តើ​មាន​ការជាប់​ជំពាក់ជំពិន​អ្វីខ្លះ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​កូរ៉េខាងជើង​នៅ​ចិន​?

1136

ជំនួប របស់ មេដឹកនាំ កូរ៉េខាងជើង គីម ជុង អ៊ុន ជាមួយ ប្រធានាធិបតី ចិន ស៊ី ជីន ពីង អាច បង្ហាញ ពី បំណង របស់ របប ឯកោ មួយ នេះ ដើម្បី ទទួលបាន កម្លាំងចិត្ត នៅក្នុង ជំនួប កំពូល នាពេលខាងមុខ ជាមួយ កូរ៉េខាងត្បូង និង អាមេរិក ព្រមទាំង បំពេញ បំណង របស់ ចិន ក្នុងការ ធានាថា ខ្លួន នៅតែ ជា អ្នកដើរតួ ដ៏ សំខាន់ មួយ លើ បញ្ហា ឧបទ្វីប កូរ៉េ ។

គីម បានធ្វើ ដំណើរ ទស្សនកិច្ច គួរអោយភ្ញាក់ផ្អើល មួយ ចាប់ពី ថ្ងៃអាទិត្យ ដល់ ថ្ងៃ ពុធ ទី ២៨ មីនា ដែល ក្នុងអំឡុង ពេលនេះ លោក បានបញ្ជាក់ អះអាង ឡើងវិញ អំពី ការតាំង ចិត្ត របស់លោក ក្នុងការ រំសាយ ចោល សព្វាវុធ នុយ ក្ល អ៊ែរ និង បង្ហាញ សុច្ឆន្ទៈ ក្នុង ការជួប មេដឹកនាំ អាមេរិក ។

កូរ៉េខាងជើង ត្រូវការ ផ្សះផ្សារ ទំនាក់ទំនង យូរអង្វែង តែ ប្រែ ជាមាន បញ្ហា របស់ខ្លួន ជាមួយ ចិន ដែលជា សម្ពន្ធមិត្ត ជា ប្រពៃ និង ជា ដៃគូ ពា ណិ ជ្ជ កម្ម ធំ បំផុត របស់ខ្លួន ដើម្បី ទ្រោល អំណាច តថ្លៃ របស់ខ្លួន នៅមុន ជំនួប កំពូល ជាមួយ កូរ៉េខាងត្បូង នៅ ចុងខែ ក្រោយ និង ជាមួយ អា មេ រិ កនៅ ដំណាច់ ខែឧសភា ។

ស៊ីន បេ អូ មជុល សាស្ត្រាចារ្យ នៅ សាលា ការទូត ជាតិ កូរ៉េ បាន និយាយថា « ខ្ញុំ គិតថា កូរ៉េខាងជើង ចង់បាន ការធានា ចំពោះ ជំនួប កំពូល នា ពេលខាងមុខ ជាមួយ អាមេរិក និង ពិនិត្យ មើលថា តើ ចិន មានបំណង ការពារ ផលប្រយោជន៍ កូរ៉េខាងជើង កំរិតណា ។ កូរ៉េខាងជើង ប្រហែល
ជា ចង់ បង្ហាញថា ខ្លួន មាន សម្ពន្ធមិត្ត » ។

កូ យូ ហ្វា ន សាស្ត្រាចារ្យ នៅ សកលវិទ្យា ល័យ Dongguk University យល់ស្រប នឹង គំនិត នេះ ។ លោក ថា ដោយសារ យល់ថា ខ្លួន ជា សម្ពន្ធ មិត្ត ជាមួយ ចិន កូរ៉េខាងជើង ចង់ ពិភាក្សា សភាពការណ៍ ជាមួយ ចិន ។ បើ កិច្ចពិភាក្សា របស់ខ្លួន ជាមួយ អាមេរិក បាន លទ្ធផល ល្អ កូរ៉េ ខាង ជើង ត្រូវការ ជំនួយ សេដ្ឋកិច្ច ចិន ។ បើ កិច្ចពិភាក្សា បរាជ័យ កូរ៉េខាងជើង នៅតែ ត្រូវការ ចិន ដើម្បី សម្រាល ទណ្ឌកម្ម ។

ប្រទេស ទាំងពីរ ធ្លាប់ជា សម្ពន្ធមិត្ត បង្ហូរឈាម រួមគ្នា ចាប់តាំងពី សង្គ្រាម កូរ៉េ ឆ្នាំ ១៩៥០-៥៣ នៅពេល លោក ម៉ៅ សេទុង បាន បញ្ជូនទាហាន ទៅ គាំទ្រ ជីតា របស់ គីម គឺ លោក គីម អ៊ី ល ស៊ុ ង ។ ចិន ជា យូរ មក ហើយក៏ ព្យាយាម រក្សាទុក កូរ៉េខាងជើង ជា រដ្ឋ ទ្រនាប់ មួយ រវាង ខ្លួន និង កូរ៉េ ខាងត្បូង ដែល កំពុង ដាក់ មូលដ្ឋានទ័ព អាមេរិក ២៨.៥០០ នាក់ ។

តែ ទំនាក់ ទំ ងរ បស់ ពួកគេ ហាក់ ឃ្លាត ពីគ្នា នៅ ប៉ុន្មាន ឆ្នាំ មកនេះ ដោយសារ ចិន បង្ខំ អនុវត្ត ទណ្ឌកម្ម អន្តរជាតិ ប្រឆាំង កូរ៉េខាងជើង ដោយ សារ តែ ការខិតខំ របស់ របប នេះ លើ កម្មវិធី នុយក្លេអ៊ែរ និង កាំជ្រួច ។ ការនាំចេញ ធ្យូងថ្ម អាហារ សមុទ្រ និង ទំនិញ ផ្សេងទៀត ដែលជា ប្រភព រូបិយប័ណ្ណ ត្រូវបាន រំខាន ដោយ ទណ្ឌកម្ម ។

ដំណើរ របស់ គីម ក៏ បំរើ ផលប្រយោជន៍ ចិន នេះ បើតាម អ្នកជំនាញ ផ្សេងទៀត ។ ចិន បាន បារម្ភ អំពី ការបាត់បង់ ឥទ្ធិពល របស់ខ្លួន លើ បញ្ហា នុយក្លេអ៊ែរ របស់ កូរ៉េខាងជើង ខណៈ ខ្លួន កំពុង ប្រជែង ជាមួយ អាមេរិក សំរាប់ អំណាច នៅ អាស៊ី ហើយ ខ្លួន ក៏ ចង់ កំចាត់ ចោលការ ព្រួយ បារម្ភ ថា ខ្លួន ត្រូវ ផាត់ ចេញទៅ ម្ខាង ក្នុង កិច្ចចរចា រវាង កូរ៉េ និង អាមេរិក ។

ជុង ជែ ហ៊ុ ង អ្នកសិក្សា ស្រាវជ្រាវ នៅ វិទ្យាស្ថាន Sejong Institute បាន និយាយថា « វា ជាការ ឈ្នះ ឈ្នះ របស់ ចិន ដែរ ។ ជាមួយ ប្រធានាធិបតី ចិន ស៊ី ជីន ពីង ពង្រឹង អំណាច របស់លោក លើ ប្រទេស រណសិរ្ស បន្ទាប់ គឺ ការពង្រីក ឥទ្ធិពល របស់លោក លើ បញ្ហា នៃ ឧបទ្វីប កូរ៉េ ។ ជាពិសេស ខណៈ ខ្លួន កំពុង ប្រឈម ជម្លោះ អំពី ពាណិជ្ជកម្ម ជាមួយ អាមេរិក » ។

តែ ការជាប់ ជំពាក់ជំពិន ស ភាព ការណ៍ ត្រូវបាន បង្ហាញឡើង ក្នុង សម្តី របស់ គីម ក្នុង ដំណើរ របស់លោក នៅ ចិន ។ លោក គីម ត្រូវបាន ស្រង់ សម្តី ដូចដែល បាន និយាយថា « បញ្ហា ឧ ប ទ្វី ក កូរ៉េ គ្មាន នុយក្លេអ៊ែរ អាច ត្រូវ ដោះស្រាយបាន បើ កូរ៉េខាងត្បូង និង អាមេរិក ឆ្លើយតប ចំពោះ កិច្ច ខិត
ខំ របស់ខ្លួន ដោយ សុច្ឆន្ទៈ   បង្កើត បរិយាកាស សន្តិ ភាព និង ស្ថេរភាព …» ។

លោក ហុង មីន នាយក វិទ្យាស្ថាន ជាតិ បង្រួបបង្រួម កូរ៉េ   បាន និយាយថា « កូរ៉េខាងជើង ទំនងជា បញ្ជូន សារ មួយ ទៅ អាមេរិក ថា ខ្លួន ប្តូរផ្តាច់ អំពី ការរំសាយ នុយក្លេអ៊ែរ ប្រសិនបើ សន្តិសុខ របស់ខ្លួន ត្រូវបាន ធានា ចំពេល អាមេរិក ដាក់ ទីប្រឹក្សា សន្តិសុខ ជាតិ សុទ្ធតែ មនុស្ស ប្រកាន់ តឹង ដែល សង្ស័យ ពី ចេតនា របស់ រដ្ឋាភិបាល ក្រុង ព្យុងយ៉ាង » ។

ចំណែក លោក ប៉ាក វ៉ុ ន ហ្គុ ន សាស្ត្រាចារ្យ នៅ សកលវិទ្យា ល័យ Handong University បាន ចង្អុល ង្ហា ញ ថាស ម្តី របស់ គីម វា បង្ហាញថា ចិន និង កូរ៉េខាងជើង នៅ ឆ្ងាយ ពី អាមេរិក និង កូរ៉េខាងត្បូង អំពី វិធី ដើម្បី សំរេចការ ធ្វើអោយ គ្មាន នុយក្លេអ៊ែរ ។

ចិន បានបញ្ជាក់ ម្តង ហើយ ម្តង ទៀតថា ខ្លួន គាំទ្រ ឧបទ្វីប កូរ៉េ គ្មាន នុយ ក្លេ អែរ និង បាន លើក ដំណោះស្រាយ ផ្គាក ទៅ ផ្អាក មក មួយ ចំពោះ វិបត្តិ បច្ចុប្បន្ន ដោយ សុំអោយ កូរ៉េខាងជើង ផ្អាក ការសាកល្បង កាំជ្រួច និង នុយក្លេអ៊ែរ ហើយ កូរ៉េខាងត្បូង និង អាមេរិក ផ្អាក សមយុទ្ធ យោធា ក្នុង ពេល ជាមួយគ្នា ។

កូរ៉េខាងជើង ក៏ ប្រហែលជា ចង់អោយ ចិន ដើរតួនាទី មួយ ក្នុងការ បន្ធូរបន្ថយ ស ម្ពា ធ អាមេរិក ប្រឆាំង ខ្លួន នៅក្នុង កិច្ចពិភាក្សា នាពេល ខាង មុខ, នេះ បើតាម លោក ប៉ាក ។

ត្រាំ កំពុង ធ្វើអោយ ច្បាស់ ថា អាមេរិក នឹងមិន ដកថយ ពី ជំហរ របស់ខ្លួន ដោយបាន ដាក់ លោក ច ន បុល ថុ ន ជាទី ប្រឹក្សា សន្តិសុខ ជាតិ របស់ លោក ។ អតីត ឯកអគ្គរដ្ឋទូត ប្រចាំ អង្គការសហប្រជាជាតិ រូបនេះ ត្រូវគេ ដឹងថា ជា មនុស្ស ប្រកាន់ ជំហរ តឹង ក្នុង ការប្រើ កងកម្លាំង យោធា លើ កូរ៉េខាងជើង ។ លោក ក៏ ជំនួស រដ្ឋមន្ត្រីការបរទេស រិ ក ធី ល លឺ សុន ដោយ អតីត ប្រធាន ចារកម្ម ម៉ៃ ផ ម ផេ វ ដែល បាន លើក គំនិត អំពី ការ វាយប្រហារ កូរ៉េខាងជើង ព្រមទាំង ការផ្លាស់ប្តូរ របប នេះ ៕ ដោយ ៖ វាសនា

ប្រភព៖The Korea Herald
Asia News Network