៦​នាក់​រងរបួស​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ពិធី​ព្រលែង​គោ​អោយ​ដេញ​ជល់​នៅ​អេ​ស្ប៉ា​ញ​

848
ចែករម្លែក

មន្រ្តីសុខាភិបាលអេស្ប៉ាញនិយាយថា នៅថ្ងៃចុងក្រោយនៃពិធីបុណ្យព្រលែងគោអោយដេញជល់San Ferminកាលពីថ្ងៃសៅរ៍ទី១៤កក្កដា មនុស្ស៦នាក់បានរងរបួសដោយត្រូវគោជាន់។

ថូម៉ាស បេលហ្ស៊ូនេហ្គូ អ្នកនាំពាក្យមន្ទីរពេទ្យ បាននិយាយថា មនុស្ស៦នាក់បានរងការរលាត់ស្បែកក្រោយត្រូវគោរត់ជាន់កាលពីថ្ងៃសៅរ៍ ខណៈគោជល់ទាំងនេះបានរត់ចប់តាមផ្លូវចម្ងាយ៨៥០ម៉ែត្រក្នុងរយៈពេល២នាទីនិង១២វិនាទី។

បុរសម្នាក់ត្រូវបានគោទាញអូសជាច្រើនម៉ែត្រ ដោយសារស្នែងមួយជាប់នឹងកន្សែងក្រវាត់ករបស់គាត់។បុរសនេះត្រូវបានជួយសង្រ្គោះដោយសែងនឹងគ្រែស្នែង។

សរុបការរត់អោយគោដេញជល់រយៈពេល៨ថ្ងៃមកនេះមានមនុស្សសរុប២៨នាក់រងរបួស ដោយ២នាក់ត្រូវគោវ័ធ។

ពិធីប្រចាំឆ្នាំនេះទោះជាគ្រោះថ្នាក់និងសប្បាយលាយឡំនឹងព្រឺព្រួច ទាក់ទាញអ្នកទេសចរប្រមាណ១លាននាក់ក្នុងមួយឆ្នាំៗ៕ដោយ៖វាសនា

Revellers run next to fighting bulls from the Miura ranch during the last day of the running of the bulls at the San Fermin Festival in Pamplona, northern Spain, Saturday, July 14, 2018. Revellers from around the world flock to Pamplona every year to take part in the eight days of the running of the bulls. (AP Photo/Alvaro Barrientos)

ទិដ្ឋភាពពិធីបុណ្យSan Ferminកាលពីថ្ងៃសៅរ៍ទី១៤កក្កដា

#