7643
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ព្រះវិហារ​៖ អជ្ញាធ​ស្រុក​សង្គម​ថ្មី ដោយបាន​សហការ​ជា​មូ​យ​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​សង្គម​ថ្មី បានរៀបចំ​ពិធី​ទិវា​ជាតិ​នៃ​ការចងចាំ ថ្ងៃ​២០​ឧសភា​ហើយ​បាន​និមន្ត​ព្រះសង្ឃ​ជាច្រើន​អង្គ​បង្សុកូល​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​វិញ្ញាណ​ក្ខ​ន្ធ័​បុព្វបុរស​និង​ជូន​ជនរួមជាតិ​ដែល​បាន​បាត់​បង់ជីវិត​ដោយសារ​ឧក្រិដ្ឋកម្ម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប្រល័យ​ពូជ​សាស​ន៏ ១៧ មេសា ១៩៧៥ ដល់ ០៦ មករា ១៩៧៩​ដែល​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​២០ ខែឧសភា ឆ្នាំ​២០១៨ នៅ​បរិវេណ​វត្ត​តេជះ​រង្សី ហៅ​វត្ត​បឹង ក្នុងភូមិ​ដា ឃុំ​ចំរើន ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​។​ពិធី​នេះ​ក្រោម​អធិបតីភាព​លោក សំ លាង​ទ្រី ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​សង្គម​ថ្មី និង​អាជ្ញាធរ​ស្រុក ថ្នាក់ដឹកនាំ​ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជាង​៥០០​នាក់​បាន​ចូលរួម ។​
​ក្នុងឱកាស​នោះ​លោក សំ លាង​ទ្រី ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​សង្គម​ថ្មី​បាន​លើកឡើងថា​៖​ទោះបី​មកដល់ពេលនេះ​មាន​រយៈពេល​៣៩​ឆ្នាំ​ហើយ​ក្ដី​តែ ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​លើសលុប​បានដឹង និង​យល់ច្បាស់​អំពី​រឿងរ៉ាវ​សោកនាដកម្ម ដ៏​ជូរចត់​ដែល​ខ្មែរ​បាន​ឆ្លងកាត់ ជិត​៣​ទសវត្សរ៍ ក្នុង​ភ្នក់ភ្លើងសង្គ្រាម និង​ទឹកភ្នែក ការកាប់សម្លាប់​បំផ្លិចបំផ្លាញ ការជម្លៀស​ចេញពី​ទីលំនៅ​របស់ខ្លួន​ដោយ​បង្ខំ និង​ការបង្ខំ​ឲ្យ​ធ្វើការ​ដូច​សត្វ គ្មាន​ពេល​សម្រាក ពេល​គ្មាន​ថ្នាំសង្កូវ​ព្យាបាល គ្មាន​អាហារ​បរិភោគ​ឆ្អែត គ្មាន​សិទ្ធិសេរីភាព គ្មាន​លទ្ធិប្រជាធិបតេយ្យ ហើយ​សូម្បីតែ​សិទ្ធិ​រស់រានមានជីវិត ដែលជា​សិទ្ធិ​មូលដ្ឋាន មាន​ពី​កំណើត​របស់​មនុស្ស​ក៏​គ្មាន​ដែរ​។​
​លោក​ប្រធាន​បាន​បន្តថា​៖​យោងតាម​អនុក្រឹត្យ​ស្តីពី​ទិវា​ជាតិ​នៃ​ការចងចាំ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ បានសម្រេច​ថា ត្រូវបាន​កំណត់​យក​ថ្ងៃទី​២០​ខែឧសភា ជា​រៀងរាល់ឆ្នាំ ជា ទិវា​ជាតិ​នៃ​ការចងចាំ ដែលជា​ថ្ងៃ​បុណ្យជាតិ​ផ្លូវការ​មួយ​នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា សម្រាប់​ជាការ​រំលឹក​ដល់​ជនរងគ្រោះ និង​ការឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម ដែល​កើតមាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចាប់ពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​១៩៧៩ ដើម្បី​លើកតម្កើង​ការគោរព​វិញ្ញាណក្ខន្ធ​និង​ការធ្វើ​បុណ្យ​ឧ​ទ្ធិ​ស​ដល់​ជនរងគ្រោះ ដែល​បាន​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ លើកតម្កើង​ការ​រំលឹក​ដល់​ជនរងគ្រោះ ការស្តារ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ របស់​ជនរងគ្រោះ ទោះជា​នៅរស់ ឬ​បាន​បាត់បង់​ជីវិត​ក៏ដោយ ប៉ះប៉ូវ​ការឈឺចាប់​ផ្លូវចិត្ត និង​ផ្នែក​សង្គម​ដល់​ជនរងគ្រោះ និង​ក្រុមគ្រួសារ ចូលរួម​ក្នុង​ផ្សះផ្សា​ជាតិ និង​ជំរុញ​ឲ្យ​មាន​សុខដុម​នីយកម្ម ក្នុងសង្គម​កម្ពុជា និង​លើកកម្ពស់​ការផ្សព្វផ្សាយ និង​ការយល់ដឹង​អំពី​អំពើ​ឃោរឃៅ ដែល​កើតមាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​កុំ​ឲ្យ​កើតមានឡើង​សាជាថ្មី​។​
​លោក​ប្រធាន​ក្រុមការងារ​បានបញ្ជាក់​ទៀតថា​៖​ប្រទេសជាតិ​យើង​មាន​ថ្ងៃនេះ​គឺ​យើង​បាន​ឆ្លងកាត់​ឧបសគ្គ​ច្រើនណាស់ ការបាត់បង់ កា​ឈឺចាប់ ការព្រាត់ប្រាស់ ការប្រយុទ្ធ ការ​ពលី ព្រោះតែ​ការរំដោះ​ប្រទេស ពី​របប​ប្រល័យពូជសាសន៍​ពុល​ពត​។ ក្រោយពី​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ​មក គឺ​ប្រទេស​យើង​មានការ​រីកចម្រើន និង​មាន​អ្វីៗ​គ្រប់បែបយ៉ាង​មកទល់​សព្វថ្ងៃនេះ សូមកុំ​ភ្លេច​ថ្ងៃ​ដែល​យើង​លំបាក​នៅថ្ងៃនោះ យើង​ទាំងអស់​បាន​គុណ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ទើប​គ្រួសារ​យើង​មាន​ថ្ងៃនេះ​។​លោក សំ លាង​ទ្រី បានបញ្ជាក់​យ៉ាងច្បាស់​ថា​៖ សព្វថ្ងៃនេះ​ក្រោយពី​កម្ពុ​ជាមាន​សន្តិសុខ មាន​សន្តិភាព​១០០​ភាគរយ​បាន​ចាក​ផុតពី​សង្គ្រាម គឺ​ប្រជាពលរដ្ឋ​រស់នៅ​សុខ​ស្រួល​ជាមួយ​ក្រុមគ្រួសារ ហើយ​មាន​ការងារ និង​មុខ​របបរ​ធ្វើ​ទៅតាម​សមត្ថភាព និង​ចំណង់​ច​ចំណូលចិត្ត​រៀងៗ​ខ្លួន ជាមួយ​មាន​ជីវភាព​រស់នៅ​ធូរធារ​សមរម្យ ក្រោម​ម្លប់​សន្តិភាព ក៏បានផ្តល់​ឱកាស​គ្រប់យ៉ាង​ដល់​ពលរដ្ឋ​ក្នុង​ការកសាង​សង្គម​គ្រួសារ​, សហគមន៍ និង​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​ក​តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា ការពារ​សន្តិភាព និង​សណ្តាប់ធ្នាប់​សង្គម​ឲ្យ​បាន​គង់វង្ស កុំ​ជឿ​តាម​ការ​ញុះញង់​របស់​ក្រុម​ជន​អគតិ​មួយចំនួន កុំ​ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត​។
​ឆ្លៀត​ក្នុង​ពិធី​នោះដែរ​លោក សំ លាង​ទ្រី ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ អាណត្តិ​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ​ឲ្យ​បាន​គ្រប់ៗ​គ្នា ហើយ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​គាំទ្រ​បេក្ខភាព​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៅ​អាណត្តិ​ទី​៦​នេះ និង​អាណត្តិ​ក្រោយៗ​ទៀត​។​ជាមួយគ្នា​នោះ លោក​ប្រធាន​ក្រុមការងារ ក៏បាន​ទិញ​ម៉ាស៊ីនភ្លើង​មួយគ្រឿង ប្រគេន​វត្ត​ស្វាយ​ធំ ព្រមទាំង​ជូនអំណោយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ផងដែរ​៕