6982
ចែករម្លែក

(​ភ្នំពេញ​)៖​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់សកល​កម្ពុជា បាន​មានប្រសាសន៍ថា ក្នុងជំនួប​ទស្សនកិច្ច​ក្នុង​ព្រឹត្តិការណ៍ ប្រកួត 2017 ASBC Asian Confederation Youth Boxing នៅ​ប្រទេស​ថៃ ដែល​បានចាប់ផ្ដើម​កាលពី​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៧​កន្លងមក បានឱ្យដឹងថា យើង​បាន​ស្នើសុំ​សហព័ន្ធ​កីឡាប្រដាល់​សកល​អាស៊ី​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ក្រុមកីឡា​ប្រដាល់សកល​​កម្ពុជា​ក្នុង​ការចូលរួម​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​លើក​ក្រោយៗ​ទៀត ដែល​រៀបចំ​សហព័ន្ធ​កីឡាប្រដាល់​សកល​អាស៊ី ។​

​លោក​បន្តថា ក្នុង​កិច្ចពិភាក្សា​នោះ​ជាម​ហា​កិត្តិយស​ណាស់​សម្រាប់​កម្ពុ​ជា ដែល​សហព័ន្ធ​ប្រដាល់​អាស៊ី បាន​សន្យា​នឹង​ជួយ​ឧ​ប​ត្ត​ម្ភ ក្រុមកីឡា​ការិនី​កម្ពុជា​របស់​យើង​ឱ្យមាន​លទ្ធភាព​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ជ្រើសរើស​ឯក​ជើង​ទ្វីបអាស៊ី​នៅ​ប្រទេស​វៀតណាម​​នាពេល​ខាងមុខនេះ​។​

​ជាការ​ឆ្លើយតប សហព័ន្ធ​កីឡាប្រដាល់​សកល​អាស៊ី បាន​ជំរុញ​លើកទឹកចិត្ត​អោយ​ក្រុមកីឡា​ការិនី​កម្ពុជា ចូលរួម​ការប្រកួត “2017 ASBC Asian Confederation Women’s Elite Boxing Championships” ដែល​នឹង​រៀបចំ​នៅ​ខែវិច្ឆិកា ខាងមុខនេះ ដោយ​សហព័ន្ធ​កីឡាប្រដាល់​សកល​អាស៊ី​សន្យា​ឧបត្ថម្ភ​សម្ភារៈ​ប្រកួត​សម្រាប់​កីឡាការិនី​កម្ពុជា និង​ការចំណាយ​ផ្សេងៗ​ទៀត​។

​លោក​បន្តថា ម្យ៉ាងវិញទៀត សហព័ន្ធ​កីឡាប្រដាល់​សកល​អាស៊ី​សន្យា​បន្ត​ជួយ​គាំទ្រ និង​ឧបត្ថម្ភ​ក្រុមកីឡា​ប្រដាល់សកល​កម្ពុ​ជា​ក្នុងការ​​ចូលរួម​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នានា សម្រាប់​ឆ្នាំ​២០១៧​នេះ ក៏ដូចជា​ឆ្នាំ​២០១៨​។ ជាមួយគ្នានេះ​ដែល​លោក​ក៏បាន​រៀបរាប់​ពី​ស្ថាន​​ភាពបច្ចុប្បន្ន​របស់​កីឡាប្រដាល់​សកល​នៅ​កម្ពុជា ក៏ដូចជា​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ​សម្រាប់​អាណត្តិ​ថ្មី ឆ្នាំ​២០១៧-២០២១ របស់ខ្លួន​៕ ​ដោយ ៖បូរិន

គួរ​បញ្ជាក់​ផងដែរ​ថា ក្នុង​ដំណើរ​ទស្សនៈកិច្ច​នេះ ថ្នាក់ដឹកនាំ​កីឡា​ប្រដាល់សកល​កម្ពុជា​នឹង​បន្ត​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​សមាគម​ប្រដាល់សកល​ថៃ ក្នុងការ​បញ្ជូន​ក្រុមកីឡា​ប្រដាល់សកល​កម្ពុ​ជា​មក​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ ដើម្បី​ត្រៀម​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​២៩ ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​នឹង​ប្រព្រឹត្តទៅ​នៅ ខែសីហា ខាងមុខនេះ
#