​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​១៧​ខែវិច្ឆិកា

240

​(​ភ្នំពេញ​)៖​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៨​លើក​។ ក្នុងនោះ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ រងរបួស​ធ្ងន់​១១​នាក់ និង​របួសស្រាល​២​នាក់​។​

​របាយ​ការ​ដដែល​បានបញ្ជាក់​ឱ្យដឹងទៀតថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​១៥​គ្រឿង​។ ក្នុងនោះ​មាន​ម៉ូតូ​១០​គ្រឿង រថយន្ត​ធំ​២​គ្រឿង រថយន្ត​តូច​២​គ្រឿង និង​យានយន្ត​ផ្សេងៗ​១​គ្រឿង​។​មូល​ហេតុដែល​បណ្តាល​ឲ្យ កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្បឿន​៣​លើក​-​មិន​គោរព​សិទ្ធិ​២​លើក​-​ស្រវឹង​១​លើក​-​បត់​គ្រោះថ្នាក់​មួយ​លើក និង​ប្រជែង​មួយ​លើក​។

​ចំពោះ​គ្រោះថ្នាក់​ចរាចរ​ដែល​កើតឡើង​រយៈពេល​១៧​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​១ ដល់ ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​មាន ចំនួន​១៥៧​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៨៤​នាក់ របួស​សរុប​២៨៩​នាក់​ក្នុងនោះ​របួសធ្ងន់​១៥១​នាក់ របួសស្រាល​១៣០​នាក់​៕S/​ដោយ​៖​ហូ​សាន់​