រុស្ស៊ី​និង​ចិន​រាំងខ្ទប់​អាមេរិក​លើ​បញ្ហា​ប្រេង​កូរ៉េខាងជើង​

860
ចែករម្លែក

ក្រុមអ្នកការទូតបាននិយាយថាកាលពីថ្ងៃព្រហស្បតិ៍ទី១៩កក្កដា រុស្ស៊ីនិងចិនបានរារាំងសហរដ្ឋអាមេរិកអំពីការស្នើឱ្យអង្គការសហប្រជាជាតិ ចោទប្រកាន់ជាសាធារណៈលើកូរ៉េខាងជើង អំពីការលួចដឹកផលិតផលប្រេងចម្រាញ់រួច ដោយលើសពីចំនួនកូតាប្រចាំឆ្នាំចំនួន៥០០.០០០បារ៉ែល ដែលត្រូវបានអនុញ្ញាតនៅក្រោមទណ្ឌ
កម្មរបស់អង្គការសហប្រជាជាតិ។

ក្រុមអ្នកការទូតបាននិយាយថារុស្ស៊ីនិងចិនដែលជាអ្នកផ្គត់ផ្គង់ផលិតផលប្រេងឥន្ធនៈសំខាន់ៗទៅឱ្យប្រទេសកូរ៉េ ខាងជើងនោះ បាននិយាយថាពួកគេត្រូវការពេលវេលាច្រើនដើម្បីពិនិត្យ មើលការចោទប្រកាន់របស់អាមេរិកនេះ។

កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានស្នើគណៈកម្មាធិការក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ ឱ្យត្រួតពិនិត្យទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើងនិងបញ្ជូនលិខិតទៅបណ្តារដ្ឋជាសមាជិកអង្គការសប្រជាជាតិនិងសាធារណជនទូទៅ ដោយនិយាយថា កូរ៉េខាងជើងបានរំលោភចំនួនកូតាប្រេងនេះ។

សហរដ្ឋអាមេរិកក៏បានស្នើដល់គណៈកម្មាធិការនេះដើម្បីរារាំងការផ្ទេរផលិតផលប្រេងពីនាវាមួយទៅនាវាមួយ ដែលខ្លួនបាននិយាយថា វាជាវិធីលួចដឹកប្រេងពីសំណាក់កូរ៉េខាងជើង។

ប្រទេសចំនួន១៤នៃសមាជិកក្រុមប្រឹក្សាសន្តិសុខនេះ រហូតមកដល់ថ្ងៃព្រហស្បតិ៍បានធ្វើការជំទាស់ ហើយក្រុមអ្នកការទូតបាននិយាយថា រុស្ស៊ីបានដាក់ការរារាំងលើសំណើរបស់សហរដ្ឋអាមេរិក ហើយចិនបានគាំទ្រការរារាំងនេះ ដែលនាំឱ្យពន្យារពេលចំណាត់ការលើសំណើរបស់អាមេរិកនេះរយៈពេល៦ខែ៕ដោយ៖សុខា/sn

នាវាដឹកប្រេងYu Jong 2(នាវាធំ) ដោយទង់ជាតិកូរ៉េខាងជើង និងនាវាតូច Min Ning De You 078 ត្រូវបានគេឃើញស្ថិតនៅសមុទ្រចិនខាងកើត កាលពីថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០១៨