ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ស្លាប់​បន្ទាប់ពី​លេបថ្នាំ​សម្រក​ទម្ងន់ ហើយ​គ្រួសារ​ប្តឹង​ក្រុមហ៊ុន​

3482
ចែករម្លែក
  • 120
    Shares

ប្អូនប្រុសរបស់ស្រ្តីនៅខេត្តKanchanaburi ដែលបានស្លាប់កាលពីថ្ងៃទី២៨ខែមីនាបន្ទាប់ពីបាន លេបថ្នាំសម្រកទម្ងន់Lynអស់ពេល៣០ថ្ងៃ បាននិយាយថាកាលពីថ្ងៃពុធថា គាត់នឹងពិគ្រោះជាមួយមេធាវីម្នាក់អំពីការដាក់ពាក្យប្តឹងទៅប៉ូលីសប្រឆាំងអ្នកចែកចាយនិងអ្នកផលិតផលិតផលថ្នាំសម្រកទម្ងន់នេះ។

គាត់បាននិយាយថាគាត់​នឹងទទួលបានរបាយការណ៍អំពីការពិនិត្យមើលសាកសពជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ទី១៧ខែឧសភា ដើម្បីដាក់ពាក្យបណ្តឹង។

ចំណាត់ការនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការបញ្ជាក់ពីអ្នកពិនិត្យសុខភាពថា ការស្លាប់របស់ស្ត្រីឈ្មោះPimonwan Mon-ing បុគ្គលិកធនាគារអាយុ៣១ឆ្នាំនេះ គឺបណ្តាលមកពី លេបថ្នាំសម្រកទម្ងន់ Lynនេះ ។

ប៉ូលិសបាននិយាយថា​ ផលិតផលថ្នាំសម្រកទម្ងន់Lyn មានសារធាតុថ្នាំបញ្ចុះលាមក។

ផលិតផលថ្នាំសម្រកទម្ងន់នេះត្រូវបានបញ្ជាឱ្យបញ្ឈប់ការចែកចាយនិងលក់ដោយរដ្ឋបាលចំណីអាហារនិងឱសថ (FDA) នៅខែតុលាឆ្នាំ២០១០ ។ ប៉ូលីសក៏បានបន្ទោសការស្លាប់របស់ស្រ្តី Pimonwan Mon-ingនិងមនុស្ស២នាក់ផ្សេងទៀតចំពោះការលេបថ្នាំLyn និងបានបិទការិយាល័យរបស់ក្រុមហ៊ុននេះហើយចូលឆែកឆេររោងចក្រ​ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនផលិតថ្នាំLyn នេះ។

ប៉ូលីសបាននិយាយថាពួកគេនឹងចោទប្រកាន់ក្រុមហ៊ុននិងអ្នកចែកចាយថ្នាំសម្រកទម្ងន់ដែលបណ្តាល់ឱ្យសម្លាប់នេះពីបទឧក្រិដ្ឋកម្មគិតទុកជាមុនប្រសិនបើមាននិងទទួលភស្តុតាងរឹងមាំដើម្បីភ្ជាប់ផលិតផលនេះទៅនឹងការស្លាប់ទាំងនេះ៕ដោយ៖សុខា/SN

នាង Pimonwan Mon-ing បានស្លាប់កាលពីថ្ងៃទី២៨ខែមីនាបន្ទាប់ពីបាន លេបថ្នាំសម្រកទម្ងន់