140

​ដោយ​រ៉ា​ម៉ន​
​ភ្នំពេញ​៖​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​​ប្រជាជន​មិន​ទៅ​បោះឆ្នោត​មិនមាន​ទោស​ទេ។ ប៉ុន្តែ​រារាំង​គេ​មិន​ឲ្យ​ទៅ​បោះឆ្នោត គឺមាន​ទោស ហើយ​មិន​ទៅ​បោះឆ្នោត​និង​បាន​ទៅ​ជ្រលក់​ថ្នាំ​ពណ៌​ផ្សេង​យកមក​បន្លំ​ថា​ទៅ​បោះឆ្នោត នឹង​ទទួលទោស​ព្រហ្មទណ្ឌ។ ដូច្នេះ​ប្រជាពលរដ្ឋ​ត្រូវ​យល់​ឲ្យ​បាន​ច្បាស់​។
​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​បែបនេះ​ក្នុង​ពិធី​ប្រកាស​តែងតាំង អភិបាលរង​ខណ្ឌដូនពេញ កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែមិថុនា​នេះ នៅ​សាលាខណ្ឌ​ដូនពេញ​។
​លោក​អភិបាល​បាន​​រំលឹកថា​៖ នៅសល់តែ​ជាង​៤០​ថ្ងៃ​ទៀត នឹង​ដល់​ថ្ងៃ​បោះឆ្នោត​ហើយ។​លោក​បាន​ណែនាំ ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប នាំគ្នា​ទៅ​បោះឆ្នោត ដើម្បី​ជ្រើសរើស មេដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត​។៕មន