1050

​ដោយ​៖​រ៉ា​ម៉ន​

​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​តែងតាំង លោក ម៉ុក ច័ន្ទ​ករុណា ជា​អភិបាលរង​ខណ្ឌដូនពេញ ជំនួស​លោក​ឈឹម ឌី​ណា ចូល​និ​វត្ដ​ន៍​ដើម្បី​ប្រសិទ្ធភាព​ការងារ​។ ការប្រកាស​តែងតាំង អភិបាលរង​១​រូប​នៅ​ខណ្ឌដូនពេញ​នេះ គឺ​តម្រូវ​ឲ្យ​ការងារ រដ្ឋបាល​នៅ​សាលាខណ្ឌ​អនុវត្ដ​ផ្ទៃក្នុង​ទៅដោយ រលូន ពិសេស​ការងារ បម្រើសេវា សាធារណៈ សម្រាប់​ផល​ប្រ​យោ​ជ​ជូន​ប្រ ជា​ពលរដ្ឋ​ប្រកប ដោយ​តម្លាភាព សមធម៌ និង​ប្រសិទ្ធភាព ។​
​ពិធី​ប្រកាស​តែងតាំង និង​ផ្ទេរ​ភារកិច្ច​នេះ​ធ្វើឡើង ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង មន្ត្រី​ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជាច្រើនរូប​ទៀត​កាលពី​ព្រឹក​ថ្ងៃទី​១៤ មិថុនា ឆ្នាំ​២០១៨ នៅ​សាលាខណ្ឌ​ដូនពេញ ។​
​ក្នុងឱកាស​នោះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា​៖ ក្នុងនាម មន្ដ្រី​បម្រើ​ការងារ​នៅ​សាលាខណ្ឌ និង​ក្នុងនាម​ជា មន្ត្រី​ចំណុះឱ្យ​រដ្ឋបាល​ខណ្ឌ ដែលជា​អាណាព្យាបាល នៅ​មូលដ្ឋាន ត្រូវបំពេញ​ការងារ ជូន​ប្រជាពលរដ្ឋ ឲ្យ​បានល្អ ។​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​បន្ថែមថា “​ដូច្នេះ​ក្នុងនាម​យើង​ជា​អ្នកបម្រើ​រាស្ត្រ ដើម្បី​ឧត្តមភាព​ប្រជាជន​យើង ដើម្បី​ការអភិវឌ្ឍ​ប្រទេសជាតិ​យើង​ត្រូវអនុវត្ត​ឱ្យបាន​ល្អ​ទៅតាម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​ប្រមុខ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន ជាពិសេស​មន្ត្រី​នៅ​ថ្នាក់ក្រោម​ជាតិ ត្រូវ​បម្រើ​ប្រជាពលរដ្ឋ ៕