​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​១​ខ្សែ​ក្នុង​ខណ្ឌ​សែន​សុខ​

739
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨ រដ្ឋបាល​ខណ្ឌ​សែន​សុខ បាន​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​ស​សៃ​ដែក​១​ខ្សែរ មាន​ប្រវែង​៧៧៦​ម៉ែត្រ ទទឹង​៦​ម៉ែត្រ កម្រាស់ ០.១៥​ម៉ែត្រ​ស្ថិត​ក្នុងភូមិ​អូរ​បែកក្អម​សង្កាត់​អូរ​បែកក្អម​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​បស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោ​។​ផ្លូវ​នេះ​ជា​គម្រោង​មូលនិធិ​អភិវឌ្ឍ​ខណ្ឌ ឆ្នាំ​២០១៨​ក្រោម​អធិបតីភាព​លោក ម៉ូ​វ ម៉ានិត អភិបាលខណ្ឌ​សែន​សុខ​។​

​ក្នុងឱកាស​នោះ​លោក​អភិបាលខណ្ឌ បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែលជា​ប្រមុខ​ដឹកនាំ​ប្រទេស​ឲ្យ​មាន​សន្តិភាព និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ពិសេស​ការរៀបចំ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនាសម្ព័ន​រូបវន្ត ដោយ​ផ្តោត​សំខាន់​លើ​គម្រោង​ដែល​អាទិភាព​។​

​ក្នុង​ពិធីបើកការដ្ឋាន​នោះដែរ​លោក​អភិបាលខណ្ឌ បាន​បន្ត​ថ្លែង​អណរ​គុណ​ដល់ លោក​អភិបាល​រាជធានី​ភ្នំពេញ ដែល​ផ្តល់​ទំនុកចិត្ត​លើ​រដ្ឋបាល​ខណ្ឌ​សែន​សុខ ក្នុងការ​រៀបចំ​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ ផ្តល់​អាទិភាព​មូលដ្ឋាន​ផ្ទាល់ ផ្តល់​ភាពជា​ម្ចាស់​ដល់ ភូមិ សង្កាត់ ខណ្ឌ ក្នុងការ​អភិវឌ្ឍ​ឈរលើ​មូលដ្ឋាន នៃ​បទដ្ឋាន​គតិ​យុទ្ធ​នានា ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត​ដោយ​ខ្លួនឯង​៕S/​

​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​១​ខ្សែ​ក្នុង​ខណ្ឌ​សែន​សុខ​

#