7293
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​កូរ៉េខាងត្បូង​៖​ចាប់ផ្ដើម​ហើយ​កាលពី​ថ្ងៃ​អាទិ​ត្រ​ទី​២០ ខែឧសភា ឆ្នាំ​២០១៨​នេះ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​បានរៀបចំ​កម្មវិធី​ប្រកួត​បាល់ទាត់​មិត្តភាព​ពានរង្វាន់ “​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​” រដូវ​កាល​ទី​១ ដែលជា​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ​ប្រចាំឆ្នាំ​ដើម្បី រឹតចំណង​មិត្តភាព ពង្រឹង​សាមគ្គីភាព ក្នុង​ជួរ​យុវជន​ជា​ពលករ​ដែល​កំពុងធ្វើកា​រ​នៅ​សាធារណរដ្ឋ​កូរ៉េ​។
​នា​រសៀល​ថ្ងៃទី​២១​ឧសភា​នេះ​លោក ជា លី​សែ មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណៈរដ្ឋ​កូរ៉េ​បានឱ្យដឹង​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និកម​កថា​៖​កម្មវិធី​ប្រកួត​បាន​ប្រារ​ព​ពិធី​បើក​ក្រោម​អធិបតីភាព លោក សេង សុជាតិ ទីប្រឹក្សា​អម​ស្ថានទូត មន្ត្រីរាជការ​ស្ថានទូត តំណាង​លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​សាធារណៈរដ្ឋ​កូរ៉េ រួមជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​កូរ៉េ ក្នុង​នោះបាន​បែងចែក​ជា​បី​វគ្គ គឺ​វគ្គ​ជម្រុះ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ ដោយ​ជ្រើសរើស​កីឡាករ​ត្រឹម ១៥​ក្រុម ធ្វើការ​ប្រកួត​។​ក្នុងនោះ​មាន​ក្រុម មកពី​សមាគម សហគមន៍ មូល​និ​ធី​ខ្មែរ​នានា នៃ​តំបន់ ស៊ូ​វ៉ុ​នន អាន​សាន អ៊ុយ​ចង​ប៊ូ ក្វាង​ជូ​ធំ គីម​ផូ ក្វាង​ជូ​តូច ស៊ី​ហឿង កូ​យាំង​ស៊ី ឆន់​ណាន ប៊ូ​ឆន់ និង​ផា​ជូ​។​ល​។​
​មន្ត្រី​រូបនោះ​បន្តថា​៖​សម្រាប់​ពានរង្វាន់ និង​រង្វាន់​លើកទឹកចិត្ត​ដល់​ក្រុម​ជ័យលាភី ក្នុងនោះ​ជ័យលាភី​លេខ​១ នឹង​ទទួលបាន​ពានរង្វាន់​ដ៏​ល្អ​ប្រណិត មួយ ជាមួយនឹង​ទឹកប្រាក់ ១​លាន​វ៉ុ​ន ។ សម្រាប់​ជ័យលាភី​លេខ​២ នឹង​ទទួលបាន​ទឹកប្រាក់ ៥០​ម៉ី​ន​វ៉ុ​ន​។ សម្រាប់​ជ័យលាភី​លេខ​៣ នឹង​ទទួលបាន​ទឹកប្រាក់ ៣០​ម៉ី​ន​វ៉ុ​ន​។​
​សម្រាប់​ជ័យលាភី​លេខ​៤ នឹង​ទទួលបាន​ទឹកប្រាក់ ២០​ម៉ី​ន​វ៉ុ​ន ហើយ​សម្រាប់​ក្រុម​ដែល​ជាប់​ចំណាត់ថ្នាក់​ពី​លេខ ៥ ដល់​លេខ ៨ នឹងមាន​រៀបចំ​ជា​រង្វាន់​លើកទឹកចិត្ត និង​លិខិត​ថ្លែងអំណរគុណ​៕

#