នៅ​មាន​ជីវិត​តែ​៣​នាក់ បន្ទាប់​ពី​យន្តហោះ​ដឹក​មនុស្ស​ជាង​១០០​នាក់​ធ្លាក់​នៅ​គុយបា​

875
ចែករម្លែក

យន្តហោះមួយដឹកមនុស្ស១១០នាក់បានធ្លាក់នៅទីវាលមួយបន្ទាប់ពីចេញដំណើរបានបន្តិចពីអាកាសយានដ្ឋានក្រុងឡាហាវ៉ានកាលពីថ្ងៃសុក្រទី១៨ឧសភាដោយបានសម្លាប់មនុស្សទាំងអស់ក្នុងយន្តហោះ លើកលែងតែ៣នាក់។

យន្តហោះBoeing 737 ចំណាស់៣៩ឆ្នាំបានធ្លាក់នៅក្រោយថ្ងៃត្រង់ ដោយនៅមិនឆ្ងាយប៉ុន្មានពីផ្លូវឡើងនៃអាកាសយានដ្ឋានអន្តរជាតិJose Marti។

ពួកអ្នកពន្លត់អគ្គិភ័យបានរួសរាន់ទៅពន្លត់ភ្លើងដែលបានលេបត្របាក់កំទេចយន្តហោះនៃជើងហោះហើរ Cubana Flight 972ខណៈសាច់ញាតិរបស់អ្នកដំណើរក្នុងយន្តហោះក៏បានទៅដល់អាកាសយានដើម្បីរង់ចាំទទួលដំណឹង។

ក្នុងពេលជាមួយគ្នា ប្រធានាធិបតី មីហ្គែល ឌៀហ្ស៍-កាណែល បាននិយាយថា” មនុស្សជាច្រើនទំនងជាស្លាប់។អ្វីៗស្ថិតក្រោមការគ្រប់គ្រងភ្លើងត្រូវបានពន្លត់និងសាកសពក៏ត្រូវបានកំណត់អត្តសញ្ញាណ”។

ទូរទស្សន៍រដ្ឋបាននិយាយថា យន្តហោះបានរេទៅស្តាំជាខ្លាំងក្រោយចេញដំណើរ ហើយលោកប្រធានាធិបតីបាននិយាយថា គណៈកម្មការពិសេសមួយនឹងត្រូវបង្កើតឡើងសំរាប់ស៊ើបអង្កេតរកមូលហេតុនៃការធ្លាក់។

អាជ្ញាធរបាននិយាយថា អ្នកដំណើរ១០៤នាក់ និងសមាជិកនាវិក៦នាក់ស្ថិតក្នុងយន្តហោះដែលធ្លាក់។

នាយកមន្ទីរពេទ្យបានប្រាប់ទូរទស្សន៍រដ្ឋគុយបាថា អ្នកនៅមានជីវិត៤នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្រុងឡាហាវ៉ាន ហើយ៣នាក់នៅមានជីវិតគិតត្រឹមរសៀលទោះជាយ៉ាងណា របាយការណ៍ព័ត៌មានរដ្ឋមិនបានបញ្ជាក់ថាមនុស្សផ្សេងទៀតនៅក្នុងយន្តហោះបានស្លាប់ទេ និងក៏មិនបាននិយាយអំពីអ្នកនៅមានជីវិតដែររហូត
ដល់ល្ងាចថ្ងៃសុក្រ៕ដោយ៖វាសនា