រុស្ស៊ី​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ថ្មី បន្ទាប់ពី​ជំនួប​កំពូល​ជាមួយ ដូ​ណា​ល់ ត្រាំ​

764
ចែករម្លែក

យោធារុស្ស៊ីកំពុងសាកល្បងអាវុធនុយក្លេអ៊ែរថ្មី ប្រព័ន្ធអាវុធឡាស៊ែរ និង មីស៊ីលព្រមទាំងអាវុធផេ្សងៗមួយចំនួនទៀត។

ក្រសួងការពារជាតិរុស្ស៊ីបានធ្វើសេចក្តីប្រកាសជាបន្តបន្ទាប់អំពីភាពជឿនលឿននៃគ្រឿងសព្វាវុធ ដែលបានបង្ហាញនៅក្នុងសុន្ទរកថារបស់ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀរពូទីន កាលពីខែមីនា។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថាខ្លួនបានសាកល្បងមីស៊ីលBurevestnik។ ក្រុមមន្រ្តីយោធាបាននិយាយថាពួកគេកំពុងហ្វឹកហាត់ការប្រើប្រាស់ប្រព័ន្ធអាវុធឡាស៊ែរ និងសាកល្បងយន្ដហោះដ្រូននុយក្លេអ៊ែរក្រោមទឹក។

លោក វ៉្លាឌីមៀរពូទីន បានខិតខំប្រឹងប្រែងបង្កើនសមត្ថភាពយោធារុស្ស៊ី ស្របពេលមានភាពតានតឹងជាមួយក្រុមបស្ចិមប្រទេស។ ប៉ុន្តែសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី១៩កក្កដា បានធ្វើឡើង នៅពេលដែល លោក វ៉្លាឌីមៀរ ពូទីន បានសង្កត់ធ្ងន់លើសេចក្តីត្រូវការសម្រាប់កិច្ចចរចាជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ស្តីពីស
ន្ធិសញ្ញា គ្រប់គ្រងអាវុធនុយក្លេអ៊ែរ បន្ទាប់ពីកិច្ចជំនួបកំពូលរបស់លោក នៅសប្តាហ៍នេះ ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ៕ដោយ៖សុខា/sn

វ៉្លាឌីមៀរ ពូទីន ខិតខំប្រឹងប្រែងបង្កើនសមត្ថភាពយោធារុស្ស៊ី ស្របពេលមានភាពតានតឹងជាមួយក្រុមបស្ចិមប្រទេស