វ៉ាក់សាំង ត្រូវបាន​ប្រើប្រាស់​ជា​លើកដំបូង​នៅ​ប្រទេស​កុង​ហ្គោ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការឆ្លង​រាលដាល​ជំងឺអេបូ​ឡា​

3029
ចែករម្លែក
  • 15
    Shares

ថ្នាំវ៉ាក់សាំងក្នុងដំណាក់កាលពិសោធន៍ត្រូវបានដឹកទៅប្រទេសកុងហ្គោដើម្បីទប់ស្កាត់ការផ្ទុះជំងឺអេបូឡាដែលបានឆ្លងរាលដាល់នៅប្រទេសនេះនិងសម្លាប់មនុស្ស២៧នាក់ ។

បុគ្គលិកសុខាភិបាលនៅប្រទេសកុងហ្គោបានចាប់ផ្តើមយុទ្ធនាការចាក់ថ្នាំបង្ការជាទូទៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ជំងឺដែលបានសម្លាប់មនុស្ស២៧នាក់បន្ទាប់ពីវាបានផ្ទុះឡើងកាលពីពេលថ្មីៗ។

ថ្នាំវ៉ាក់សាំងដែលឆ្លងកាត់ការពិសោធន៍នេះមានប្រសិទ្ធភាពនៅពេលត្រូវ​បានប្រើក្នុងការធ្វើតេស្តក្នុងកម្រិតពិសោធន៍មើលក្នុងអំឡុងពេលមានការផ្ទុះឡើងជំងឺនៅអាហ្វ្រិកខាងលិចកាលឆ្នាំ២០១៤-២០១៦។

បុគ្គលិកសុខាភិបាលស្ថិតក្នុងចំណោមមនុស្សដំបូងដែលទទួលការចាក់ថ្នាំវ៉ាក់សាំងកាលពីថ្ងៃចន្ទទី២១ឧសភាហើយឥឡូវនេះវាត្រូវបានគេចែកចាយក្នុងចំណោមគ្រួសារនៃអ្នកដែលបានស្លាប់ដោយសារជំងឺនេះ។

អង្គការសុខភាពពិភពលោក(WHO ) នៅសប្តាហ៍នេះ បានចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំងនៅប្រទេសកុងហ្គោ ដោយចាប់ផ្តើមនៅទីក្រុងMbandakaភាគពាយព្យនៃប្រទេសនេះ។

គោលដៅដំបូងនៃកម្មវិធីចាក់វ៉ាក់សាំងនេះគឺបុគ្គលិកសុខាភិបាលនិងសមាជិកគ្រួសាររបស់អ្នកដែលបានស្លាប់ដោយជំងឺនេះ និងថ្នាំវ៉ាក់សាំងជាង៤.០០០ដូស(dose) ត្រូវបានបញ្ជូនទៅប្រទេសនេះពីទីស្នាក់ការរបស់អង្គការសុខភាពពិភពលោកនៅប្រទេសស្វ៊ីស៕ដោយ:សុខា/sn

បុគ្គលិកពេទ្យរៀបចំចាក់ថ្នាំវ៉ាក់សាំងនៅទីក្រុងMbandaka ប្រទេសកុងហ្គោ កាលពីថ្ងៃចន្ទ