ចិន​សន្យា​ផ្តល់​ប្រាក់កម្ចី​រាប់ពាន់​លាន​ដុល្លារ​ដល់​ក្រុម​ប្រទេស​អារ៉ាប់​

803
ចែករម្លែក

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសន្យាផ្តល់ប្រាក់ឥណទាននិងប្រាក់ជំនួយមនុស្សធម៌សរុប ចំនួន២៣ពាន់លានដុល្លារ ដល់បណ្តាប្រទេសអារ៉ាប់នៅថ្ងៃអង្គារទី១០ខែកក្កដា នៅក្នុងអ្វីដែលគេមើលឃើញថាការបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ដែល ចិនត្រូវការប្រភពថាមពលដ៏ច្រើនពីបណ្តាប្រទេសទាំងនោះ។

លោក ស៊ី ជីនពីង បានប្រាប់ក្រុមអ្នកចូលរួមក្នុងកិច្ច ប្រជុំមួយរបស់ក្រុមមេដឹកនាំអារ៉ាប់នៅទីក្រុងប៉េកាំងថាប្រទេស៊ីរី យេម៉ែន ហ្ស៊កដានី និងលីបង់នឹងទទួលបានប្រាក់ជំនួនមនុស្សធម៌ចំនួន៩១លានដុល្លារ។

លោក ស៊ី ជីនពីង បាននិយាយថា ប្រាក់ចំនួន១៥១លានដុល្លារផេ្សងទៀត ត្រូវបានប្រើប្រាស់សម្រាប់គម្រោងជំនួយ ហើយលុយនៅសល់២៣ពាន់លានដុល្លារ ត្រូវបានប្រើប្រាស់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មិនមានព័ត៌មានលម្អិតថាតើលុយទាំងនេះ នឹងត្រូវឱ្យតាមរបៀបណានិងពេលណានោះទេ៕ដោយ៖សុខាS/N

លោក អាឌែល អាល់ ជូប៊ែរ (Adel al-Jubeir) រដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអូឌី ចាប់ដៃជាមួយ លោក ស៊ី ជីនពីង បន្ទាប់ពីថ្លែងបើកកិច្ចប្រជុំចិន-ក្រុមរដ្ឋអារ៉ាប់នៅទីក្រុងប៉េកាំងនៅថ្ងៃអង្គារទី១០ខែកក្កដា