7490
ចែករម្លែក

 

​ដោយ​៖​រ៉ា​ម៉ន​
ព្រះវិហារ​៖ កំណាត់​ផ្លូវ​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​ចាប់ពី​ផ្លូវជាតិ​លេខ​៦២​ទៅ​ភូមិ​ស្វាយ​ដំណាក់ ភូមិ​បង្កើន​ផល ឃុំ​រម្យទម ស្រុក​រវៀង ខេត្តព្រះវិហារ ដែលមាន​ប្រវែង​ជាង​១០​គីឡូម៉ែត្រ​រួមជាមួយ និង​ការដាក់ លូ​ប្រអប់​និង​លូ​មូល​ផង​នោះ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ ។​
​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ផ្លូវ​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​នេះ​បាន​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០១៨​នេះ​ក្រោម​អធិបតីភាព លោក​អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ លោក​លេខា​ទី​២ ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ មន្ត្រីរាជការ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​។​
​ក្នុង​ពិធី​នោះ​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ខេត្តព្រះវិហារ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ៖​ការសាងសង់​សំណង់​នេះ បានចាប់ផ្តើម​ចុះហត្ថលេខា​នៅ​ថ្ងៃទី​៥​ខែធ្នូ​ឆ្នាំ​២០១៧ ហើយ​ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃទី​៨​ខែធ្នូ​ឆ្នាំ​២០១៧ និង​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅ​ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​២០១៨ ដោយ​ក្រុមហ៊ុន​ព្រះវិហារ​ខេ​មរ​អភិវឌ្ឍន៍ សហការ​ជាមួយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ដោយ​ចំណាយ​ថវិកា​សាងសង់​ចំនួន​៨៧.៥៨៧​ដុល្លារ​។​លោក​ប្រធាន​បន្តថា​៖ សំណង់​នេះ​គឺ​ប្រសូត្រ​ឡើង ចេញពី​ការផ្តួចផ្តើម​របស់​ក្រុមប្រឹក្សា និង​អជ្ញាធរ​ខេត្តព្រះវិហារ ដើម្បី​បម្រើ​នៅ​តម្រូវ​ការចាំបាច់ របស់​ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ នៅក្នុង​ឃុំ​រមទម ស្រុក​រវៀង និង​ផ្តល់នូវ​ភាពងាយស្រួល ក្នុងការ​ធ្វើដំណើរ​ទៅ​សាលារៀន វត្ត​អា​រ៉ា​ម មន្ទីរពេទ្យ ជាពិសេស​កាត់បន្ថយ​ពេលវេលា ក្នុងការ​ធ្វើដំណើរ​ដឹក​ជញ្ជូន​កសិផល ផ្លាស់ប្តូរ​ទំនិញ​ផ្សេងៗ​ផងដែរ​។​
​ក្នុងឱកាស​នោះ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ បាន​ថ្លែងថា​៖​បាន​ថ្លែង​នូវ​ការសប្បាយរីករាយ ប្រកបដោយ​ក្តីរំភើប​រីករាយ​យ៉ាង​ក្រៃលែង ដែល​បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ផ្លូវ​និង​លូ​ប្រអប់​ស្ថិតក្នុង​ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ តាមរយៈ​ស្ថានទូត​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។ ជំនួសមុខ​ឲ្យ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​សូម​សំដែង​នូវ​កិច្ច​ស្វាគមន៍ យ៉ាង​កក់ក្តៅ និង​សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​រាជរដ្ឋាភិបាល​ជប៉ុន ដែល​តែងតែ​ផ្តល់ជំនួយ ដល់​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ជំនួយ​សប្បុរសធម៌​សម្រាប់​មនុស្សជាតិ​។​
​ ​លោក​បន្តទៀតថា​៖ ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត អជ្ញាធរ​ខេត្តព្រះវិហារ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត តាមរយៈ​ឯកអគ្គ​រា​ជ្ឋ​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា តាមរយៈ​ការផ្តល់​ជំនួយឥតសំណង ជាច្រើន សម្រាប់​ការស្តា ង​ភិ​វឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​។ បន្ថែម​លើ​នេះ​ប្រទេស​ជប៉ុន បាន​ជួយ​ដោយឡែក​លើ​ការអភិវឌ្ឍ​មូលដ្ឋាន​ភូមិ ឃុំ តាម​គម្រោង​មនុស្សធម៌ សម្រាប់​សន្តិសុខ​មនុស្ស​ជាតិ ថ្នាក់មូលដ្ឋាន ដូចជា​គម្រោង​នេះ​ជាដើម គឺ​សំដៅ​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​កម្ពុជា នៅ​តំបន់​ដាច់​ស្រ​យ៉ា​ល យ៉ាង​មាន​ប្រសិទ្ធភាព​។​ជាមួយគ្នា​នោះដែរ​លោក​អភិបាល​សង្ឃឹម​និង​ជឿជាក់ថា​រដ្ឋាភិបាល​ជប៉ុន​និង​ជួយ​ដល់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​មូលដ្ឋាន​បែបនេះ​នៅពេល​ខាងមុខ​ចា​បន្តបន្ទាប់​ទៀត​។​
​ក្នុងនោះ​លោក អ៊ុន ចាន់​ដា បានបញ្ជាក់​ច្បាស់​ថា​៖ ដ៏​រាប​ណា​ប្រទេស​កម្ពុជា​របស់​យើង នៅតែមាន​សុខសន្តិភាព ការអភិវឌ្ឍ​ប្រទេស និង​នៅតែ​បន្តទៅ​មុខជា​រៀងរហូត​។ ក្នុងករណីនេះ​លោក​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ឲ្យ បាន​គ្រប់ៗ​គ្នា​នៅ​ថ្ងៃ​ខាងមុខនេះ គឺ​បោះឆ្នោត​ដើម្បី​ថែរក្សា​សុខសន្តិភាព ប្រទេសជាតិ​របស់​យើង​ឲ្យ​នៅ​ស្ថិតស្ថេរ​ជា​រៀងរហូត​។​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​បន្តថា​៖ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​របស់​យើង បានទទួល​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ ពិសេស​គឺ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ គ្រប់​ទីកន្លែង ចាប់តាំងពី​ទីប្រជុំជន រហូតដល់​ជនបទ​ដាច់​ស្រ​យ៉ា​ល​៕