មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​០៦​កញ្ញា​

348

-១៧១១៖ ហេន​រី មូ​លេន​បឺ​ហ្គ (Henry Muhlenberg) ជា​អាចារ្យ សាសនា​គ្រិស្ត​និកាយ​លូ​ថេ​រ៉ា​ន​ត្រូវ បាន​គេ​បញ្ជូនទៅ​ទ្វីប​អា​មេ​រិ​ខាងជើង​ឱ្យ ធ្វើជា​អ្នក​ផ្សាយ​សាសនា គាត់​ត្រូវបាន​ស្នើសុំ​ដោយ​និគមជន នៅ​រដ្ឋ​ផេ​ន​ស៊ី​ល​-​វេ​នៀ (Pennsylvania)​។ លោក​ស្លាប់​នៅ ឆ្នាំ​១៧៨៧ ។​
​ ​
-១៧៧៦៖ ច​ន ដេ​ល​ថុ​ន (John Dalton) ជា​គីមី​វិទូ​ជនជាតិ​អង់គ្លេស​, អ្នក​ឧ​ត្តុ​និយម​វិទ្យា និង​ជា​អ្នក​រូប​និយម ។ គាត់​មាន​ស្នាដៃ​ក្នុងការ​អភិវឌ្ឍ​គ្រាប់ បែក​បរមាណូ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៤៤ ។​
​ ​
-១៨០០៖ កាតា​រី​ន​ប៊ី​ចឺ​រ (Catharine Beecher) ជា​អ្នក​អប់រំ​ជាតិ អាមេរិកាំង​ម្នាក់​គាត់​ល្បីឈ្មោះ​ដោយ សារ​តែម​តិ​ផ្ទាល់​លើ​ការអប់រំ​ស្ត្រី ក៏​ដូច ជាការ​គាំពារ​ដ៏​ខ្លាំងក្លា​របស់គាត់​លើ ផលប្រយោជន៍​ជាច្រើន​ក្នុងការ​បង្កើត មត្តេយ្យសាលា​ឱ្យទៅជា​ការអប់រំ​កុមារ​។​
​ ​
-១៨០២៖ អាល់​ស៊ីដ ដូរ​ប៊ី​ញី (Alcide d’Orbigny) ជា​ធម្មជាតិវិទូ ជនជាតិ​បារាំង គាត់​បាន​ចូលរួម​វិភាគ​- ទាន​ទៅលើ​ផ្នែក​ជាច្រើន​រួមមាន​ដូចជា សត្តវិទ្យា , ជីវសាស្ត្រ​បុរាណ , ភូ​គ​ព្ភ​-​សាស្ត្រ , បុរាណវត្ថុវិទ្យា និង​មនុស្ស​-​សាស្ត្រ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៥៧ ។​
​ ​
-១៨០៨៖ អាប់ដ៍​អាល់​កា​ឌី​-​រអា​ល់​ហ្សា​ហ្សា​អ៊ី​រី (Abd al-Qadir al-Jaza’iri) ជា​អ្នកប្រាជ្ញ​សា​សា​នា​អ៊ិ​ស្លាម ជនជាតិ​អាល់​ហ្សេ​រី និង​ជា​មេដឹកនាំ នយោបាយ និង​យោធា​ដែល​បាន​ដឹកនាំ ចលនា​តស៊ូ​ប្រឆាំងនឹង​ការ​លុកលុយ របស់​បារាំង​នៅ​ពាក់កណ្តាល​សតវត្សរ៍ ទី​១៩​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៨៣​។​
​ ​
-១៨១៥៖ សេន​ច​ន រី​ឆាដ​សុន លិ​ដ​ដេ​ល (St. John Richardson Liddell) ជា​អ្នកទទួលខុសត្រូវ​ចម្កា​រ នៅ​រដ្ឋ ល្វី​ស៊ី​យ៉ាណា និង​ជា​ឧ​ត្ត​ម​សេនីយ៍​នៅ ក្នុង​យោធា​នៃ​រដ្ឋ​សហព័ន្ធ​នៅ​សម័យ​សង្គ្រាម​ស៊ី​វី​ល​នៅ សហរដ្ឋអាមេរិក​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៧០​។​

-១៨៣៤៖ សា​មូ​អែល​អារ​ណូ​ល (Samuel Arnold) បាន​ជាប់​ពាកព័ន្ធ​ក្នុង​គម្រោង​ចាប់​ប្រធានាធិបតី អា​ប្រា​ហាម លីន​ខូ​ន (Abraham Lincoln) ជា ចំណាប់ខ្មាំង​នៅ​ឆ្នាំ​១៨៦៥ ។ លោក ស្លាប់​នៅ​ឆ្នាំ​១៩០៦​។​
​ ​
-១៨៥៩៖ ម៉ាក​ផឺ​សាន់ រ៉ូ​ប៊ើ​ត សាន់ (Macpherson Robertson) ជា​អ្នក ស្នេហា​ជាតិ​ជនជាតិ​អូស្ត្រាលី និង​ជា សហគ្រិន ។ គាត់​បាន​បង្កើត​ក្រុមហ៊ុន ស្ករ​គ្រាប់​សូកូឡា និង​នំ​ផ្អែម​មានឈ្មោះ ថា MacRobertson’s​។ លោក​ស្លាប់​នៅ ឆ្នាំ​១៩៤៥ ។​
​ ​
-១៨៦៨៖ ហេន​រិច ហា​បែរ លិ​ន (Heinrich Häberlin) ជា​អ្នកនយោបាយ​ជនជាតិ​ស្វ៊ី​ស និង​ជា​សមាជិក​នៃ គណៈរដ្ឋមន្ត្រី​សហព័ន្ធ​ស្វ៊ី​ស​នៅ​ឆ្នាំ ១៩២០​ដល់​ឆ្នាំ​១៩៣៤ ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៩៤៧ ។​
​ ​
-១៩២៣៖ ភី​ទ័​រ​ទី​២ (Peter II) ជា​ព្រះមហាក្សត្រ​នៃ​ប្រទេស យូ​ហ្គោ​ស្លា​វី សោយរាជ្យ​ពីថ្ងៃ​ទី​៩ តុលា ឆ្នាំ​១៩៣៤ ដល់​ថ្ងៃទី​២៩​វិច្ឆិកា ឆ្នាំ​១៩៤៥ ។ សោយ​ទិវង្គត​នៅ​ឆ្នាំ ១៩៧០ ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

ច​ន ដេ​ល​ថុ​ន គីមី​វិទូ​ជនជាតិ​អង់គ្លេស​