ឥណ្ឌូនេស៊ី​ជម្លៀស​ប្រជាជន​ចេញ ហើយ​បិទ​ព្រលានយន្ដហោះ បន្ទាប់​ពី​ភ្នំភ្លើង​ផ្ទុះ​

3098
ចែករម្លែក

ក្រុមអាជ្ញាធរឥណ្ឌូនេស៊ីបានបញ្ជាឱ្យប្រជាជនដែលរស់នៅក្បែរភ្នំភ្លើងមួយនេះ បានចាកចេញពីផ្ទះសម្បែង របស់ពួកគេនៅថ្ងៃសុក្រទី១១ខែឧសភាហើយទីក្រុងសំខាន់មួយ បានបិទអាកាសយានដ្ឋានរបស់ខ្លួនក្រោយពីភ្នំភ្លើងដែលមានកម្ពស់៥.៥០០ម៉ែត្រនេះ បានព្រួសទឹកក្តៅនិងផេះទៅលើមេឃ។

ភ្នំភ្លើងMerapi ដែលស្ថិតនៅលើកោះJava ដែលមានប្រជាជនរស់នៅច្រើននេះ គឺភ្នំភ្លើងដ៏សមកម្មបំផុតនៅប្រទេសឥណ្ឌូនេស៊ី ហើយ វាបានផ្ទុះឡើងជាបន្តបន្ទាប់នៅឆ្នាំ២០១០ ដោយបានសម្លាប់មនុស្សជាង៣៥០នាក់។

លោក Sutopo Purwo Nugroho អ្នកនាំពាក្យនៃអង្គភាពគ្រប់គ្រោះហន្តរាយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកអ្នកស្រុកដែលរស់នៅជុំវិញចម្ងាយ៥គីឡូម៉ែត្រពីភ្នំភ្លើងនេះត្រូវបានប្រាប់ឱ្យទៅកន្លែងសុវត្ថិភាព។

លោកបាននិយាយថា មនុស្ស១២០នាក់ដែលបានកំពុងឡើងលើភ្នំMerapi នេះ នៅមានសុវត្ថិភាពទេ។

ក្រុមហ៊ុនអាកាសចរណ៍AirNav បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អាកាសយានដ្ឋាននៅទីក្រុងYogyakarta ដែលនៅជិតភ្នំភ្លើងនេះ ត្រូវ​បាន​បិទដោយសារការគំរាមកំហែងពីការហុយផេះរបស់ភ្នំភ្លើងនេះ៕ដោយ៖សុខា/sn

ឥណ្ឌូនេស៊ីជម្លៀសប្រជាជនចេញ ហើយបិទព្រលានយន្ដហោះ បន្ទាប់ពីភ្នំភ្លើងMerapi ដែលស្ថិតនៅលើកោះJava បានផ្ទុះឡើង