​ភាព​ស្និ​ទ្ធិ​ស្នាល​នៃ​អន្តរ​សាសនា​ជា​ចំណែក​សំខាន់​ក្នុងការ​រក្សា​លំនឹង​សន្តិភាព​

872
ចែករម្លែក

​ដោយៈ​បូកគោ​/​កំ​ពតៈ​ភាព​ស្និ​ទ្ធិ​ស្នាល​នៃ​អន្តរ​សាសនា​នៅ​កម្ពុ​ជាមាន​ចំណែក​ដ៏​សំខាន់​ក្នុងការ​រក្សា​លំនឹង​សន្តិភាព​។ ក្នុង​ពិធី​សំណេះសំណាល និង​ចែក​អំណោយ​ជូន​ពលរដ្ឋ​អ៊ីស្លាម​នៅ​សង្កាត់​ត្រើយ​កោះ ក្រុង​កំពត កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៨​។​

​លោក​ស៊ឹម​វុ​ទ្ធា​អភិបាលរង​ខេត្តកំពត​បាន​មានប្រសាសន៍ថា​ភាព​ស្និ​ទ្ធិ​ស្នាល​និង​សុខដុម​នីយកម្ម​នៃ​អន្តរ​សាសនា​នៅ​កម្ពុ​ជាមាន​ចំណែក​ដ៏​សំខាន់​ក្នុង​ការរក្សា​លំនឹង​សន្តិភាព​។ នេះ​បង្ហាញឱ្យឃើញ​ពី​សមត្ថភាព​ពេញលេញ​របស់​ប្រមុខ​ដឹកនាំ​ដែល​បញ្ចៀស​បាន​ពី​ជម្លោះសាសនា​ដូច​ប្រទេស​មួយចំនួន​កំពុង​បង្ក​ការលំបាក​ដល់​ពលរដ្ឋ​នោះ​។ដូច្នេះ​បរិស័ទ​ទាំងអស់​ត្រូវមាន​ជំនឿ​ជឿជាក់ និង​ផ្តល់​កិច្ច​គាំទ្រ​លើ​គោលនយោបាយ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​។

លោក​អភិ​បា​រង​ខេត្ត​បាន​បន្តថា​បណ្តា​ប្រទេស​មួយចំនួន​ដែលមាន​ការរើសអើង​ផ្នែក​សាសនា ប្រកាន់ពូជសាសន៍​តែងតែ​កើតឡើង​នូវ​ការកាប់សម្លាប់​គ្នា ធ្វើឱ្យ​ពលរដ្ឋ​របស់ខ្លួន​រស់​នៅ​ដោយ​ភ័យខ្លាច និង​រងទុក្ខវេទនា​ជា​រៀងរាល់ថ្ងៃ​។ ប៉ុន្តែ​កម្ពុជា រវាង​សាសនា​មួយ​ទៅ​សាសនា​មួយ​គឺមាន ភាពស្និទ្ធស្នាល​រាក់ទាក់​ដោយ​ក្តី​ជ្រះថ្លា​រវាង​គ្នា និង​គ្នា​។

​លោក​ស៊ឹម​វុ​ទ្ធា​បានបញ្ជាក់​ថា​នេះ​ជា​ចំណែក​យ៉ាងសំខាន់​ក្នុងការ​រក្សា​លំនឹង​សន្តិភាព​ដែល​ធ្វើឱ្យ​ពលរដ្ឋ​ទូទាំងប្រទេស​រស់នៅក្នុង​ក្តី​សុខសាន្ត​។ ដូច្នេះ​ដើម្បីឱ្យ​និរន្តរភាព​នៃ​ក្តី​សុខដុម ទាំង​ការរស់នៅ ក៏ដូចជា​កិច្ច​ប្រណិប័តន៍​តាម​គន្លង​សាសនា​បន្ត​កើតមាន​បងប្អូន​ត្រូវ​ប្រើ​សិទ្ធិ​របស់ខ្លួន​ក្នុងការ​ជ្រើសរើស​មេដឹកនាំ​ដែលមាន​សមត្ថភាព​ពេញលេញ​នាពេល​ដ៏​ខ្លី​ខាងមុខ​៕S/

ភាព​ស្និ​ទ្ធិ​ស្នាល​នៃ​អន្តរ​សាសនា​ជា​ចំណែក​សំខាន់​ក្នុងការ​រក្សា​លំនឹង​សន្តិភាព​