អ្នកមុជទឹកអង់គ្លេសស្វែងរកមេធាវីប្តឹងមហាសេដ្ឋីអាមេរិក

2888
ចែករម្លែក

លោក Vern Unsworth អ្នកមុជទឹកសង្គ្រោះជនជាតិអង់គ្លេស ដែលបានជួយសង្គ្រោះក្មេង១២នាក់ពីល្អាងភ្នំមួយនៅប្រទេសថៃ កាលពីពេលថ្មីៗនេះបាននិយាយកាលពីថ្ងៃអង្គារថា លោកបានទៅជួបក្រុមមេធាវីអង់គ្លេសនិងអាមេរិក ហើយនឹងស្វែងរកទីប្រឹក្សាខាងច្បាប់ បន្ទាប់ពីលោក Elon Musk នាយកប្រតិបត្តិរបស់ក្រុមហ៊ុន​​​ផលិតរថយន្តTesla បាននិយាយចោទប្រកាន់ លោកនៅបណ្តាញទំនាក់ទំនង Twitter ដោយបានហៅលោកថាជា”មនុស្សចូលចិត្តរួមភេទកុមារ”។

លោក Vern Unsworth បាននិយាយប្រាប់សារព័ត៌មានReutersនៅខេត្តChiang Rai ជាទីដែលក្មេងថៃទាំងនេះ បានជាប់នៅខាងក្នុងល្អាងភ្នំអស់រយៈពេល១៨ថ្ងៃ នោះ ថា ” ខ្ញុំបានទៅជួបជាមួយក្រុមមេធាវីអាមេរិកនិងអង់គ្លេស។ ខ្ញុំមិនទាន់បានសម្រេចចិត្តអ្វីដែលត្រូវធ្វើ បន្ទាប់នៅឡើយទេ” ។

ទោះយ៉ាងនេះក្តី លោក Vern Unsworth បាននិយាយថា លោកកំពុងពិចារណាអំពីចំណាត់ការតាមផ្លូវច្បាប់ប្រឆាំង លោក Elon Musk សេដ្ឋីពាណិជ្ជករនេះ ។

លោក Elon Musk មិនអាចទាក់ទងបានដើម្បីសុំបំភ្លឺ ជុំវិញការលើកឡើងរបស់លោក Vern Unsworth នោះទេ។

ការនិយាយវាយប្រហារដោយលោក Elon Musk ទៅលើ លោក Vern Unsworth បានចាប់ផ្តើមកាលពីសប្តាហ៍មុន បន្ទាប់ពី ក្រុមអ្នកសង្គ្រោះ បានច្រានចោលការសុំជួយពីកូននាវាមុជទឹកមួយដែលបង្កើតឡើងដោយក្រុមហ៊ុនSpaceXរបស់លោកElon Musk ដើម្បីជួយយកក្មេងបាល់ទាត់និងគ្រូបង្វឹករបស់ពួកគេចេញពីការជាប់
នៅល្អាងភ្នំដែលទឹកជន់លិចនោះ។

កាលពីថ្ងៃអាទិត្យ លោក Elon Musk បានឆ្លើយតបនៅលើបណ្តាញTwitter ថា “យើងនឹងធ្វើវីដេអូមួយដែលបង្ហាញកូននាវាមុជទឹកមួយដែលអាចចូលទៅដល់ល្អាងភ្នំនោះ ដោយមិនមានបញ្ហាទេ…សូមទោសបុរស”ចូលចិត្តរួមភេទកុមារ”​ អ្នកឯង ពិតជាមិនបានស្នើសុំជំនួយវា(កូននាវា)នេះទេ ” ។

ក្រោយមកសារនិយាយវាយប្រហារនេះ ត្រូវបានលុ​បចោលវិញ។ ប៉ុន្តែ លោក Vern Unsworth បាននិយាយថាលោកមិនបានបោះចោលការប្តឹងនេះទេ ៕ដោយ៖សុខា/SN

លោក Vern Unsworth អ្នកមុជទឹកសង្គ្រោះជនជាតិអង់គ្លេស ដែលបានជួយសង្គ្រោះក្មេង១២នាក់និងគ្រូបង្វឹករបស់ពួកគេ ពីល្អាងភ្នំមួយនៅថៃ កាលពីពេលថ្មីៗនេះ