7657
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរ​ធ្វើឱ្យ​បាត់បង់​ជីវិត​មនុស្ស​៦​នាក់​ក្នុង​មួយថ្ងៃ​ឈានដល់​ការចុះ​ផ្សព្វផ្សាយ​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​សិស្សានុសិស្ស តាម​វិទ្យាល័យ​នៅ​រាជធានី​ភ្នំពេញ​ជា​បន្តបន្ទាប់​ដោយ អត្រា​នៃ​ការគ្រោះថ្នាក់​ចរាច បា​ធ្វើឱ្យ​ខាតបង់​ថវិកា​ប្រមាណ​ជាង​៣០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដោយបាន​ធ្វើឱ្យ​បាត់បង់​ជីវិត​មនុស្ស​៦​នាក់​និង​អ្នករងរបួស​ពី​១៥ ទៅ​២០​នាក់​ក្នុង​មួយថ្ងៃ​។​
​ជាក់ស្ដែង​កាលពី​ចុងខែ​មេសា​នេះ​តាម​ការវាយតម្លៃ​ពី​គណៈកម្មាការ​សុ​វត្តិភាព​ចរាចរណ៍​ថ្នាក់ជាតិ ដែល​បាន​បង្ហាញឡើង ក្នុង​កម្មវិធី​អប់រំ ផ្សព្វផ្សាយ​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​សិស្សានុសិស្ស នៅ​វិទ្យាល័យ ជាស៊ីម​បឹង​កេងកង​។
​នៅក្នុង​វគ្គ​អប់រំ​ផ្សព្វផ្សាយ​នេះ​ធ្វើឡើង​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទី​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ រួម​និង​សិស្សានុសិស្ស​ជាច្រើន​នាក់ ក្នុង​គោលបំណង​ឱ្យ យុវជន សិស្សានុសិស្ស​បាន​យល់ដឹង​កាន់តែច្បាស់​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កំពុង​កើតមាន​នាពេល​បច្ចុប្បន្ន ។​
​ក្នុងឱកាស​នោះ​លោក សាំ ពិសិដ្ឋ បានឱ្យដឹងថា​៖ វគ្គ​អប់រំ និង​ផ្សព្វផ្សាយ​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នាពេលនេះ ធ្វើឡើង​ក្នុង​គោលបំនង ដើម្បីឱ្យ​សិស្សានុសិស្ស​បាន​យល់ដឹង​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​កំពុងធ្វើការ​អនុវត្ត​នៅក្នុង​ប្រទេស ។​លោក​បាន​បន្តថា​៖ នៅក្នុង​វគ្គ​ផ្សព្វផ្សាយ នេះ​មន្ត្រី​ជំនាញ ដែលជា​វាល​គ្មិ​ន បានធ្វើ​ការពន្យល់ ណែនាំ​អំពី ច្បាប់​ចរាចរណ៍​ផ្លូវគោក ពន្យល់​ពី​ស្លាក​សញ្ញា​ចរាចរណ៍ ដើម្បីឱ្យ​សិស្សានុសិស្ស បាន​យល់ដឹង ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ទីកន្លែង​នានា ក៏ដូចជា បានរៀបចំ​ឱ្យមាន​ការ​សួរ​ជា​សំនួរចំលើយ ទាក់ទង​និង​បញ្ហា​ចរាចរណ៍ ដើម្បី​ទទួលបាន​មួក​សុ​វត្តិភាព​ផងដែរ​។​
​លោក​បាន​បន្តទៀតថា​៖ ការគោរព​ច្បាប់​ចរាចរណ៍ គឺ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ព្រោះថា​ការគោរព​ច្បាប់ គឺអាច​ធ្វើ​អ្នកធ្វើដំណើរ​នៅលើ​ដងផ្លូវ មានការ​យល់ដឹង​ពី​ការបើកបរ និង ជៀសផុត​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ ដែល​វា​បានធ្វើឱ្យ​ជនរងគ្រោះ​ខាតបង់ ទ្រព្យសម្បត្តិរ​ប់ស​ខ្លួន និង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ផងដែរ ។​
​ក្នុង​ឪ​កាស​នោះ​លោក​ក៏បាន​ស្នើរ​ទៅដល់​គណៈនាយក​វិទ្យាល័យ ជា ស៊ីម បឹង​កេងកង ក្នុង​ការឱ្យ​សិស្សានុសិស្ស ដែល​ធ្វើដំណើរ​តាមរយៈ​ម៉ូតូ​ចូលមកក្នុង​បរិ​វេ​ន្ត​វិទ្យាល័យ ត្រូវមាន​មួក​សុ​វត្តិភាព​ឱ្យបាន​គ្រប់ៗ​គ្នា ព្រោះថា​ការ​ពាក់មួក​សុ​វត្តិភាព​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការ កា​ពារ​អាយុជីវិត​៕