ស្រវឹង​សល់​ពី​យប់​បើករថយន្ត​បុក​រះ​ម៉ូតូ​២​គ្រឿង​របួសធ្ងន់​ស្ត្រី​៤​នាក់​

1226
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ស្ត្រី​ចំនួន​៤​នាក់ រងរបួស​ធ្ងន់ បន្ទាប់ពី​មាន​រថយន្ត​ហា​ឡែ​ន​ឌ័​រ​មួយគ្រឿង អ្នកបើកបរ ដាក់​ជ្រុល​ស្រវឹង​សល់​ពី​យប់ មក​បុក​រះ​ម៉ូតូ​២​គ្រឿង​ជា​បន្តបន្ទាប់ ។​ហេតុការណ៍​បានកើត​ឡើង​ស្ថិតនៅ តាមផ្លូវ​សម្តេច ជា ស៊ីម មុខ​ផ្សា​របឹង​បៃតង ក្នុងភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​កាលពី​ព្រឹក ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​រថយន្ត​បង្ក​ម៉ាក ហាយ​ឡែ​ន​ឌ័​រ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-7321 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ រស់ វណ្ណា អាយុ​៣៣​ឆ្នាំ មាន​អាស្រ័យ​ដ្ឋា​ន ផ្ទះ​លេខ​៦០​អា​ហ្សិត ផ្លូវ​១៣៤ ភូមិ​៧ សង្ក​ស​ត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក​។ ជននេះ​នៅមាន​ជាតិ​ស្រវឹង​សល់​ពី​យប់ បាន​បើក​បោះពួយ​ល្បឿន​លឿន ពី​កើ​តទៅ​លិច​តាម​បណ្តោយ​ផ្លូវ​សម្តេច ជា ស៊ីម ។​

​ដល់​ចំណុច​ខាងលើ បាន​បុក​រះ​ម៉ូតូ ម៉ា​កនិច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FH-8313 ជិះ​ដោយ​ស្ត្រី​ម្នាក់​ឈ្មោះ ពុធ ម៉ា​រីតា អាយុ​១៨​ឆ្នាំ ស្នាក់នៅ ក្នុង​ខណ្ឌឫស្សីកែវ ហើយ​រថយន្ត​បន្តទៅ​បុក​ម៉ូតូ ម៉ាក សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FH-9309 កល់​ជាប់​ពីក្រោម​រថយន្ត ដែល​ជិះ​គ្នា​៣​នាក់ បើកបរ​ដោយ​ឈ្មោះ អ៊ុ​ល ស៊ី​នឿន ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ កម្មករ​ធ្វើការ​ផ្ទះល្វែង ស្នាក់នៅ​ភូមិ​ជ្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។ ឈ្មោះ ឡុង ម៉ៅ ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ ធ្វើការ និង​ស្នាក់នៅ​ជាមួយគ្នា ។ ឈ្មោះ ទូច ចាន់​លីន ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ កម្មករ​ដូចគ្នា ស្នាក់នៅ​ជាមួយគ្នា ។​

​ក្រោយ​កើតហេតុ រថយន្ត​និង​ម៉ូតូ​២​គ្រឿង រួមទាំង​អ្នកបើកបរ​រថយន្ត​បង្ក​ផង សមត្ថកិច្ច​នាំយកទៅរ​ក្សា​ទុក ជា​បណ្តោះអាសន្ន​រងចាំ​ដោះស្រាយ​ពេល​ក្រោយ ៕S/

​ស្រវឹង​សល់​ពី​យប់​បើករថយន្ត​បុក​រះ​ម៉ូតូ​២​គ្រឿង​របួសធ្ងន់​ស្ត្រី​៤​នាក់​