​គន់គូរ, គណេស, គណ, ​គណៈ, ង៉ក់, ​ងក់, ​គឃារ, ​គគ្រាក់, ​គគ្រាំ, គគ្រីសគគ្រូស, គន្ធ, ​ពិដោរ, គឃរ, គម្ពីរ

719

​គន់គូរ ( កិ​. ) ពិចារណា​ដោយ​ក្បួន​វេទ មាន​វាយ​លេខ ជាដើម : ហោរា​គន់គូរ ។

​គណេស គៈ​– សំ​. ( ន​. ) ឈ្មោះ​ទេវតា​មាន​ក្បាល​ជា​ដំរី ជា​បុត្រ​ព្រះ​ឥសូរ ។ ក្លាយ​មកពី​ពាក្យ វិឃ្នេស (​ម​. ព​. នេះ​)​។

​គណ គន់ សំ​. បា​. ( ន​. ) ពួក​; ក្រុម​; បន​; ហ្វូង ។ មេគណ គឺ​មេ​ពួក​, មេក្រុម​; នៅ​កម្ពុជរដ្ឋ ក្នុងសម័យ​សព្វថ្ងៃនេះ ប្រើ​ជា​សមណស័ក្តិ​របស់​បព្វ​ជិត​ដែលមាន​ព្រះរាជក្រម​ឲ្យ​តាំង​ជា​អធិបតី លើ​ពួក​បព្វជិត​ក្នុង​ខែត្រ​ក្រៅ​; ត្រូវ​សម្ដេចព្រះ​សង្ឃនាយក ឬ​សម្ដេចព្រះសង្ឃរាជ តាម​គណៈ តាំង​ជា​ឋានានុក្រម ទី​ព្រះគ្រូ​សិន​, ត​មក​សម្ដេចព្រះ​ប្រមុខរដ្ឋ​ទ្រង់​ព្រះមេត្តាប្រោស​ព្រះរាជទាន តាំង​ជាទី​ព្រះ​រាជាគណៈ សម្រាប់​សមណស័ក្តិ​ទី​មេគណ តាម​ការ​សូម​នៃ​អភិបាលខេត្ត (​ម​. ព​. អនុគណ ទៀតផង​) ។

​គណៈ គៈ​– សំ​. បា​. ( ន​. ) (​គណ​) ពួក​; ក្រុម​; បន​; ហ្វូង ។ បើ​រៀង​ភ្ជាប់​ជាមួយនឹង សព្ទ​ឯទៀត​ឲ្យ​ជា​បទ​សមាស​តាមរបៀប​វេយ្យាករណ៍ សំ​. បា​. ត្រូវ​រៀង​ជា រដ្ឋមន្ត្រី​គណៈ ក្រុម​នៃ​រដ្ឋមន្ត្រី​; សង្ឃ​គណៈ ក្រុម​នៃ​ភិក្ខុសង្ឃ​; ប៉ុន្តែ​តាម​ទម្លាប់​ខ្មែរ​យើង​, ច្រើនតែ​ប្រើ​រៀង​បទ​សមាស សំ​. បា​. ត្រឡប់​យក​បទ​ក្រោយ​ជាមុន​វិញ សម្រួល​ឲ្យ​ងាយ​អាន ងាយ​ថា​, រៀង​ត្រឡប់​បទ​ជា គណៈរដ្ឋមន្ត្រី​, គណៈសង្ឃ វិញ​, ក៏​នៅតែ​មានន័យថា ក្រុម​រដ្ឋ​ន្ត្រី​, ក្រុម​ភិក្ខុសង្ឃ ដែរ (​បទ​សមាស​ឯទៀត​ក្រៅពីនេះ​នៅមាន​ច្រើន ដូចជា រដ្ឋ​ពល កម្លាំង​របស់​រដ្ឋ​, រៀង​ត្រឡប់​បទ​ជា ពលរដ្ឋ ជាដើម​នោះដែរ​) ។​ល​។

​ង៉ក់ ( កិ​. វិ​. ) ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​ឈប់​ឥត​សំរៀម​ឲ្យ​វិសេស​ឡើង : ឈប់​ង៉ក់​, ទច់​ង៉ក់ គឺ​ឈប់ ឬ ទច់​ដោយ​ទប់​ល្បឿន​ពេញទំហឹង​ឲ្យ​នឹង​នៅ ។

​ងក់ ( ន​. ) ឈើ​ក្ងុក ឬ ដែក​មូល​ក្រវង់ មាន​ខ្សែ​ធំ ឬ ព្រ័ត្រ​ត្រកួញ ចងភ្ជាប់​មាំ​សម្រាប់​វាយ​ជែងដំរី ឲ្យ​បោល ។

( កិ​. ) ឱន​, បង្អោនក្បាល​ចុះ​ហើយ​ងើយ​ឡើង : ងក់ក្បាល ។ អង្គុយ​ងក់ គឺ​អង្គុយ​កុក ។ ងក់​ងើ​កៗ គឺ​ងក់​ផ្ងាក់ផ្ងើក​រឿយៗ ។

គឃារ ( គុ​. ) ដែល​ស្លុយ​, ស្រុង​ពេក : បង់ក​សំពត់​គឃារ​, ស្លៀកសំពត់​គឃារ ។

គគ្រាក់ ( ឧ​. ) សូរ​ទឹក​ពុះ​លោត​កូនក្រាញ់ : ទឹក​ពុះ​គគ្រាក់ ។

​គគ្រាំ ( ឧ​. ) ដែល​ឮសូរ​គ្រាំៗ ច្រើនដង : រលក​គគ្រាំ​, វាយ​ទឹក​គគ្រាំ គឺ​ឮសូរ​គ្រាំៗ រឿយៗ (​ម​. ព​. គ្រាំៗ ផង​) ។

​គគ្រីសគគ្រូស ( គុ​. ) រឹងរូស​, ដែល​លាន់មាត់​ងងិះងងុះ​មិន​ចង់​ធ្វើតាម​បង្គាប់ : មនុស្ស​គគ្រីសគគ្រូស ។

គន្ធ គន់​-​ធ សំ​. បា​. ( ន​. ) ក្លិន​; គ្រឿងក្រអូប (​សម្រាប់​ប្រើតែ​ក្នុង​កាព្យ​) ។ បើ​រៀង​ភ្ជាប់​ពី ខាងដើម​សព្ទ​ដទៃ អ​. ថ​. គ័ន​-​ធៈ​, ដូចជា គន្ធជាត (​គ័ន​-​ធៈ​-​ជាត​) ក្លិន​; គ្រឿងក្រអូប ។ គន្ធពាណិជ ឬ គន្ធ​វាណិជ (​គ័ន​-​ធៈ​-​ពា​និ​ច​, –​វា​និ​ច​) អ្នកលក់​គ្រឿងក្រអូប​, អ្នកលក់​ទឹកអប់ ឬ ប្រេង​ក្រអូប​ផ្សេងៗ ។ គន្ធពិដោរ (​គ័ន​-​ធៈ​-​ឬ គន់​-​ធៈ​-) ក្លិនក្រអូប​ល្អ​, ក្លិនក្រអូប​ឈ្ងប់​, ក្រអូប​ល្វេងល្វើយ (​ម​. ព​. ពិដោរ ផង​) ។ គន្ធរស (​គ័ន​-​ធៈ​-​រស់​) ទឹក​ក្រអូប​, ទឹកអប់ ។​ល​។

ពិដោរ ( គុ​. ) ដែលមាន​ក្លិនក្រអូប​ល្អ​, ដែល​ក្រអូប​សាយ : ក្លិនពិដោរ​; ធុំ​ពិដោរ​, ពិដោរក្លិនសីល ។ (​ព​. កា​.) ពិដោរផ្កាបី ពិដោរមេត្រី សួស្ដិ៍​សីលាចារ ពិដោរបរិសុទ្ធ កុសល​សម្ភារ ពិដោរ​នេះ​ដាល ដល់​សួគ៌​ពុំ​ស្បើយ ។​(​សាស្ត្រា​ច្បាប់ រាជនេតិ ជា​ព្រះ​និពន្ធ​នៃ​ព្រះរាជ​សម្ភារ​) ។

​គឃរ ( កិ​. វិ​. ឬ គុ​. ) ដែលមាន​អាការ​ខ្ទរ​, គឃ្លើន​ឥត​កោតញញើត : ដើរ​គឃរ គឺ​ដើរ​គឃ្លើន ឥត​កោតញញើត​, អួត​គឃរ គឺ​អួត​ក្អេងក្អាង​ឥត​កោតញញើត​, ឫក​គឃរ គឺ​ឫក​គឃ្លើន​, សំដី​គឃរ គឺ​សំដី​ក្អេងក្អាង ឥត​កោតញញើត ឥត​ក្រែង ។

គម្ពីរ បា​. ( ន​. ) (​ក្លាយ​មកពី បា​. គម្ភីរ “​ជ្រៅ​”) សាស្ត្រា​, ច្បាប់​, ធម្ម​វិន័យ ដែល​រួបរួម​ដោយ​ពួក ដោយ​ប៉ែក ដោយ​ខ្សែ : សាស្ត្រា​មួយ​គម្ពីរ ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​