យន្តហោះ​ចម្បាំង​រុស្ស៊ី​ធ្លាក់​ក្នុង​សមុទ្រ​នៅ​ស៊ី​រី សម្លាប់​អ្នកបើក​ទាំង​២​នាក់​

963
ចែករម្លែក

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា យន្តហោះ​ចម្បាំង​រុស្ស៊ី​មួយ​បាន​ធ្លាក់​ចូលក្នុង​សមុទ្រ​ក្រោយ​ចេញដំណើរ​ពី​មូលដ្ឋានទ័ព​អាកា​មួយ​នៅ​ស៊ី​រី ដោយបាន​សម្លាប់​អ្នកបើក​ទាំងពីរ​នាក់​។​
​ក្រសួង​បាន​និយាយថា យន្តហោះ​រុស្ស៊ី​មួយ​បាន​ធ្លាក់​បន្ទាប់ពី​ចេញដំណើរ​ពី​មូលដ្ឋាន​អាកាស​មួយ​នៅ​ស៊ី​រី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​សម្លាប់​អាកាសយានិក​ទាំងពីរ​។​

​សេចក្តីថ្លែងការណ៍​មួយ​បាន​និយាយថា​”​ខណៈ​វា​កំពុង​ឡើង​ក្រោយ​ចេញពី​មូលដ្ឋាន​Hmeimim យន្តហោះ​ប្រយុទ្ធ​រុស្ស៊ី​ធុន​Su-30SM​បាន​ធ្លាក់​ចូលក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។​អាកាសយានិក​២​នាក់ ដែល​បាន​តស៊ូ​ដល់​នាទីចុងក្រោយ​ដើម្បី​សង្គ្រោះ​យន្តហោះ បាន​ស្លាប់​”​។​

​ក្រសួង​ក៏បាន​បញ្ជាក់ថា យន្តហោះ​នេះ​មិនបាន​ស្ថិតក្រោម​ការបាញ់ប្រហារ​ទេ និង​បើតាម​របាយការណ៍​ជំហាន​ដំបូង មូលហេតុ​នៃ​ការធ្លាក់​នេះ​បណ្តាលមកពី​សត្វ​ស្លាប​ហើរ​ចូល​ម៉ាស៊ីន​។​

​គ្រោះថ្នាក់​នេះ​នាំអោយ​យោធា​ផ្លូវការ​រុស្ស៊ី​បាត់បង់​ទាហាន​៨៦​នាក់​នៅ​ស៊ី​រី​។​

​គ្រោះថ្នាក់​ចុងក្រោយ​បំផុត​លើ​យោធា​រុស្ស៊ី​នៅ​ស៊ី​រី កើតឡើង​នៅពេល​យន្តហោះ​ដឹកជញ្ជូន​មួយ​ធ្លាក់​ពេល​ចុះ​នៅ​មូលដ្ឋាន​Hmeimim​កាលពី​ខែមីនា ដោយបាន​សម្លាប់​មនុស្ស​៣៩​នាក់​នៅក្នុង​យន្តហោះ​៕​

 

ប្រភេទយន្តហោះរុស្ស៊ីSu-30SMដែលធ្លាក់នៅស៊ីរី