កងទ័ព​ចិន​ចុះចត​យន្តហោះ​ទម្លាក់​គ្រាប់បែក​នៅ​លើ​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​

1141
ចែករម្លែក
  • 77
    Shares

កងទ័ពអាកាសចិនបាននិយាយនៅក្នុងសេចក្តីថ្លៃងការណ៍មួយថា កងទ័ពអាកាសរបស់ចិនបានចុះចតយន្តហោះទម្លាក់គ្រាប់បែកជាច្រើនគ្រឿងនៅលើកោះនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាផ្នែកមួយនៃសមយុទ្ធហ្វឹកហ្វឺននៅក្នុងតំបន់ដែលមានជម្លោះនោះ។

កងទ័ពអាកាសចិនបាននិយាយនៅសេចក្តីថ្លៃងការណ៍ដែលបានចេញកាលពីថ្ងៃសុក្រទី១៨ឧសភាថា អង្គភាពនៃកងទ័ពអាកាសរំដោះប្រជាជនចិន (PLAAF)កាលពីពេលថ្មីៗនេះ បានរៀបចំធ្វើការហោះហើរយន្តហោះទម្លាក់គ្រាប់បែកជាច្រើនគ្រឿងដូចជាយន្តហោះ H-6Kដើម្បីធ្វើការហ្វឹកហាត់អំពីការហោះឡើងនិងចុះចតលើកោះនៅសមុទ្រចិនខាងត្បូងដើម្បីពង្រឹងសមត្ថភាពការពារទឹកដី ដើម្បីអាចធ្វើការវាយប្រហារនៅពេលចាំបាច់ណាមួយនិងវាយប្រហារគ្រប់ទិសទី ។

សេចក្តីថ្លៃងការណ៍និយាយថា ” សមយុទ្ធនេះ គឺជាការត្រៀមខ្លួនសម្រាប់សមុទ្រប៉ាស៊ីហ្វិចខាងលិចនិងសម្រាប់ការប្រយុទ្ធសម្រាប់សមុទ្រចិនខាងត្បូង”។

សហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំងជាច្រើនគ្រឿងកាលពីពេលមុនៗ ទៅកាន់តំបន់ជម្លោះនៃសមុទ្រចិនខាងត្បូងដើម្បីប្រឆាំងការអះអាងសិទ្ធិគ្រប់គ្រងអធិបតេយ្យភាពរបស់ចិននៅសមុទ្រចិនខាងត្បូងនេះដែលត្រូវបានទាមទារសិទ្ធិកាន់កាប់ផងដែរដោយប្រទេសវៀតណាម ហ្វីលីពីន កោះតៃវ៉ាន់ ព្រុយណេនិង ម៉ាឡេស៊ី៕ដោយ៖សុខា/SN

យន្តហោះ H-6Kហ្វឹកហាត់ហោះឡើងនិងចុះចតលើកោះនៅសមុទ្រចិនខាងត្បូង