អគារ​សាលាឆាន់​ថ្មី​មួយ​នៅ​វត្ត​ទ្រី​ស​ន្ធា​រាម​នៅ ឃុំ​សង្កែ​ពីរ គ្រោង​សម្ពោធ​សម្ភោ​ធ​នៅ​ខែ​កក្ដ​ដា​ខាងមុខ​

754
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​/​ខេត្តព្រះវិហារ​៖ វត្ត​ទ្រី​ស​ន្ធា​រាម គឺជា​ឈ្មោះ​វត្ត​ថ្មី​មួយ​ដែល​ទើបតែ​បង្កើតឱ្យមាន​ឡើង​ក្នុង​រយៈពេល​ជិត​១​ឆ្នាំ​កន្លងមកនេះ ក្រោម​គំនិត​ផ្តួចផ្តើម​របស់លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ។​
​គួរ​បញ្ជាក់ថា​៖​វត្ត​ទ្រី​ស​ន្ធា​រាម ស្ថិតនៅ​ក្នុងភូមិ​សំបូរ ឃុំ​សង្កែ​ពីរ ស្រុក​ឆែប ខេត្តព្រះវិហារ ដែលមាន​ចំងាយ​ពី​ទី​រួម​ខេត្ត​ឬ​ក្រុង​ព្រះវិហារ​ជាង​៤០​គីឡូម៉ែត្រ ។ ក្រោយ​បង្កើតឱ្យមាន​វត្ត​នេះ​ឡើង ពោលគឺ​កាល​ព្រឹក​ថ្ងៃអាទិត្យ ថ្ងៃទី​២៦ ខែវិច្ឆិកា​ឆ្នាំ ២០១៧​កន្លងមកនេះ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ​បាន​អញ្ជើញ​ជា​អធិបតីភាព​បញ្ចុះបឋមសិលា​សាងសង់​សាលាឆាន់ ដែល​សាលាឆាន់​នេះ​មាន​ទទឹង​១២​ម៉ែត្រ​បណ្តោយ​២៤​ម៉ែត្រ ក្រោម​ជំនួយ​ផ្ទាល់​ពី​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​និង​ជា​អតីត​ប្រធាន​ក្រុមការងារ​គណៈបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​ឆែប​និង​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុមការងារ​គណៈបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​សង្គម​ថ្មី​។​
​ពាក់ព័ន្ធ​ការសាងសង់​សាលាឆាន់​មួយ​ខ្នង​ខាងលើ​លោក សំ លាង​ទ្រី បាន​បញ្ជាក់ថា​៖ ភូមិ​សំបូរ ឃុំ​សង្កែ​ពីរ ស្រុក​ឆែប ពីមុនមក​មិនមាន​វត្ត​សម្រាប់​ប្រជាពលរដ្ឋ​គោរពបូជា​និង​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី​ព្រះ​ព​ទ្ធ​សាសនា​នោះទេ ។ ដោយ​មើលឃើញ​ពី​កា​រលំ​
​បាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ។​លោក​បញ្ជាក់ថា​៖ សាលាឆាន់​ដែល​បាន​នឹង​កំពុង​សាងសង់​នេះ បាន​បញ្ចុះបឋមសិលា​សា​ង​សង់​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៦ ខែវិច្ឆិកា​គ​.​ស ២០១៧ និង​បញ្ចប់​ការ​សាសង់ ហើយនឹង​បើក​សម្ភោ​ធ​នៅ​ខែ​កក្ដ​ដា​២០១៨​ខាងមុខនេះ ។​
​គួរ​បញ្ជាក់ថា​៖​តាំងពី​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៥​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​សង្កែ​២​រហូត​ក្រោយមក​លោក​ក្លាយជា​អនុប្រធាន​ក្រុមការងារ​គណៈបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ស្រុក​ឆែប​ធ្វើឱ្យ​ក្នុង​ឃុំ​មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ពិសេស​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ស្ពាន​លូ​និង​ប្រឡាយ​។​ឃុំ​សង្កែ​២​ប្រជាជន​ប្រកបមុខរបរ​ធ្វើស្រែ​និង​ចំការ​ជាធំ​។​ក្នុង​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០១៧​លោក​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​ឆែប​លុះ​មកដល់​ឆ្នាំ​២០១៨​នេះ​លោក​សំ លាង​ទ្រី ជា​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ​វិញ​តែ​លោក​មិន​បោះបង់ចោល​ឃុំ​សង្កែ​២​ឡើយ​។​
​ដោ​ឡែក​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សំបូរ​ឃុំ​សង្កែរ​២ ស្រុក​ឆែប ខេត្តព្រះវិហារ​បាន​និយាយថា​៖ ឥឡូវនេះ​នៅ​ឃុំ​សង្កែរ​២​របស់គាត់​មាន​ផ្លូវ​គ្រួស​ក្រហម​១​ខ្សែ​ថ្មី​មាន​ស្ពាន​ថ្មី​ទាំង​ស្ពានថ្ម​និង​ស្ពានដែក​ឆ្លងកាត់​ទៅមក​ធ្វើឱ្យ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​លែង​ចង​អង្រឹង​សែង​មនុស្ស​កាត់ទឹក​អូរ​យក​ទៅ​ពេទ្យ​ទៀតហើយ​។​មិន​ដូច​កាលពីមុន​ទេ​អ្នកភូមិ​ពេលណា​មាន​កូនចៅ​ឈឺ​ស្កាត់​ឬ​ស្ត្រី​ត្រូវ​ឆ្លងទន្លេ​ម្តងៗ​ពួកគាត់​ចង​អង្រឹង​សែង​កាត់ទឹក​អូរ​និង​ទឹក​ព្រែក​យក​កូន​ប្រពន្ធ​ទៅ​ពេទ្យ​ដោយសារតែ​អត់​ផ្លូវ​និង​ស្ពាន​ឆ្លងកាត់​អូរ​ដូច​ពេល​នេះហើយ​ជាងនេះទៀត​នៅពេលនេះ លោក​សំ លាង​ទ្រី​បង្កើតឱ្យមាន​វត្ត​អារាម ដើម្បីឱ្យ​ប្រជាពលរដ្ឋ ដែល​កាន់​សា​នាច​ព្រះពុទ្ធ​បាន​គោរពបូជា​តាម​ប្រពៃណី​ទៀត​។​
​មន្ត្រី​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹងថា​៖ ឃុំ​សង្កែរ​២​ស្រុក​ឆែប ខេត្តព្រះវិហារ​នេះ​បច្ចុបន្ន​មាន​ស្ពាន​បា​ឡេ​ថ្មី​១​កន្លែង​ស្ពានបេតុង​១​កន្លែង​និង​លូ​ប្រអប់​ចំនួន​២​កន្លែង​ព្រមទាំង​ផ្លូវ​គ្រួស​ក្រហម​១​ខ្សែ​ថ្មី​មាន​ប្រវែង​ជាង​បួន​គីឡូម៉ែត្រ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៩​ទៅកាន់​ឃុំ​សង្កែ​២​នេះ​ស្ថាបនា​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​តាំងពី​ឆ្នាំ​២០១៣​មក តែ​នៅ​ឆ្នាំ​២០១៤​ទទួលរង​ការខូចខាត​ទាំងស្រុង​ដោយសារ​ទឹកជំនន់ តែ​ក្រោយមក​ពោលគឺ​នៅ​ដើមឆ្នាំ​២០១៥​បលោក សំ លាង​ទ្រី បាន​សុំ​ប្រជាជន​ជប៉ុន​ឲ្យ​ជួយ​កសាង​ផ្លូវ​នេះ​ឡើងវិញ​ជា​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ដដែល ដែល​ពីមុនមក​ច្រើន​សតវត្ស​មកហើយ​ទឹកដី​ឃុំ​នេះ​មិនដែល​ធ្លាប់មាន​ផ្លូវ​និង​ស្ពាន​នោះទេ​៕​