ថ្ងៃទី ២៦ ខែ សីហា ២០១៧

2600
ចែករម្លែក

ឆ្នាំជូត​

​ ​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោក អ្នកធ្វើ​អ្វី​ត្រូវ​មានចិត្ត​ត្រជាក់​និង​មានការ​ប្រយ័ត្នប្រយែង​បន្តិច ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង ។ បើ​មាន​កិច្ចការងារ​អ្វី​បង្ក​មាន​កំហុស​ឬ​ភ្លាំងភ្លាត់​ត្រូវយក​ភាព ត្រជាក់​ដាក់ខ្លួន​ទើប​ប្រសើរ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ ។​
​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន ការចង់​ចាញ់ឈ្នះ​និង​ប្រចែប្រច័ណ្ឌ​ច្រើន​ដូចនេះ​បញ្ហា​រកាំ ចិត្ត​ក៏​កើតមាន​ច្រើន​ដែរ ៕

ឆ្នាំឆ្លូវ​

​ ​រាសី​ខ្ពស់ត្រដែត ។ ក្នុងថ្ងៃនេះ ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហេតុនេះ​អាចមាន​ដំណឹង ល្អ​ឬ​រឿងរ៉ាវ​ល្អ​ចូល​មកឱ្យ​សប្បាយចិត្ត​ផង ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ អ្នកដទៃ​ឃើញថា មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​ឃើញថា គាប់ប្រសើរ​ជាង​។ ការធ្វើដំណើរ​ទីជិត ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ និង​ត្រឡប់មកវិញ ។​
​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​គួរសម ៕

​ឆ្នាំខាល​

​ ​រាសី​ល្អជា​មធ្យម ។ នៅថ្ងៃនេះ បើ​លោកអ្នក​ដែល​រង់ចាំ​ការងារ​អ្វីមួយ​ឃើញថា ការដែល​ទទួល បាន​ផ្លែផ្កា នោះ​គឺ​តែង​មិន​ដូច​គាប់​បំណង​ឡើយ ហើយ​អ្នកខ្លះ​ថែមទាំង​មិនបាន​ទទួល​អ្វី​សូម្បីតែ​បន្តិច​ថែមទៀត ។ ដូចនេះ ទោះ​ធ្វើ​អ្វី​ក៏ដោយ​គប្បី​ប្រឹងប្រែង​និង​មានការ​ប្រយ័ត្នប្រយែង ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​បើ​ចង់​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ទោះ​ឃើញ​គេ​រកបាន​ម្តេច​ម្តា​ក៏​មិន​ហុច​ផល​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ គួរ​ប្រយ័ត្ន ប្រយែង​ឱ្យបាន​ខ្លាំងក្លា ។​
​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ ជ្រួលជ្រើម​ខុស​របៀប​ប្រយ័ត្ន​រែកពុន​ផល​លំបាក និង​ភាព​ទុក្ខសោក​មកវិញ ៕

​ឆ្នាំថោះ​

​ ​រាសី​ល្អជា​មធ្យម ។ នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់លោក​អ្នកទទួល​រង សម្ពាធ​មិនតិច​ដែរ​ទេ ម្ល៉ោះហើយ​ទោះ ខិតខំ​ខ្លាំង​ក៏​ពុំ​ទទួល​ផ្លែផ្កា​ដូច​ជាទី​គាប់ ចិត្ត​ដែរ គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង ច្រើនជាង ។ ចំពោះ​អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជ អាល​អ្វីមួយ​នាំឱ្យ​កើតការ​ក្តៅក្រហាយ បង្ក​ជា​ជម្លោះ​ជាមួយ​អ្នកដទៃ​ឡើង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ទាំង​ពេល​ទៅ និង​ត្រឡប់មកវិញ​ពុំ​សូវ មាន​សុវត្ថិភាព​ទេ ចូរ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពិសេស អ្នកបើកបរ​មិនត្រូវ​សេពគប់​គ្រឿង​ស្រវឹង​ដាច់ខាត ។​
​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​៣​ចូលមក​អុកឡុក​នាំ​កើត​ជម្លោះ​វិវាទ ឈានដល់​ការបែកបាក់ ៕

​ឆ្នាំរោង​

​ ​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ បើ​ចង់​ធ្វើការ​ផ្លាស់ប្តូរ​អ្វី​ក៏​តែង​ហុច​ផល​មកវិញ​គ្រាន់​ជាទី ពេញចិត្ត​ហើយ​ផ្លែផ្កា ក៏​តែង​ផ្តល់​ផល​ល្អ​នៅ​គ្រា​ខាងមុខ​ថែមទៀត ។ ក្រៅពីនេះ​បើ​ចង់​បំពេញ​កិច្ចការ ងារ​អ្វីមួយ​គួរ​រួសរាន់​បំពេញ​ព្រោះ​ធ្វើ​ច្រើន ទទួលបាន​ផល​ច្រើន​ធ្វើ​តិច​បាន​ផល​តិច ។ សម្រាប់​អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​ទីជិត​ឆ្ងាយ​មាន​ភាព​កាក់ កប​ល្អ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​ផ្តល់​ផ្លែផ្កា​គួរសម ។
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី មានការ​ជឿនលឿន​ទៅមុខ និង​ស្រស់ស្រាយ​ប្រពៃ​ណាស់ ៕

​ឆ្នាំម្សាញ់​

​ ​រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ​លោកអ្នក​ប្រកបការងារ​បាន​ពេញទី ពីព្រោះថា ផល​ជា​ផ្លែផ្កា តែង​ហុច​មកវិញ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន និង​ពិសេស​មានការ ប្រទាំង​ប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​ដូចនេះ គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប គ្មាន​រឿង រ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​
​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ និង​ផ្អែមល្ហែម​ប្រពៃ ៕

​ឆ្នាំមមី​

​ ​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ លោកអ្នក​ប្រកបការងារ​អ្វី​តែង​រាំងស្ទះ និង​ជួប​បញ្ហា​ច្រើន ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ការជួយ​យកអាសា​ក្រុមមនុស្ស​ប្លែក​មុខ ពីព្រោះ​គេ​អាច​នាំ​ផល លំបាក​នៅពេល​ក្រោយ ។​
​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី ជួប​ភាព​ប្រទាំង​ប្រទើស និង​ពាក់មុខយក្ស​ដាក់គ្នា​ឥត​សូវ​ល្ហែល្ហើយ ដែរ​ទេ ៕

​ឆ្នាំមមែ​

​ ​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ ដំណើរ​ជីវិត របស់លោក​អ្នក​មានកា​រ​ជឿនលឿន​ទៅមុខ​សន្សឹមៗ ដូចនេះ បើ​លោកអ្នក​ខិតខំ​ប្រកបការងារ​ក៏មាន​ការ​ឆាប់​ចម្រើន​លូតលាស់​និង​ផ្តល់​ផល​ល្អៗ​ជានិច្ច ។ ចំពោះ​បញ្ហា​ប្រាក់កាស លោកអ្នក​បាន​ធូរស្រាល​បន្តិច​វិញ​ហើយ បើ​ប្រាថ្នា​ចង់បាន​អ្វីមួយ​ក៏​ច្រើនតែ​សម្រេច ដូច​ក្តី​បំណង​ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង ។ ការរស់នៅ​លោកអ្នក​ត្រូវ​បំបាត់​ភាព​ប្រកែប្រកាន់​ចេញពី​ខ្លួន​ខ្លះ ទើប​ប្រសើរ​ដែល​មិនមាន​បញ្ហា​អ្វី​កើតឡើង​នាំ​ត្រូវ​ឈឺក្បាល​ច្រើន​។​
​ ​បញ្ហា​សេចក្តីស្នេហា​ប្រូស ស្រី​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​តែ បើ​ថយក្រោយ​វិញ​ឆាប់ រហ័ស​ណាស់ និង​ពិសេស​ងាយ​បាក់បែក​ទៀតផង ៕

​ឆ្នាំវក​

​ ​រាសី​ល្អជា​មធ្យម ។ នៅថ្ងៃនេះ ដួង​រាសី​របស់​លោកអ្នក​ប្រែ​មក​ល្អជា​មធ្យម​វិញ ដូចនេះ​បើ​ចង់ ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់ និង​ទទួលជោគជ័យ​វិលត្រឡប់​មកវិញ​ផង​។ ការរស់នៅ​ដំណើរ​ជីវិត របស់​លោកអ្នក​គ្រាន់​គាប់ប្រសើរ ហើយ​ទោះ​ធ្វើ​អ្វី ក៏​តែង​មានការ​សប្បាយចិត្ត និង​ស្រួលខ្លួន​ជាង​មុន​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ​មាន​ភាពរលូន​ល្អ​ទៅមុខ និង​ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​គ្រាន់​ជឿនលឿន ទៅមុខ​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប រឿង​ការយល់​ខុស​និង​ភាព​ប្រចែប្រច័ណ្ឌ​ចូលលុកលុយ​ធ្វើឱ្យ​កើត ការ​រកាំរកូស​ច្រើន ៕

​ឆ្នាំរកា​

​ ​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ បើ​លោកអ្នក​ចង់​សម្រេចចិត្ត ឬ​ចុះ​ធ្វើ​អ្វីមួយ​ក៏​តែង​ផ្តល់​ផ្លែ​ផ្លា​មកវិញ​មួយចំនួន​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ បើ​លោកអ្នក​ចង់ ធ្វើ​ជំនួញ​តូចធំ​ក៏​ប្រសើរ​ដែរ ព្រោះថា​ផ្លែផ្កា​ដែល​ហុច​មកវិញ បើទោះបី​ច្រើន​តិច​ក៏​ជួយ​ឱ្យ​អាច​រក​ផល​ចំណូល ខ្លះៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ និង​ត្រឡប់មកវិញ​។​
​ ​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​បំផុត សម្រាប់​លោកអ្នក​ផ្សំផ្គុំ​គ្រួសារ​បំផុត ៕

ឆ្នាំច​

​ ​រាសី​ស្រុតចុះ​។ នៅក្នុង​ថ្ងៃនេះ យីអ៊ុន​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ម្ល៉ោះហើយ​ទោះ ធ្វើ​អ្វី​មានតែ​ប្រទាំង​ប្រទើស និង​រកាំ​ចិត្តច្រើន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិនត្រូវ​ឱ្យ អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច ពាក្យចាស់​ថា ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ​ឯ​ការសង មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។
​ ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី ចូរ​ប្រយ័ត្ន​អ្នក​ទី​៣​ចូលមក​ឡូកឡំ​នាំ​កើតការ​បែកបាក់ ៕

​ឆ្នាំកុរ​

​ ​រាសី​ល្អជា​មធ្យម ។ នៅថ្ងៃនេះ ដួង​រាសី​របស់លោក​អ្នក​បាន​ផ្លាស់ប្តូរ​មក​ល្អជា​មធ្យម​វិញ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ និង​មាន​ភាព​សុខដុម​គ្រាន់​គាប់ ប្រសើរ​ជាង​មុន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំង បាយ​តែ​យ៉ាងណា​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្ករឿង​បន្តិច ពីព្រោះ គេ​ចាំមើល​តែ​ចន្លោះប្រហោង​ដើម្បី វាយប្រហារ​ទេ​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន ការប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង ៕