ស្ត្រី​មេផ្ទះ ចូរ​ប្រយ័ត្ន​កូនចៅ​តូចៗ​ឬ មនុស្ស​ចាស់​ធ្លាក់ខ្លួន​ឈឺ​ដោយ​ប្រការ​ណាមួយ​ពិសេស​ឱ្យ ប្រយ័ត្ន​បញ្ហា​ចំណី ចំណុក​តែម្តង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​ការរក​ផល​ចំណូល​ទោះបីថា មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី តែ​យ៉ាងណា​ក៏ កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ ហើយ​ពិសេស​លោកអ្នក ឱ្យ​ប្រយ័ត្ន​ចំណូល តូចតាច​បោល​ហួស ព្រោះ​រវល់​តែ​ស្រវា​ចាប់​តែ​អា​ធំ ។
​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិន មានការ​លូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ ច្រើនជាង ៕