រដ្ឋមន្ត្រីការបរទេស​អាមេរិក​ដើរលេង​តាម​សង្កាត់​ចាស់ៗ​នៃ​ក្រុង​ហាណូយ​ក្នុង​ដំណើរ​ទស្សនកិច្ច​២​ថ្ងៃ​នៅ​វៀតណាម​

2953
ចែករម្លែក

រដ្ឋមន្រ្តីការបរទេសអាមេរិកលោម៉ៃ ផមផេវ បានដើរកម្សាន្តនៅសង្កាត់ចាស់ក្នុងក្រុងហាណូយ ក្នុងពេលលោកបានទៅដល់រដ្ឋធានីនៃប្រទេសវៀតណាមសំរាប់ដំណើរទស្សនកិច្ចផ្លូវការ២ថ្ងៃកាលពីថ្ងៃអាទិត្យទី៨កក្កដា។

ផមផេវ ដើរតាមវិថីនៃសង្កាត់ចាស់ក្នុងក្រុងហាណូយបន្ទាប់ពីលោកបានទៅដល់វៀតណាមកាលពីថ្ងៃអាទិត្យ

ដំណើររបស់អ្នកការទូតជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនរូបនេះ ត្រូវបានអមដោយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាម លោកដាញែល គ្រីធិនប្រ៊ីង ក្នុងអំឡុងដើរលេងនៅតំបន់ពេញនិយមបំផុតក្នុងទីក្រុងហាណូយ ជាផ្នែកនៃដំណើររបស់លោកមកកាន់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះចាប់ពីថ្ងៃ៨ដល់៩កក្កដា។

ក្រោយពីទទួលទានអាហារនៅក្លឹបអ្នកកាសែត លោករដ្ឋមន្រ្តីបានដើរលេងតាមវិថី ត្រាង ទៀន និងថតរូបនៅបឹងហ័នគៀម។លោកក៏បានដើរតាមវិថីឌីញ ឡឺ ប៊ុកមុនវិលទៅកាន់សណ្ឋាគារ Metropole Hotel។

ផមផេវបានសរសេរបង្ហោះកាលពីថ្ងៃចន្ទថា” រីករាយនឹងដំណើរដោយថ្មើជើងរបស់ខ្ញុំនៅក្រុងហាណូយជាមួយ គ្រីធិនប្រ៊ីង។ប្រជាជនអាមេរិកនិងវៀតណាមមានទំនាក់ទំនងដ៏មានន័យ ពោរពេញដោយសក្កានុពល។រីករាយដែលខ្ញុំមានឱកាសមកទស្សនកិច្ចនិងស្ថាបនាទំនាក់ទំនងទាំងនោះ”។

មុននេះក្នុងថ្ងៃដដែល លោកផមផេវ បានចូលរួមពិភាក្សាជាមួយលេខាបក្សវៀតណាមលោកង្វៀន ភូត្រុង ដែលក្នុងអំឡុងពេលនោះលោកបានស្វាគមន៍កិច្ចសហការដ៏មានផ្លែផ្កាចំរុះមុខរវាងប្រទេសទាំងពីរ។

ផមផេវ បានបញ្ជាក់ថា អាមេរិកចង់ពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។

ឆ្លើយតបនឹងភ្ញៀវ លោកអគ្គលេខាត្រុងជឿថាការចូលរួមពាក់ព័ន្ធកាន់តែជិតស្និទ្ធឡើងរវាងអាមេរិកនិង​វៀតណាម​នឹងស្ថាបនាជំនឿលើគ្នានិងការយល់គ្នាកាន់តែជ្រាលជ្រៅបន្ថែមទៀតរវាងប្រទេសទាំងពីរ។

ភ្ញៀវនិងម្ចាស់ផ្ទះក៏បានពិភាក្សាអំពីការរំសាយចោលនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េនិងដំណោះស្រាយដោយសន្តិវិធីនូវជម្លោះនៅក្នុងសមុទ្រវៀតណាមខាងកើត។

លោករដ្ឋមន្រ្តីក៏បានជូបប្រជុំជាមួយសហគមន៍ធុរកិច្ចវៀតណាម ហើយគ្រោងជួបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីការបរទេសវៀតណាមនៅថ្ងៃចន្ទ៕ដោយៈវាសនា

អគ្គលេខាបក្សវៀតណាម ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក