៤​នាក់​ស្លាប់​និង​១០​នាក់​រងរបួស​នៅពេល​រថយន្តក្រុង​ធ្លាក់ចូល​ជ្រោះ​នៅ​វៀតណាម​ភាគ​ខាងជើង​

394

មនុស្ស៣នាក់បានស្លាប់ភ្លាមៗហើយម្នាក់ទៀតបានស្លាប់នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យបន្ទាប់ពីអ្នកបើករថយន្តបានបាត់ការគ្រប់គ្រងរថយន្តក្រុងដែលបានកំពុងធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងCao Bang កាលពីព្រឹកថ្ងៃអាទិត្យទី២១កក្កដា។

មនុស្ស១០នាក់ផេ្សងទៀតបានរងរបួសធ្ងន់នៅពេលរថយន្តក្រុងដែលដឹកមនុស្ស៣០នាក់នេះ បានធ្លាក់ចេញពីផ្លូវ ហើយធ្លាក់ចូលក្នុងជ្រោះជម្រៅ៣០ម៉ែត្រ។

មន្ត្រីម្នាក់បាននិយយាថា ក្រុមគ្រូពេទ្យនិងអ្នកពន្លត់អគ្គិភ័យបានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុនោះ ហើយប៉ូលិស កំពុងធ្វើការស៊ើបអង្កេត។

គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សរាប់ពាន់នាក់នៅវៀតណាមជារៀងរាល់ឆ្នាំ។

យោងតាមគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិវៀតណាមបានឱ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ជាង២០.០០០ ករណីបានកើតឡើងកាលពីឆ្នាំមុន ដោយបានសម្លាប់មនុស្សជិត៨.៣០០នាក់និងរងរបួសជាង ១៧.០០០ នាក់នៅទូទាំងប្រទេសនេះ។

រថយន្តក្រុងដែលដឹកមនុស្ស៣០នាក់នេះ បានរត់ចេញពីផ្លូវ ហើយធ្លាក់ចូលជ្រោះនៅពេលបានកំពុងធ្វើដំណើរទៅទីក្រុងCao Bangប្រទេសវៀតណាម ភាគខាងជើង