​សមត្ថកិច្ច​ចុះ​ឃាត់​គ្រឿងចក្រ​មួយគ្រឿង​ដែល​ចូល​កាយ​រុករាន​ដីព្រៃ​នៅ​ស្រុក​ត្បែងមានជ័យ​

725

(​ព្រះវិហារ​)៖​កម្លាំង​មេព្រៃ​ផ្នែក​និង​សង្កាត់​ត្បែងមានជ័យ​បាន​សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​ឃុំ​ព្រះ​ឃ្លាំង​ចុះទៅ​ឃាត់​គ្រឿងចក្រ​(​អ៊ិ​ច​ស្កា​ទ័​រ​)​មួយគ្រឿង​ដែល​បាន​ចូលទៅ​កាយ​រុករាន​ដីព្រៃ​។​សក​ម្មា​ពបាន​ធ្វើឡើង​នៅ​ចំ​ណុ​កើតហេតុ​រុករាន​ដីព្រៃ​ស្ថិត​ត្រង់ចំណុច​ត្រពាំង​អង្គ្រង​ក្នុងភូមិ​ក្រាំង​ដូង​ឃុំ​ព្រះ​ឃ្លាំង​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​២៣​និង​២៤​ខែសីហា​ឆ្នាំ​២០១៧​កន្លងទៅ​។​

​នៅ​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០១៧​អ្នកយកព័ត៌មាន​បាន​ទទួល​របាយការណ៍​ពី​រដ្ឋបាល​ព្រៃឈើ​ពីបទ​ល្មើស​រុករាន​ដីព្រៃ​ដែលមាន​ក្រុមការងារ​ខាងលើនេះ​បាន​ឲ្យ​ដឹងថា​ជា​លទ្ធផល​ដែល​ក្រុមការងារ​ចុះទៅ​ទទួលបាន​រួមមាន​ទី​១​ចំណុចកើតហេតុ​UTM510023.1512595​ឃើញ​មាន​រោង​ប្រក់​តង់​មួយកន្លែង​និង​អេស្កាវ៉ាទ័រ​មួយគ្រឿង​បាន​យកមក​ចត​នៅក្បែ​ង​រោង​និង​បាន​ដក​សោ​ទុក​រក្សា​គ្រឿងចក្រ​នៅ​ទីនោះ​។​

​របាយការណ៍​នោះបាន​បានបញ្ជាក់​ទៀតថា​មាន​មនុស្ស​ចំនួន​៣​នាក់​ទី​១​ឈ្មោះ​សត​សី​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​អ្នកបើក​អេស្កាវ៉ាទ័រ​រស់នៅ​ស្រុក​បាធាយ​ខេត្តកំពង់ចាម​។​ទី​២​ឈ្មោះ​ហ៊ួ​ន​ចាន់​ធឿន​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ជា​កម្មករ​រស់នៅ​ស្រុក​ឧ​ត្ត​ដុង​ខេត្តកំពង់ស្ពឺ​ទី​៣​ឈ្មោះ​ហ៊ួ​ន​គីម​ស្រៀ​ន​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​ជា​កម្មករ​រស់នៅ​ស្រុក​សំរោង​ខេត្តតាកែវ​។​

​តាម​ការស្រាវជ្រាវ​រប​ស់​ក្រុមការងារ​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ​បាន​ផ្ទៀងផ្ទាត់​លើ​ឯកសារ​រកឃើញ​លិខិត​លក់​ទិញ​និង​លិខិត​ផ្ទេរ​សិទ្ធ​ចំនួន​១៩​មានការ​ឯកភាព​ពី​អាជ្ញាធរ​ភូមិ​ឃុំ​និង​មានការ​បញ្ជាក់​គូស​ប្លង់​ពី​លោក​ល៊ុ​ច​សុខសាន្ត​ភូមិបាល​ស្រុក​ត្បែងមានជ័យ​។​របាយ​ការ​ខាងលើ​នោះបាន​បញ្ជាក់ថា​១៩​ប្លង់​នេះ​ដែលមាន​ផ្ទៃដី​៩២,៨៨៩​ហិកតា​និង​មាន​ប័​ណ្ឌ​សម្គាល់​អចលន​:​វត្ថុ​ប្លង់រឹង​ចំនួន​៨​ស្មើ​២៣,៣៦៩​ហិកតា​៕S/​ដោយ​សៅ​វ៉ាន់ឌី​ ​(​សូម​អាន​បន្ត​ចេញផ្សាយ​លើ​កាសែត​រស្មី​កម្ពុជា​)

​សមត្ថកិច្ច​ចុះ​ឃាត់​គ្រឿងចក្រ​មួយគ្រឿង​ដែល​ចូល​កាយ​រុករាន​ដីព្រៃ​