​ជិះម៉ូតូ​មក​ឈប់​លើផ្លូវ​ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​បុក​ពីក្រោយ​បណ្ដាលឱ្យ​របួស​៤​នាក់​

210

(​ព្រៃវែង​)៖​មនុស្ស​៤​នាក់​បាន​រងរបួស​ស្រាល​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ម៉ូតូ​ពីក្រោយ​។​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៧​វេ​ល​ម៉ោង​១១​ថ្ងៃត្រង់​លើផ្លូវ​លំ នៅ​ចំណុច​ភូមិ​តា​ហ៊េ​ល​(​ក​)​ឃុំ​រា​ធរ​ស្រុក​ព្រះស្តេច​ខេត្តព្រៃវែង​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​HONDA C125 ពណ៌​ខ្មៅ ពាក់​ស្លាក​ភ្នំពេញ​1FJ 0632​បើក​ដោយ​ឈ្មោះ​ផូ​អេប​ភេទ​ប្រុស​អាយុ​៦៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​តា​ម៉ៅ​ឃុំ​រា​ធរ​ស្រុក​ព្រះស្តេច​ខេត្តព្រៃវែង​ដោយ​បើក​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។

​លុះ​មកដល់​ចំណុច​ខាងលើ​បាន​បង្អង់​ឈប់​បំ​រ៉ុង​បន្ទោរ​បង់​ភ្លាមនោះ​ស្រាប់តែ​ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​HONDAC125​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ព្រៃវែង​1J2596​មកពី​ក្រោយ​និង​មាន​ទិស​ស្របគ្នា​បើក​ដោយ​ឈ្មោះ​វ៉ុ​ន​យាន​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​រស់នៅ​ភូមិ​តា​ហ៊េ​ល​(​ខ​)​ឃុំ​រា​ធរ​ស្រុក​ព្រះស្តេច​ខេត្តព្រៃវែង​ដែល​ឌុប​មនុស្ស​២​នាក់​ពីក្រោយ​១​ឈ្មោះ​នឿន​ខ្នា​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​។​

២​ឈ្មោះ​ម៉ៅ​មាក​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​អ្នក​ទាំង​២​រស់នៅ​ភូមិ​ឃុំ​ជាមួយ​អ្នកបើកបរ​!​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​រងរបួស​ស្រាល​ទាំង​៤​នាក់​។​បច្ចុប្បន្ន​ជនរងគ្រោះ​បញ្ជូនទៅ​ពេទ្យ​មណ្ឌល​សុខភាព​ឃុំ​រា​ធរ​រីឯ​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​រា​ធរ​៕S/​ដោយ​៖​ចាន់ ថន​

​ជិៈ​ម៉ូតូ​មក​ឈប់​លើផ្លូវ​ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​បុក​ពីក្រោយ​បណ្ដាលឱ្យ​របួស​៤​នាក់​